គណៈកម្មាធិការបក្សខេត្ត ធ្វើការជាមួយគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត រណសិរ្សមាតុភូមិខេត្ត និងអង្គការមហាជន

សប្តាហ៍កន្លង សមមិត្ត ឡឹមមិញដាំង អនុបក្ស ខេត្តធ្វើជាអធិបតីសន្និបាត ដើម្បីស្តាប់គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាអង្គការចាត់តាំងនយោបាយសង្គមខេត្តរបាយការណ៍អំពីការធ្វើលម្អិតផ្សព្វផ្សាយអនុវត្ត និងលទ្ធផលធំៗមួយចំនួនដែលសម្រេចបានដោយឆ្លងតាមការអនុវត្តន៍បណ្តាសេចក្តីសម្រេចចិត្តឯកទេស និងគម្រោងការរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាប់តាំងពីឆ្នាំ ២០២១ មកដល់បច្ចុប្បន្ន។

យោងតាមសេចក្តីរបាយការណ៍ បណ្តាស្ថាប័ន អនុវត្តល្អការងារធ្វើលម្អិតបណ្តាកម្មវិធី ផែនការ គម្រោងការរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងចាត់តាំងផ្សព្វផ្សាយ ជ្រួតជ្រាបក្នុងកម្មាភិបាល បុក្គលិក សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមជាសារវន្តឆ្លើយតបសំណូមពរ សមស្របជាមួយតួនាទី ភារកិច្ចរបស់ស្ថាប័ននីមួយៗ។

ថ្វីត្បិតតែ សមិត្តអនុលេខាបក្សខេត្ត ឡឹមមិញដាំង បានបញ្ជាក់ថា៖ មានស្ថាប័នមួយចំនួនមិនទាន់បានចេញផ្សព្វផ្សាយឯកសារលម្អិតតាមសំណូមពរ អនុវត្តនៅទូទៅ មិនទាន់បានស៊ីជម្រៅជាក់ស្តែង និងការអនុវត្តន៍គម្រោងការ “ផ្លាស់ប្តូរថ្មីនិងលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់សាខា ក្រុមសមាគម និងសហជីពមូលដ្ឋាន ដំណាក់កាល២០២១-២០២៥» មិនទាន់បានពិតប្រាកដឆ្លើយនឹងតម្រូវការ។

កំណត់ទិសដៅការងារសំខាន់ៗក្នុងអំឡុងពេលខាងមុខ អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមិញដាំងសំណូមពរ៖ ប្រមូលផ្តុំធ្វើកម្អិត និងចាត់តាំងអនុវត្តបណ្តាឯកសារចង្អុលការរបស់មជ្ឈិម និងរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ គណៈប្រជាចលនានៃគណៈកម្មាធិការបក្ស រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការចាត់តាំងនយោបាយ ក្រៅពីការអនុវត្តន៍តួនាទី ភារកិច្ចជំនាញការរបស់ស្ថាប័ន អង្គភាពគប្បីត្រូវអនុវត្តល្អការងារធ្វើសេនាធិការជូនអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃនៃគណៈកម្មាធិការបក្សខេត្ត ពិសេសគឺក្នុងការក្តាប់ស្ថានភាព មតិសាធារណៈនៅក្នុងប្រជាជន អំពីភេទ ជនជាតិ សាសនា សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម ។ ក្នុងការចង្អុលការ ចាត់តាំងអនុវត្តត្រូវច្បាមខ្ជាប់ភារកិច្ចនយោបាយរបស់មូលដ្ឋាន និងកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។

អនុលេខាបក្សខេត្ត ឡឹមមិញដាំង សំណូមពរគប្បីប្រមូលផ្តុំកម្លាំងចលនាផ្សព្វផ្សាយប្រតិបត្តិនិងអនុវត្ត ល្អគោលការណ៍គោលមាគ៌ាគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ និងរាល់កិច្ចចលនាសកម្មភាពបដិវត្តន៍របស់ផ្នែក របស់មូលដ្ឋាន រក្សាខ្ជាប់បណ្តាទម្រង់ល្អ មានប្រសិទ្ធភាព បូកសរុបទាន់ពេលដើម្បីពង្រីកទូលាយ លើកកម្ពស់ភាពក្លាវក្លា ច្នៃប្រតិដ្ឋរបស់សមូហភាព និងបុគ្គល ស្វែងយល់ និងច្នៃប្រតិដ្ឋទម្រង់ថ្មីដែលមានប្រសិទ្ធភាព ដិតជិតភាពជាក់ស្តែង ដកបទពិសោធន៍ល្អៗ រៀនសូត្រពីបទពិសោធន៍របស់មូលដ្ឋានដែលបានធ្វើល្អ។ ទន្ទឹមនឹងនោះគប្បី ពង្រីកតួនាទី លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារធ្វើវិវេចនាសង្គមរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងនយោបាយមិនបញ្ឍប់ផ្លាស់ថ្មីវិធីសាស្ត្រធ្វើសកម្មភាពតាម ទិសដៅជិតស្និទ្ធជាមួយប្រជាជន ជិតស្និទ្ធនឹងមូលដ្ឋាន ក្តាប់ខ្ជាប់មាជិកសម្ព័ន្ធយុវជន និងសមាជិកសមាគម៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 523
  • ក្នុងសប្តាហ៍: 7,847
  • ទាំងអស់: 986,749