ទទួលអំណរបុណ្យចូលឆ្នាំថ្មី ២០២៣ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ដើម្បីទុកឱ្យជនរួមជាតិខ្មែរក្នុងខេត្តទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២១៣ ប្រកបដោយសប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្តទើបចេញសារលិខិតផ្ញើដល់បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងគប្បីប្រមូលផ្តុំអនុវត្តល្អបណ្តាការងារមួយចំនួន។ 

ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ភារកិច្ចឱ្យគណៈជនជាតិខេត្តធ្វើជាអធិបតីសហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គម មន្ទីរហិរញ្ញវត្ថុ បណ្តាមន្ទីរ ផ្នែកខេត្តមានការទាក់ទិន និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងល្អការអញ្ចើញទៅសួរសុខទុក្ខដល់បណ្តាគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ បណ្តាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរឆ្នើមក្នុងខេត្ត។ល។ យោងលើស្ថានភាពជាក់ស្តែងរបស់ខេត្ត និងយោបល់ចង្អុលការរបស់គណៈកម្មាធិការជនជាតិ (ប្រសិនមាន) ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ចាត់តាំងពិធីជួបជុំទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៣ ធានាសុវត្ថិភាព និងប្រិតសំចៃ។ បណ្តាមន្ទីរ គណៈ ផ្នែកខេត្តយោងតាមសមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ជូនចាត់តាំងបណ្តាសកម្មភាពវប្បធម៌ កីឡាហាត់ប្រាណ ថែទាំសុខភាពជូនជនរួមជាតិ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងបណ្តាថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៣។

ជាក់ស្តែងគឺមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រូវមានផែនការចាត់តាំងបណ្តាសកម្មភាព កំសាន្តសប្បាយ តម្លាភាព ខ្លឹមសារសម្បូរបែប សមស្របជាមួយនឹងអត្តសញ្ញាណវប្បធម៌ជនជាតិ។

កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញត្រូវមានកម្មវិធីពិសេសបម្រើជនរួមជាតិទទួលអំណរបុណ្យចូលឆ្នាំថ្មី។ មន្ទីរសុខាភិបាលសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកខេត្តមានការទាក់ទិនជំរុញមាំការងារផ្សព្វផ្សាយ ណែនាំប្រជាជនអំពីរបៀបរក្សាសុខភាព បង្ការប្រឆាំងនឹងរោគជំងឺ ពិសេសគឺបង្ការប្រឆាំងអាសន្នរោគជំងឺកូវីដ-១៩ ជំងឺគ្រុនឈាម អុតស្វា។ល។អនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន ធានាអនាម័យគ្រឿងអាហារ។ នគរបាល គណៈបញ្ជាការដ្ឋានយោធាខេត្ត គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តយោងតាមសមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ជូនត្រូវមានផែនការសហការធានាសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តល្អការងារបង្ការបង្រ្កាបឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គម ធានាសុវត្ថិភាពចរាចរណ៍នៅលើភូមិសាស្ត្រក្នុងបណ្តាថ្ងៃបុណ្យចូលឆ្នាំថ្មី។

ក្រៅពីនោះ មន្ទីរព័ត៌មាន និងឃោសនាការធ្វើជាអធិបតីសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកខេត្តមានការទាក់ទិន កំណត់ទិសដៅបណ្តាស្ថាប័នសារព័ត៌មានមហាជនបន្តផ្សព្វផ្សាយ សាយភាយបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ  ពិសេសគឺការផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដើម្បីពង្រីកប្រវេណីសាមគ្គីជនជាតិ សាមគ្គីសាសនា  ជ្រោងខ្ពស់ឆន្ទៈខ្លួនទីពឹងខ្លួន ស្វាហាបប្រឡងប្រណាំងពលកម្មផលិត សកម្មការងារ រៀនសូត្រ រួមចំណែកអនុវត្តសម្រេចបណ្តាភាគកម្រិតផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣។ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តសហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការចាត់តាំងមហាជនរួមថ្នាក់ចលនាជនរួមជាតិពង្រីកស្មារតីស្រឡាញ់ស្នេហ៍ស្និទ្ធគ្នាជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រ ឯកោជួបទុក្ខលំបាកក្នុងជីវភាពដើម្បីទុកឱ្យរាល់គ្នា រាល់គ្រួសាររួមគ្នាទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៣ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ។

បណ្តាស្ថាប័ន អង្គភាព អាជីវកម្ម សាលារៀនត្រូវមានផែនការរៀបចំដើម្បីទុកឱ្យកម្មាភិបាល យុទ្ធជន បុគ្គលិក និយោជិត អ្នកពលកម្ម និងសិស្សានុសិស្ស និស្សិតខ្មែរបានសម្រាក់ទទួលអំណរបុណ្យចូលឆ្នាំថ្មីក្នុងរយៈពេល ០៣ ថ្ងៃគឺថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣៕

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 3
  • ថ្ងៃនេ: 512
  • ក្នុងសប្តាហ៍: 7,836
  • ទាំងអស់: 986,738