សង្កេតនិត្យឯកទេសពីការអនុវត្តន៍គោលនយោបាយ និងច្បាប់ស្តីពីការអភិវឌ្ឍន៍ថាមពល ដំណាក់កាល ២០១៦-២០២១ នៅខេត្តត្រាវិញ

នារសៀលថ្ងៃទី៦ ខែមីនា មន្ទីរឧស្សាហ-ពាណិជ្ជកម្មបានទទួលស្វាគម និងធ្វើការជាមួយក្រុមប្រតិភូតំណាងរដ្ឋសភាសង្កេតពិនិត្យពីការអនុវត្តន៍គោលនយោបាយ និងច្បាប់ស្តីពីការអភិវឌ្ឍន៍ថាមពល ដំណាក់កាល ២០១៦-២០២១ អាស្រ័យដោយសមមិត្តថាច់ភឿកប៊ិញ អនុប្រធានប្រតិភូតំណាងរដ្ឋសភា នីតិកាលទី១៥ ធ្វើជាប្រធានក្រុម។

ទទួលនិងធ្វើការជាមួយក្រុមប្រតិភូមានសមមិត្តង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តផាមវ៉ាំងតាម នាយកមន្ទីរឧស្សាហពាណិជ្ជកម្ម និងតំណាងថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័ន បណ្តាសហគ្រាសដែលកំពុងដំណើរការផលិតកម្ម ធ្វើអាជីវកម្មក្នុងវិស័យថាមពលនៅលើភូមិសាស្រ្តខេត្ត។

យោងតាមរបាយការណ៍ស្ដីពីការអនុវត្តន៍គោលនយោបាយ និងច្បាប់ស្ដីពីការអភិវឌ្ឍន៍ថាមពល ដំណាក់កាល ២០១៦ - ២០២១ នៅខេត្តត្រាវិញ ស្ថានភាពវិនិយោគ និងអភិវឌ្ឍន៍ ការផ្គត់ផ្គង់ថាមពលនិងតម្រូវការ និងសន្តិសុខថាមពលដល់ដំណាច់ឆ្នាំ ២០២២ បរិមាណថាមពលអគ្គិសនីនៅលើភូមិសាស្រ្តខេត្តត្រាវិញមានថាមពលសរុបចំនួន៤.៩៦២ មេហ្គាវ៉ាត។

ការងារផ្ទេរថាមពល និងការការពារបរិស្ថាន ទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុក្នុងការអភិវឌ្ឍន៍ថាមពលបានយកចិត្តទុកដាក់៖ បានស្នើទៅក្រសួងឧស្សាពាណិជ្ជកម្ម ពិនិត្យ ជប្រាបជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដើម្បីដាក់បញ្ចូលក្នុងផែនការអគ្គិសនីខេត្តត្រាវិញ ដែលមានសមត្ថភាពសរុបចំនួន៤៦.៥០៥,១៣ មេហ្គាវ៉ាត រួមទាំងថាមពលខ្យល់ចំនួន ៣៣.៧៨៧មេហ្គាវ៉ាត ថាមពលពន្លឺព្រះអាទិត្យចំនួន៧.៥៨៧ មេហ្គាវ៉ាត ថាមពលជីវម៉ាស់ចំនួន ១១០មេហ្គាវ៉ាត។ល។

ក្រុមហ៊ុនអគ្គិសនីត្រាវិញបានផ្សព្វផ្សាយអនុវត្តសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ទៅក្នុងវិស័យគ្រប់គ្រង ដំណើរការប្រព័ន្ធថាមពល។ គិតមកដល់ពេលនេះ សម្រេចបានការបង្វែប្តូរកាប៊ីនភ្លើង១១០គីឡូវ៉ាតចំនួន៦/៦ស្ថានីយ៍ដែលគ្រប់គ្រងពីចម្ងាយ ទៅជាស្ថានីយ៍គ្មានមនុស្សប្រចាំដំណើរការថាមពល។

ក្រៅពីនោះ ខេត្តបាចង្អុលការដល់បណ្តាអង្គភាព ចាត់តាំងអធិការកិច្ច ត្រួតពិនិត្យមុខជំនាញចំនួន ២០លើក នៅក្នុងវិស័យថាមពល; បានរកឃើញនិងដោះស្រាយបទល្មើសរដ្ឋបាលចំនួន ២១ ករណី គិតជាទឹកប្រាក់ចំនួន ២៣៣.០៨០.០០០ដុង (អគ្គិសនីចំនួន១៦៥.០០០.០០០ដុង ប្រេងសាំងចំនួន៦៨.០៨០.០០០ ដុង)។

នៅពិធីធ្វើការ តំណាងថ្នាក់ដឹកនាំក្រុមហ៊ុអគ្គិសនីត្រាវិញ រួមជាមួយនឹងមន្ទីរ អង្គភាព និងក្រុមប្រតិភូសង្កេតពិនិត្យការផ្លាស់ប្តូរ និងពិភាក្សាពីភាពងាយស្រួល និងជួបលំបាក ផ្តើមពីនោះដាក់ចេញដំណោះស្រាយដើម្បីដោះស្រាយរាល់ការជួបលំបាកក្នុងវិស័យអភិវឌ្ឍន៍ថាមពល។

ថ្លែងមតិនៅពិធីធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងទ្រុងហ្វាង ស្នើឲ្យរដ្ឋសភា និងរដ្ឋាភិបាល ពិនិត្យបំពេញបន្ថែមលើផែនការកសាងខ្សែភ្លើងដោយឡែក និងស្ថានីយ៍កាប៊ីនភ្លើង៥០០គីឡូវ៉ាត យ្វៀងហាយ គឺវឡុងនៃទីក្រុងហូជីមិញ នៅពេលដែលគម្រោងថាមពលអគ្គិសនីត្រាវិញកសាង និងដាក់ឲ្យដំណើរការនឹងមានស្ថានីយ៍ បញ្ចេញអស់សមត្ថភាពពេញលេញរបស់បណ្តាគម្រោងការ។

ទន្ទឹមនឹងនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានស្នើថា ចាំបាច់ត្រូវបង្កើតបន្ថែមច្បាប់ស្តីពីថាមពលកកើតឡើងវិញ ដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់ ទាក់ទាញប្រភពធនធានអភិវឌ្ឍន៍ថាមពលនេះ។ ត្រូវផ្សព្វផ្សាយយន្តការទីផ្សារដើម្បីកំណត់តម្លៃអគ្គិសនីលក់រាយ និងអនុញ្ញាតឲ្យបណ្តាអង្គភាពផលិតថាមពលកកើតឡើងវិញ ចុះហត្ថលេខាលើកិច្ចសន្យាដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់អគ្គិសនី បង្កើតលក្ខណៈសម្រាប់អាជីវកម្មក្នុងការទិញអគ្គិសនីពីថាមពលកកើតឡើងវិញ និងផលិតពីរោងចក្រ។ ក្រៅពីនោះ ស្នើត្រូវមានយន្តការនាំចេញថាមពលអគ្គិសនីទៅក្រៅប្រទេស ដើម្បីទាក់ទាញអាជីវកម្មវិនិយោគទាញយកសក្តានុពលនៃថាមពលកកើតឡើងវិញ។

សន្និដ្ឋាននៅពិធីធ្វើការ សមមិត្តថាច់ភឿកប៊ិញ អនុប្រធានក្រុមប្រតិភូទទួលបន្ទុកក្រុមប្រតិភូរដ្ឋសភានីតិកាលទី ១៥ បានកំណត់ត្រានូវសំណើចំនួន ៤ របស់អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ ឆ្លងតាមរបាយការណ៍បង្ហាញឲ្យឃើញថា ខេត្តបានយកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអភិវឌ្ឍន៍ថាមពល និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន។

លោក ថាច់ភឿកប៊ិញ សំណូមពរត្រូវយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយអនុវត្តគោលនយោបាយ និងច្បាប់ដែលមានជាប់ទាក់ទងនឹងការវិនិយោគ ការអភិវឌ្ឍន៍ការផ្គត់ផ្គង់និងតម្រូវការ និងធានាសន្តិសុខថាមពល ជាពិសេសថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស។ ចាប់អារម្មណ៍ក្នុងការវិនិយោគលើថាមពលកកើតឡើងវិញ និងចង្អុលការស្របគ្នានៃប្រព័ន្ធបច្ចេកវិទ្យា និងឧបករណ៍លើការប្រើប្រាស់ដី ផ្ទៃទឹក និងការការពារបរិស្ថានសម្រាប់ការអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញ។ កែលម្អ និងលើកំពស់កម្រិតប្រព័ន្ធត្រួតពិនិត្យ ព្យាករណ៍អាកាសធាតុត្រឹមត្រូវ ដើម្បីបម្រើដល់ប្រតិបត្តិការ និងការព្យាករណ៍ពីបរិមាណផលអគ្គិសនីកកើតឡើងវិញនាពេលខាងមុខ។ កសាងភាគកម្រិតសន្សំថាមពលរបស់ខេត្ត ហើយជាជំហាននាំភាគកម្រិតទៅក្នុងការអភិវឌ្ឍន៍សង្គម។

ក្រៅពីនោះ លោកក៏ស្នើដល់គណៈកម្មាធិការប្រជាជនខេត្តចង្អុលការមន្ទីរឧស្សាហពាណិជ្ជកម្ម រួមជាមួយមន្ទីរ ស្ថាប័នមានជាប់ទាក់ទិនអធិការកិច្ច ត្រួតពិនិត្យនិងមានវិធានការពិន័យដល់បណ្តាអង្គការ បុគ្គលទាញយកអត្ថប្រយោជន៍ពីគោលនយោបាយនៃការអនុវត្តដំបូលអគ្គិសនី; ពិនិត្យ និងពិនិត្យឡើងវិញស្ថានភាពប្រើប្រាស់ដីដែលបានប្រគល់ជូនដល់បណ្តាម្ចាស់វិនិយោគគម្រោងថាមពលពន្លឺព្រះអាទិត្យត្រូវតែធានាត្រូវតាមផែនការប្រើប្រាស់ដីដែលបានអនុម័ត៕ 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 4
  • ថ្ងៃនេ: 497
  • ក្នុងសប្តាហ៍: 7,821
  • ទាំងអស់: 986,723