បូកសរុបលទ្ធផលគម្រោងផែនការឧបត្ថម្ភគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ជួបលំបាកអំពីលំនៅឋាននៅលើភូមិសាស្ត្រខេត្ត
កាលពីថ្ងៃទី ៨ ខែមីនា គណៈចង្អុលការខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលគម្រោងផែនការឧបត្ថម្ភគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ជួបលំបាកអំពីលំនៅឋាននៅលើភូមិសាស្ត្រខេត្ត។ សមមិត្តង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួមជាអធិបតីសន្និបាត សមមិត្តឡេមិញតឹង នាយកមន្ទីរស្ថាបនា រួមជាមួយនឹងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។

អនុវត្តគោលនយោបាយឧបត្ថម្ភលំនៅឋានជូនអ្នកមានសគុណចំពោះបដិវត្តន៍តាមសេចក្តីសម្រេចចិត្តលេខ ២២/២០១៣/QĐ-TTg ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលក្នុងដំណាក់កាល ២០១៣-២០១៩ ខេត្តអនុវត្តឧបត្ថម្ភលំនៅឋានបាន ១០.០៩០ ខ្នង (ក្នុងនោះសាងសង់ថ្មី ៧.២០៦ ខ្នង ជួសជុល ២.៨៨៤ ខ្នង)។ ក្រោយពេលអនុវត្តសម្រេចការឧបត្ថម្ភ ផ្ទះភាគច្រើន ត្រូវទ្រុឌទ្រោម ពាក់កណ្តាលរឹងមាំរបស់គ្រួសារគោលនយោបាយបានកែលម្អ សុវត្ថិភាពជាង បង្កលក្ខណៈសម្រាប់បណ្តាគ្រួសារមានផ្ទះរឺងមាំ លំនឹងចិត្តពលកម្ម សន្សឹមៗនឹងកែលម្អជីវភាព។ ថ្វីត្បិត តាមតួលេខស្ថិតិ ពិនិត្យឡើងវិញ និងតាមរបាយការណ៍របស់បណ្តាមូលដ្ឋានគិតមកដល់ពេលនេះមានកើតឡើងបន្ថែមប្រមាណ ៥.៣៨៩ មុខសញ្ញាមានតម្រូវការឧបត្ថម្ភលំនៅឋាន(រួមមាន កសាងថ្មី ១.៦៨៧ ខ្នង ជួសជុល ៣.៧០២ ខ្នង) ក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្តគម្រោងផែនការ តាមការប៉ាន់ស្មានថវិកាឧបត្ថម្ភគឺ ១៧៦,៩ ពាន់លានដុង។

យោងតាមតួលេខស្ថិតិដែលផ្សព្វផ្សាយអនុវត្តគម្រោងផែនការតាំងពីឆ្នាំ ២០២១-២០២២ ចំនួនគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ដែលជួបការទុក្ខលំបាកអំពីលំនៅឋានដែលបានគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័នលើភូមិសាស្ត្រខេត្តសរុបរួម ១.៩៤៣ ខ្នង (ក្នុងនោះកសាងថ្មី ៨៤៣ ខ្នង ជួសជុល ១.១០០ ខ្នង)។ ជាមួយនឹងថវិកាផ្សព្វផ្សាយអនុវត្តការឧបត្ថម្ភលំនៅឋានតាមគម្រោងផែនការសរុបរួម ៦៩,៦៥ ពាន់លានដុង នឹងបានបែងចែកគ្រប់ឱ្យបណ្តាមូលដ្ឋាន សម្រេច ១០០%។ គិតដល់ខែធ្នូ ឆ្នាំ ២០២២ កសាងសម្រេចបាន ១.៨២១/១.៩៤៣ ខ្នង សម្រេច ៩៣,៧២% (ក្នុងនោះកសាងថ្មី ៧៦១ ខ្នង ជួសជុល ១.០៦០ ខ្នង) រំសាយថវិកាកសាងសម្រេចជាង ៦៤,៥ ពាន់លានដុង សម្រេច ៩២,៦៨%។

ស្ថិតនៅនឹងសន្និបាត តំណាងមន្ទីរស្ថាបនា មន្ទីរហិរញ្ញវត្ថុ និងគណៈកម្មាធិការប្រជាជនបណ្តាស្រុកកូវកែ ចូវថាញ់ ថ្កូវមានបទអន្តរាគមន៍ទាក់ទិនដល់ដំណាក់កាលផ្សព្វផ្សាយអនុវត្តគម្រោងផែនការនៅនឹងមូលដ្ឋាន។ តាមប្រយោបល់របស់លោកយឿងហុងថាំង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែបានឱ្យដឹងថា៖ អស់រយៈកាលជាង ១០ ឆ្នាំកន្លង នៅលើភូមិសាស្ត្រស្រុកកូវកែបានផ្សព្វផ្សាយអនុវត្តកសាងថ្មី និងជួសជុលបាន ១.៣២០ ខ្នង។  ក្នុងនោះ អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ២២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលគឺ ១.២០៦ ខ្នង  (ក្នុងនោះកសាងថ្មី ៧៤៩ ខ្នង ជួសជុល ៤៥៧ ខ្នង)ជាមួយនឹងថវិកាជាង ៤៦ ពាន់លានដុង។ អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ២១០០/QĐ-UBND របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញគឺ ១១៤ ខ្នង (ក្នុងនោះកសាងថ្មី ៥២ ខ្នង ជួសជុល ៦២ ខ្នង) ជាមួយនឹងថវិកាជាង ៤,១ ពាន់លានដុង យោងតាមបញ្ជីបានផ្តល់សច្ចាប័ន សម្រេច ៩៨,២៨%។  

លោកស្រីផាមធីហុងយ៉ាម នាយិការងមន្ទីរពលកម្ម-យុទ្ធជនពិកា និងសង្គមជូនព័ត៌មានបន្ថែមថា៖ បច្ចុបប្បន្ននេះ ត្រាវិញនៅមានអ្នកមានសគុណចំពោះបដិវត្តន៍ចំនួន ៦៤.៥២៨ រូប(ស្រូបយកអត្រា ៦,៣០% ប្រៀបជាមួយនឹងចំនួនប្រជាជនរួម) ដែលបានកំណត់ត្រា លើកតម្កើង ទទួលផលពីការឧបត្ថម្ភអាទិភាពរបស់បក្ស រដ្ឋ និងការថែទាំរបស់បណ្តាផ្នែក បណ្តាថ្នាក់ និងប្រជាជន។ 

មានយោបល់ចង្អុលការសន្និបាត សមមិត្តង្វៀងត្រុងហ្វាងបានវាយតម្លៃស្ងើចសរសើរដល់អង្គភាព ០៣ កន្លែងដែលអនុវត្តគម្រោងផែនការបានល្អនោះគឺស្រុកកូវកែ ថ្កូវ និងចូវថាញ់។ ទន្ទឹមនឹងនោះសំណូមពរបណ្តាថ្នាក់បណ្តាផ្នែក និងបណ្តាមូលដ្ឋានគប្បីជំរុញមាំការងារផ្សព្វផ្សាយ កេណ្ឌប្រមូលទូទាំងសង្គមចូលរួមកម្លាំងអនុវត្តគោលនយោបាយឧបត្ថម្ភលំនៅឋានជូនគ្រួសារមានសគុណចំពោះបដិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានល្អជាង ផ្សព្វផ្សាយ ចលនាតបស្នងសងគុណប្រកបដោយវប្បធម៌នៃមនុស្សជាតិ ស៊ីជម្រៅ និងខ្លាំងក្លាជាងទៀត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812