ពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ ៨ មីនា

កាលពីរសៀលថ្ងៃទី៧ ខែមីនា សមាគមសហពន្ធន៍នារីខេត្តត្រាវិញ ចាត់តាំង ពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៣ ទិវានារីអន្តរជាតិ (ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ១៩១០‑ថ្ងៃទី ០៨ ខែមីនាឆ្នាំ ២០២៣) និង ឆ្នាំទី ១៩៨៣ ទិវាកុប្បកម្ម ហាយបាត្រឹង ភ្ជាប់ជាមួយទម្រង់ចិញ្ចឹមជីវិត «អ្នកមានជួយអ្នកជួបលំបាក» ឆ្នាំ២០២២ និងបំផុសចលនាប្រឡងប្រណាំងរបស់សមាគមឆ្នាំ ២០២៣។

អញ្ជើញចូលរួមកិច្ចប្រជុំមានសមមមិត្តឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត; លោកគឹមវឿង ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត; លោកស្រីយឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត; លោកឡេថាញ់ប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការដើម្បីភាពជឿនលឿនរបស់ស្រ្តី អ្នកស្រីគាងធីមិញង្វៀត ប្រធានសមាគមសហពន្ធន៍នារីខេត្ត និងតំណាងជាង ២០០នាក់ ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គការមហាជនខេត្ត កម្មាភិបាលស្ត្រីចូលនិវត្តន៍ តំណាងបណ្តាអង្គភាពសហការ កម្មាភិបាល និងសមាជិកសមាគមសហពន្ធន៍នារីឆ្នើមក្នុងខេត្តមកចូលរួម។

នៅធិធីជួបជុំអ្នកស្រី គាងធីមិញង្វៀត ប្រធានសមាគមសហពន្ធន៍នារីខេត្តថ្លែងសុទ្ទរកថារំលឹកឡើងវិញអត្ថន័យនៃទិវានារីអន្តរជាតិ ប្រវេណីត្រចះត្រចង់នៃការធ្វើកុប្បកម្មហៃបាទ្រឹង និងស្មារតីសាមគ្គីតស៊ូរបស់ស្ត្រីវៀតណាម ស្រ្តីអន្តរជាតិក្នុងការខិតខំប្រឹងប្រែងអនុវត្តសមភាពភេទ រួមចំណែកសកម្មចូលក្នុងការកសាងនិងការពារមាតុប្រទេស។ ក្រៅពីនោះ អ្នកស្រ្តីនៅទាំងបំផុសចលនាប្រឡងប្រណាំង«កសាងនារីវៀតណាមក្នុងយុគសម័យថ្មី»។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំសមាគមសហពន្ធន៍នារីស្រុកថ្កូវ និងកូវកែថ្លែងសុទ្ទរកថាចូលរួមជ្រោមជ្រែងចលនាកសាងជនបទថ្មី និងអនុវត្តទម្រង់ «អ្នកមានជួយអ្នកជួបលំបាក»។

អនុវត្តការចលនា «រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ» ឆ្នាំ២០២២ សមាគមសហពន្ធន៍នារីនៅគ្រប់លំដាប់ថ្នាក់របស់ខេត្តបានផ្សព្វផ្សាយចលនាដល់កម្មាភិបាលម្នាក់ៗ សមាជិកសមាគម ស្រ្តីប្រិតសំចៃប្រាក់១.០០០ដុង ដើម្បីកសាងទម្រង់ចិញ្ចឹមជីវិត «អ្នកមានជួយអ្នកជួបលំបាក» ជួយដល់ស្រ្តីមានស្ថានភាពជួបលំបាក ឈានឡើងចាគផុតពីភាពក្រីក្រ។ បន្ទាបពីអស់រ យៈកាលជាង១ឆ្នាំអនុវត្ត ផ្តើមពីគំរូដំបូងចំនួន៩អាស្រ័យដោយសមាគមសហពន្ធន៍នារីខេត្តផ្តួចផ្តើមឡើង ជំនួយដល់បងប្អូននារីគ្រួសារក្រីក្រ ជិតក្រ ជួបលំបាក។ គិតមកដល់ពេលនេះគំរូបានបណ្តាមូលដ្ឋានបើកទូលាយដោយមានសមាជិកនារីរាប់រយនាក់បានឧបត្ថម្ភ។

នៅក្នុងឱកាសនេះ សមាគមសហពន្ធន៍នារីខេត្តចលនាទឹកប្រាក់បានជិត៧០លានដុង(២លានដុង/ចំណែក) និងអំណោយជូនសិស្សកំព្រាពីព្រោះអាសន្នរោគជំងឺកូវវីដ-១៩ចំនួន២៧សិស្ស។ សមាគមសហពន្ធន៍នារីខេត្តជូនប័ណ្ណសរសើរដល់សមូហភាព៤កន្លែង និងបុគ្គល៥នាក់មានស្នាដៃឆ្នើមឆ្លងអស់រយៈកាល១ឆ្នាំអនុវត្តគំរូចិញ្ចឹមជីវិត និងស្ងើចសើរសើរបុគ្គល១៨នាក់មានស្នាដៃឆ្នើមក្នុងអនុវត្តទម្រង់ចិញ្ចឹមជីវិត «អ្នកមានជួយអ្នកជួបលំបាក» ឆ្នាំ២០២២។

ថ្លែងយោបល់នៅពិធីជួបជុំ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តថ្លែងអំណរគុណនិងកំណត់ត្រានូវការវិរួមវិភាគទានធំធេងរបស់នារីក្នុងខេត្តនារយៈកាលកន្លងទៅ។ ទន្ទឹមនឹងនោះ លោកស្នើដល់សមាគមសហពន្ធន៍នារីនៅគ្រប់លំដាប់ថ្នាក់ចាត់តាំងចលនាប្រឡងប្រណាំងដោយផ្សាភ្ជាប់ជាមួយភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន លើកទឹកចិត្តដល់សមាជិកសមាគម ស្ត្រីសកម្មពលកម្មផលិតបង្កបង្កើនផល បង្វែប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម បង្កើនទិន្នផល បង្កើនប្រភពចំណូល អនុវត្តល្អចលនាប្រឡងប្រណាំង «កសាងនារីវៀតណាមក្នុងយុគសម័យថ្មី» សកម្មជ្រោមជ្រែងប្រធានបទឆ្នាំ២០២៣ របស់មជ្ឈិមសមាគមសហពន្ធន៍នារីវៀតណាមបំផុស «ផ្តុំកម្លាំងកសាងមូលដ្ឋានសមាគមរឹងមាំ សំខាន់គឺលើកកំពស់សមត្ថភាពកម្មាភិបាលសមាគមមូលដ្ឋាន»។ ទន្ទឹមនឹងនោះ ត្រូវបន្តជំរុញមាំរាល់ការលនាជួយឧបត្ថម្ភដល់ស្រ្តីផលិត ធ្វើអាជីវកម្ម ពិសេសគឺស្រ្តីក្នុងតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 6
  • ថ្ងៃនេ: 491
  • ក្នុងសប្តាហ៍: 7,815
  • ទាំងអស់: 986,717