ផ្លាស់ប្តូរឈ្មោះសាលាវិទ្យាល័យស្រុកថ្កូវទៅជាវិទ្យាល័យត្រឹងវ៉ាំងឡុង
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ឡេថាញបិញបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ៣០៦/QĐ-UBND ស្តីពីការផ្លាស់ប្តូរឈ្មោះសាលាវិទ្យាល័យស្រុកថ្កូវទៅជាវិទ្យាល័យត្រឹងវ៉ាំងឡុង។

សេចក្តីសម្រេចចិត្តមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខា។

សាលាវិទ្យាល័យត្រឹងវ៉ាំងឡុងអនុវត្តភារកិច្ច និងសិទ្ធិអំណាចតាមលក្ខន្តិកៈសាលាអនុវិទ្យាល័យ វិទ្យាល័យ និងសាលាកលដែលមានច្រើនកម្រិតថ្នាក់សិក្សាដែលបានចេញផ្សាយភ្ជាប់តាមសេចក្តីណែនាំលេខ ៣២/២០២០/TT-BGDĐT ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ របស់ក្រសួងអប់រំ-បណ្តុះបណ្តាល។ នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ (ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាដាក់ឈ្មោះ ផ្លាស់ប្តូរឈ្មោះផ្លូវ និងសំណង់សាធារណៈខេត្តត្រាវិញ) ធ្វើជាអធិបតីសហការជាមួយនឹងនាយកមន្ទីរអប់រំ-បណ្តុះបណ្តាល ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវអនុវត្តការងារបំពាក់ផ្លាកឈ្មោះសាលាត្រឹមត្រូវតាមការកំណត់។

* សាលាវិទ្យាល័យស្រុកថ្កូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៧ ជាមួយនឹងឈ្មោះហៅ “សាលាសកលកម្រិតទី ៣ ស្រុកថ្កូវ” ។ នៅខែកញ្ញា ឆ្នាំ ១៩៩២ សាលាបានផ្លាស់ប្តូរឈ្មោះជា “សាលាកម្រិតទី ២-ទី ៣ ស្រុកថ្កូវ”។ ខែកញ្ញា ឆ្នាំ ១៩៩៩ សាលាបានរើមកកន្លែងថ្មីនៅលេខ ០២ ផ្លូវ ៣០ មេសា អនុសង្កាត់លេខ ៥ ទីប្រជុំជនស្រុកថ្កូវ ជាមួយនឹងឈ្មោះហៅ “សាលាសកលអនុវិទ្យាល័យជំនាញ”។ កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៣ សាលាបានផ្លាស់ប្តូរឈ្មោះជា “សាលាវិទ្យាល័យស្រុកថ្កូវ” រហូតមកដល់បច្ចុប្បន្ននេះ។

ជីវប្រវត្តិសង្ខេមរបស់សមមិត្តត្រឹងវ៉ាំងឡុង

សមមិត្តត្រឹងវ៉ាំងឡុង (រហស្សនាមម៉ើយយ៉ាយ) កើតឆ្នាំ ១៩២៥ នៅឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ ខេត្តត្រាវិញ។ ចូលរួមធ្វើបដិវត្តន៍កាលពីខែឧសភា ឆ្នាំ ១៩៤៥។ ខែវិច្ឆិកា ឆ្នាំ ១៩៤៦  សមមិត្តបានពង្រីកជាបក្ខជនបក្សកុម្មុយនិស្តឥណ្ឌូចិន។ សមមិត្ត រក្សាតំណែងជាលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ (ដំណាក់កាល ១៩៥៤-១៩៦១) លេខាគណៈកម្មាធិការបក្សខេត្តកឹងធើ (១៩៦២-១៩៦៣) លេខាគណៈកម្មាធិការបក្សខេត្តហូវយ៉ាង (ខែមករា ឆ្នាំ ១៩៧៦-ខែមេសា ឆ្នាំ ១៩៧៧) លេខាគណៈកម្មាធិការបក្សខេត្តគាងយ៉ាង (ខែឧសភា ឆ្នាំ ១៩៧៧- ខែធ្នូ ឆ្នាំ ១៩៧៨)។  បានបោះឆ្នោតចូលជាសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ៤ ទី ៥។ ជាមួយនឹងបណ្តាគុណូបការៈរួមបំពេញ និងដំណាក់កាលធ្វើសកម្មភាពបដិវត្តន៍ជាបន្តបន្ទាប់ សមមិត្តបានបក្ស និងរដ្ឋប្រទានជូនគ្រឿងឥស្សរិយយសហូជីមិញ គ្រឿងឥស្សរិយយសធ្វើសង្រ្គាម ថ្នាក់លេខមួយ លេខពីរ  គ្រឿងឥស្សរិយយសធ្វើសង្រ្គាមប្រឆាំងអាមេរិកថ្នាក់លេខមួយ គ្រឿងឥស្សរិយយសរំដោះថ្នាក់លេខមួយ គ្រឿងឥស្សរិយយសយុទ្ធជនរំដោះថ្នាក់លេខមួយ លេខពីរ លេខបី គ្រឿងឥស្សរិយយសប្តេជ្ញាឈ្នះថ្នាក់លេខមួយ គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់លេខមួយ។ បក្ស និងរដ្ឋប្រទេសកម្ពុជាប្រទានជូនគ្រឿងឥស្សរិយយសអង្គរវត្ត សញ្ញាសម្គាល់អាយុបក្ស ៤០- ៥០ និង ៦០ ឆ្នាំ ព្រមទាំងលិខិត និងបណ្ណសរសើរផ្សងៗជាច្រើន។ សមមិត្តត្រឹងវ៉ាំងឡុងស្លាប់កាលពីឆ្នាំ ២០០៨៕ 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291704