ជូនអាហារូបករណ៍ ៦០ចំណែកមានតម្លៃ២៤០លានដុងដល់សិស្សក្រឆ្លងកាត់លំបាករៀនសូត្របានពូកែ

កាលពីព្រឹកថ្ងៃទី១០ ខែមីនា ស្ថិតនៅមន្ទីរអប់រំនិងបណ្តុះបណ្តាល សមាគមជំរុញការសិក្សាខេត្ត សហការជាមួយមូលនីធិជំរុញការសិក្សា Janakuasa សិង្ហបុរី ចាត់តាំងពិធីជូនអាហារូបករណ៍ដល់ប្អូនៗសិស្សានុសិស្សក្រីក្រ សិស្សជិតក្រមានសមត្ថភាពសិក្សាបង្គួរ ពូកែ លើកទី២ ឆ្នាំសិក្សា២០២២-២០២៣ នៅលើភូមិសាស្រ្តខេត្ត។ អញ្ជើញចូលរួមពិធីនេះមានថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាល។

ក្នុងការប្រគល់ជូនលើកនេះមានប្អូនៗចំនួន៦០នាក់ សិក្សានៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យជាសិស្សក្រីក្រ ជិតក្រមានសមត្ថសិក្សាបង្គួរ ពូកែ ឆ្នាំសិក្សា២០២២-២០២៣ របស់ស្រុកថ្កូវ កាងឡុង កូវកែ ចូវថាញ់ យ្វៀងហាយ និងទីក្រុងត្រាវិញ។ ក្នុងមួយចំណែកៗផ្តល់ដល់សិស្សកម្រិតអនុវិទ្យាល័យគឺប្រាក់៣លានដុង និងកម្រិតវិទ្យាល័យគឺ៥លានដុង សរុបថវិកាប្រគល់ជូនលើកនេះគឺ២៤០លានដុងអាស្រ័យមូលនីធិជួយជំរុញការសិក្សា Janakuasa សិង្ហបុរី ឧបត្ថម្ភ។

ថ្លែងយោបល់នៅពិធីផ្តល់អាហារូបករណ៍ អ្នកស្រីង្វៀងធីខា ប្រធានសមាគមជួយជំរុញការសិក្សាខេត្តចែករំលែករាល់ការជួបលំបាករបស់ប្អូនៗ និងមានគោលបំណងប្អូនៗខិតខំប្រឹងប្រែងឆ្លងកាត់ការលំបាកបន្តសិក្សាឲ្យបានពូកែ។ ឆ្លងតាមរយៈនេះ សង្ឈឹមថាឪពុកម្តាយសិស្ស និងលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ជាងនេះទៀតដល់ប្អូនៗទាំងពីសម្ភារៈ និងស្មាតី ដើម្បីប្អូនៗអភិវឌ្ឍសមត្ថភាពបានពេញលេញ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 3
  • ថ្ងៃនេ: 498
  • ក្នុងសប្តាហ៍: 7,822
  • ទាំងអស់: 986,724