កិច្ចសន្ទនាស្តីពីការកសាង ពង្រីកកងជួរកម្មាភិបាលនារីឆ្លើយតបតម្រូវការភារកិច្ចក្នុងសម័យថ្មី

កាលពីព្រឹកថ្ងៃទី ១១ ខែមីនា គណៈចាត់តាំងមជ្ឈិមបក្ស សហការជាមួយគណៈប្រធានមជ្ឈិមសមាគមសហពន្ធន៍នារីវៀតណាម បានចាត់តាំងកិច្ចសន្ទនាស្តីពីការកសាង ពង្រីកកងជួរកម្មាភិបាលនារីឆ្លើយតបតម្រូវការ ភារកិច្ចក្នុងសម័យថ្មីដោយរូបភាពផ្ទាល់នៅទីក្រុងហាណូយ និងរួមបញ្ចូលគ្នាជាមួយនឹងការផ្សាយបន្តផ្ទាល់នៅមណ្ឌលបន្តផ្ទាល់នៃខេត្ត ក្រុងទាំង៦២។ អញ្ជើញចូលរួមកិច្ចសន្ទនានៅមណ្ឌលបន្តផ្ទាល់សំខាន់មានលោកស្រ្តី ទ្រឿងធីម៉ាយ សមាជិកាការិយាល័យ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស លោកស្ត្រីហាធីង៉ា សមាជិកាគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានសមាគមសហពន្ធន៍នារីវៀតណាម ព្រមទាំងបណ្តាតំណាង ជាសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស និងតំណាងថ្នាក់ដឹកនាំក្រសួង ផ្នែក ស្ថាប័ន មជ្ឈិម។ 

នៅមណ្ឌលបន្តផ្ទាល់ខេត្តត្រាវិញ អញ្ជើញចូលរួមពិធីមានសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត អ្នកស្រ្តី គាងធីមិញង្វៀត ប្រធានសមាគមសហពន្ធន៍នារី ខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ស្ថាប័នខេត្ត និងមូលដ្ឋានមានជាប់ទាក់ទិន។

កិច្ចសន្ទនានេះគឺដើម្បីពិភាគ្សា និងស្វែងរកដំណោះស្រាយដើម្បីលើកកំពស់ប្រសិទ្ធភាពអនុវត្តការងាររបស់កម្មាភិបាលស្ត្រីទៅតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ១១-NQ/TW របស់ការិយាល័យនយោបាយស្តីពី ការងារនារីក្នុងដំណាក់កាលជំរុញមាំឧស្សាហូបនីយកម្ម ភាវូបនីកម្មរបស់ប្រទេសទំនើប។ និងសារាចរណ៍លេច២១-CT/TW របស់គណៈលេខាមជ្ឈិមបក្សស្តីពី "បន្តការជំរុញមាំការងារនារីក្នុងស្ថានភាពថ្មី"។

ថ្លែងយោបល់នៅកិច្ចសន្ទនា លោកស្រី ទ្រឿងធីម៉ាយ បានអះអាងថា បណ្តាឆ្នាំកន្លងទៅហើយនេះ បក្សនិងរដ្ឋមានគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនដើម្បីពង្រីកកម្មាភិបាលនារីក្នុងប្រព័ន្ធនយោបាយទាំងពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។ នារយៈកាលកន្លងទៅហើយនេះ វៀតណាមជាប្រទេសមួយដែលមានចំនួននារីតំណាងរដ្ឋសភាស្រូបយកអត្រាខ្ពស់នៅក្នុងតំបន់។ ក្នុងអាណត្តិកាលឆ្នាំ ២០២១-២០២៦ មានតំណាងរដ្ឋសភាចំនួន១៥១/៤៩៩ ជានារី។ ជាពិសេស ប្រធានរដ្ឋសភានីតិកាលទី១៤ គឺជាស្ត្រីមុនដំបូងបង្អស់កាន់តំណែងនេះ។

ដើម្បីអនុវត្តការងារកម្មាភិបាលនារីឲ្យបានល្អនារយៈពេលខាងមុខ លោកស្រីបានស្នើឲ្យមូលដ្ឋានយកចិត្តទុកដាក់បន្ថែមទៀតលើការរៀបចំផែនការកម្មាភិបាលនារីសម្រាប់ធ្វើការងារដឹកនាំ និងការគ្រប់គ្រង; យកចិត្តទុកដាក់លើការអភិវឌ្ឍន៍កម្មាភិបាលនារីឲ្យស្របតាមតួនាទីដ៏ធំធេងរបស់នារីក្នុងយុទ្ធសាស្ត្រការងារកម្មាភិបាលរបស់បក្ស។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងគុណភាពសកម្មភាពរបស់សមាគមនារីនៅគ្រប់លំដាប់ថ្នាក់។

នៅក្នុងកិច្ចសន្ទនានេះ បណ្តាតំណាងបានពិភាក្សាអំពីស្ថានភាព និងមូលហេតុដែលមិនទាន់សម្រេចបណ្តាភាគកម្រិតពីកម្មាភិបាលនារីទៅតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ១១-NQ/TW និងសារាចរលេខ ២១/CT-TW ស្តីពីការបន្តជំរុញមាំការងារកម្មាភិបាលនារីក្នុងស្ថានភាពថ្មី។ អាស្រ័យហេតុនេះ ស្នើនូវដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកម្មាភិបាលនារីទៅសំណូមពរបានដាក់ចេញ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 5
  • ថ្ងៃនេ: 503
  • ក្នុងសប្តាហ៍: 7,827
  • ទាំងអស់: 986,729