07/03/2023
គណៈកម្មាធិការបក្ស-បញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ជួបសំណេះសំណាលជាមួយនឹងបណ្តាស្ថាប័នកាសែតដើមនិទាឃរដូវឆ្នាំ ២០២៣
កាលពីថ្ងៃទី ៧ ខែមីនា គណៈកម្មាធិការបក្ស-បញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ចាត់តាំងពីធីជួបសំ ណេះសំណាលជាមួយនឹងបណ្តាស្ថាប័នកាសែតដើមនិទាឃរដូវគ្វីម៉ាវឆ្នាំ ២០២៣។
ថ្លែងយោបល់ក្នុងពិធីជួបជុំនេះ ឧត្តមសេនីយ៍ត្រីហូវ៉ាំងថាយ ស្នងការនយោបាយយោធភូមិភាគលេខ ៩ បានកំណត់ត្រា និងថ្លែងអំណរគុណចំពោះកងជួរអ្នកយកសារព័ត៌មាន គណៈរៀបរៀងបណ្តាស្ថាប័នសារព័ត៌មាន កាសែតរបស់មជ្ឈិម និងមូលដ្ឋាននៅលើភូមិសាស្ត្រដែលមានការរួមវិភាគទានជាច្រើនក្នុងការងារផ្សព្វផ្សាយ កំណត់ទិសដៅសតិអារម្មណ៍ជាមួយនឹងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគរួមចំណែកសាយភាយរូបភាព តម្លៃវប្បធម៌ អត្តចរិត “កងទ័ពអ៊ំហូ” ក្នុងសម័យថ្មី។ ការខិតខំបញ្ចេញកម្លាំងរបស់កងជួរអ្នកយកសារព័ត៌មាន គណៈរៀបរៀងកាសែតរួមចំណែកបញ្ជូនគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋទៅក្នុងជីវភាព និងជំរុញទឹកចិត្តកម្មាភិបាល យុទ្ធជនលំនឹងចិត្ត ក្តាប់ខ្ជាប់កាំភ្លើងព្រំដែន កោះសមុទ្រ ការពាររឹងមាំអាធិបតេយ្យភាពដែនដីតំបន់ប៉ូលខាងត្បូងរបស់មាតុភូមិ។ ទន្ទឹមនឹងនោះ កំណត់ទិសដៅមតិសង្គម ពង្រឹងក្តីជំនឿរបស់ប្រជាជនជាមួយនឹងកងទ័ព និងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគលេខ ៩។
ឧត្តមសេនីយ៍ត្រីហូវ៉ាំងថាយបានឱ្យដឹងបន្ថែមថា៖ កន្លងហើយ បណ្តាស្ថាប័នសារព័ត៌មាន កាសែតឆ្លុះបញ្ចាំងទាន់ពេលសកម្មភាពជាក់ស្តែងរបស់យោធភូមិភាគលេខ ៩ ពិសេសគឺក្នុងការអនុវត្តភារកិច្ចហ្វឹកហាត់ ត្រៀមប្រយុទ្ធ ការងារកសាងបក្ស ការងារនយោបាយ កសាងរៀបរយ លត់ដំក្រឹត្យវិន័យ ការងារភ័ស្តុភា បច្ចេកទេស ចូលរួមសង្គ្រោះ បង្ការប្រឆាំង ជម្នះផលវិបាកធម្មជាតិ ការងារស្វែងរកប្រមូលអដ្ឋិធាតុយុទ្ធជនពលី នៅប្រទេសកម្ពុជា ការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស តស៊ូប្រឆាំងបណ្តាឧបាយកល និងកលល្បិចខុសឆ្គង ឃោសនាមូលបង្កាចរបស់បណ្តាអានុភាពជាអមិត្ត។ល។ រួមចំណែកធ្វើលំនឹងមតិសង្គម ជំរុញទឹកចិត្តប្រជាជនពង្រីកសេដ្ឋកិច្ច-សង្គម។ ឆ្លងតាមរួមចំណែកទប់ស្កាត់ទាន់ពេលបណ្តាព័ត៌មានក្លែងបន្លំ បង្កឱ្យចិត្តសាស្ត្រជ្រួលច្របល់ក្នុងកងកម្លាំងប្រដាប់អាវុធ និងប្រជាជន។
ស្ថិតក្នុងពិធីជួបជុំនេះ បញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ បានជូនប័ណ្ណសរសើរដល់សមូហភាព និងបុគ្គល ១០ កន្លែង-រូបដែលមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយបណ្តាសកម្មភាពយោធា គារពារជាតិរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគលេខ ៩ ឆ្នាំ ២០២២៕ដំណឹង-រូបថត៖រតនា