ត្រាវិញប្រកាសស្ថានភាពព្រៃឈើឆ្នាំ២០២២

នាបច្ចុប្បន្នទូទាំងខេត្តមានផ្ទៃដីព្រៃឈើ និងដីរុក្ខាកម្មចំនួន២៣.៩៨៤.៥៣ ហិកតា កម្រិតគ្របដណ្តប់ ព្រៃសម្រេច ៤,០៧% ។

ជាក់ស្តែង យោងតាមសេចក្តីសម្រេចលេខ ២៦៥/QD-UBND ទើបតែបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញចេញផ្សាយជាសាធារណៈនៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ ស្តីពីការប្រកាសស្ថានភាពព្រៃឈើឆ្នាំ២០២២ ទូទាំងខេត្តមានផ្ទៃដីព្រៃឈើ និងដីរក្ខាកម្មចំនួន២៣.៩៨៤.៥៣ ហិកតា។ ផ្ទៃដីធ្វើផែនការពង្រីកព្រៃឈើមានចំនួន ១២.២៥៦.១៣ ហិកតា; ផ្ទៃដីផ្សេងទៀត (កសិកម្ម ជលជាតិ) គឺ១១.៧២៨.៤០ ហិកតា។

ក្នុងផ្ទៃដីធ្វើផែនការពង្រីកព្រៃឈើ ដីមានព្រៃចំនួន ៩.៥៣៨.៧៤ ហិកតា។ ក្នុងនោះ ព្រៃឈើធម្មជាតិមានចំនួន ២.៩៥៥.២៨ ហិកតា និងព្រៃដាំមានចំនួន ៦.៥៨៣.៤៦ ហិកតា (ព្រៃដាំរួចហើយបានក្លាយទៅជាព្រៃមានចំនួន ៦.៥៥១.៤៥ ហិកតា និងព្រៃដាំមិនទាន់ទៅជាព្រៃមានចំនួន ៣២.០១ ហិកតា)។ បែងចែកតាមប្រភេទព្រៃឈើ ផ្ទៃដីព្រៃការពារគឺ ៥.៤១០.៤២ ហិកតា ព្រៃផលិតគឺ ៣.៧៩០.៧២ ហិកតា ព្រៃក្រៅផែនការ ៣ ប្រភេទព្រៃគឺមាន ៣៣៧.៦០ ហិកតា។

ផ្ទៃដីមិនទាន់ មានព្រៃធ្វើផែនការសម្រាប់រុក្ខាកម្មព្រៃមានចំនួន ២,៧១៧,៤០ ហិកតា។ អត្រានៃកម្រិតគ្របដណ្តប់ព្រៃឈើគឺ៤,០៧% ។

គណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ឲ្យមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ចង្អុលការដល់សាខាយកដ្ឋានរដ្ឋបាលព្រៃឈើប្រកាសសាធារណៈ និងផ្តល់ជូនព័ត៌មានស្តីពីស្ថានភាពព្រៃឈើនៅឆ្នាំ២០២២ នៅលើភូមិសាស្រ្តខេត្ត ដើម្បីឯកភាពទាញយកផល និងប្រើប្រាស់។ ផ្សព្វផ្សាយ ណែនាំ ត្រួតពិនិត្យ និងដាស់តឿនការតាមដាននូវការប្រែប្រួលនៃព្រៃឈើនៅលើភូមិសាស្រ្តខេត្ត។

មន្ទីរធនធាន និងបរិស្ថាន នាយកដ្ឋានស្ថិតិខេត្ត និងអង្គភាពពាក់ព័ន្ធតាមតួនាទី និងភារកិច្ចបានប្រគល់សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទក្នុងការគ្រប់គ្រង ទាញយកផល និងប្រើប្រាស់ព័ត៌មាន ទិន្នន័យអំពីស្ថានភាពព្រៃឈើនៅលើលើភូមិសាស្រ្តខេត្ត  ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នារវាងលទ្ធផលស្ថិតិ សារពើភ័ណ្ឌដីធ្លី ជាមួយនឹងលទ្ធផលត្រួតពិនិត្យនៃការប្រែប្រួលនៃព្រៃឈើប្រចាំឆ្នាំ។

គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ក្រៅពីភារកិចច្ចទទួលខុសត្រូវក្នុងការផ្សព្វផ្សាយសាធារណៈ និងផ្តល់ជូនព័ត៌មានអំពីស្ថានភាពព្រៃឈើ ត្រូវតែអនុវត្តការទទួលខុសត្រូវក្នុងគ្រប់គ្រងរដ្ឋពីព្រៃឈើ និងដីរុក្ខាកម្ម។ រៀបចំការគ្រប់គ្រង ការពារព្រៃឈើទៅតាមការកំណត់។ ទិន្នន័យស្ថានភាពព្រៃឈើក្នុងឆ្នាំ២០២២ គឺជាមូលដ្ឋានគ្រឹះ ដើម្បីបង្កើតផែនការការពារ ពង្រីក និងតាមដានការប្រែប្រួលនៃព្រៃឈើនៅឆ្នាំបន្តបន្ទាប់ទៀត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 521
  • ក្នុងសប្តាហ៍: 7,845
  • ទាំងអស់: 986,747