ត្រាវិញទទួលបន្ទុកចាត់តាំងមហោស្រពសិល្បៈល្ខោនយូរកេរខ្មែរណាមបូ លើកទី២ ឆ្នាំ២០២៣

កាលពីរសៀលថ្ងៃទី១៣ ខែមីនា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានរៀបចំអង្គសន្និបាតផ្សព្វផ្សាយផែនការចាត់តាំងមហោស្រពសិល្បៈល្ខោនយូរកេរខ្មែរណាមបូ លើកទី២ ឆ្នាំ២០២៣។ លោក ថាច់ប៊ូយ នាយករងមន្ទីរវប្បធម៌ កីឡា និង ទេសចរណ៍ធ្វើអធិបតីអង្គសន្និបាត។

តាមផែនការ សមាគមសិល្បករវៀតណាម សហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញ ចាត់តាំងមហោស្រពសិល្បៈល្ខោនយូរកេរខ្មែរណាមបូលើកទី ២ ក្នុងឆ្នាំ ២០២៣។ មហោស្រពនេះ បានរំពឹងទុកនឹងចាត់តាំងក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យត្រាវិញ ដោយមានការចូលរួមរបស់បណ្តាអង្គភាពសិល្បៈល្ខោនយូរកេរខ្មែរណាមបូសាធារណៈ អង្គភាពសិល្បៈសង្គមភាវូបនីយកម្ម។

បណ្តាវណ្ណកម្មចូលរួមក្នុងមហោស្រពមានប្រធានបទ លើកតម្កើងភាពស្រស់ស្អាត និងតម្លៃមនុស្សធម៌។ ថ្កោលទោសអំពើអាក្រក់ កាចសាហាវ មានឥទ្ធិពលវិជ្ជមានលើជីវិតសង្គម បង្ហាញយ៉ាងច្បាស់នូវតួនាទី ការយល់ឃើញ ការអប់រំ និងសោភ័ណភាពក្នុងវណ្ណកម្ម។ វណ្ណកម្មបានអង្គភាពផ្តុំរឿងត្រូវគោរពតាមច្បាប់វៀតណាម កសាងសាមគ្គីភាពជាតិ ស្ងើចសរសើរបក្ស អ៊ំហូ ស្ងើចសរសើរប្រទេសជាតិ និងប្រជាជនវៀតណាមដោយតាមសម័យកាលការពារ និងអភិវឌ្ឍន៍ប្រទេស។ ក្នុងវណ្ណកម្មនីមួយៗដែលបានចុះឈ្មោះចូលរួមក្នុងមហោស្រព មានរយៈពេលពី ៩០ដល់១៣០ នាទី។

មហោស្រពជាសកម្មភាពមួយក្នុងបណ្តាសកម្មភាពវិជ្ជាជីវៈ ដើម្បីបង្កលក្ខណៈក្នុងការកសាងជីវភាពរស់នៅវប្បធម៌តំបន់ជនជាតិខ្មែរណាមបូ ជាមួយគោលបំណងអភិរក្ស និងអភិវឌ្ឍទម្រង់សិល្បៈប្រវេណីរបស់ជនជាតិខ្មែរ ក្នុងនោះមានយូរកេរ ដើម្បីបណ្តុះបណ្តាលក្រុមអ្នកនិពន្ធ អ្នកដឹកនាំរឿង តន្ត្រីករ និងតារាសម្ដែង រួមចំណែកបណ្តុះពណ្តាលពន្លកថ្មី និងជំរុញការអភិវឌ្ឍន៍សិល្បៈល្ខោនយូរកេរខ្មែរ។ នេះក៏ជាឱកាសសម្រាប់អង្គភាព និងសិល្បករ សិល្បការិនីបានជួបជុំផ្លាស់ប្តូរបទពិសោធន៍ក្នុងគោលបំណងអភិរក្ស និងពង្រីកជាងនេះទៀតតម្លៃសិល្បៈល្ខោនប្រពៃណីរបស់ជនជាតិ។

នៅក្នុងមហោស្រពលើកនេះ ខេត្តត្រាវិញមានអង្គភាពចូលរួមចំនួន៤៖ ក្រុមសិល្បៈខ្មែររស្មីប្រទីប; ក្រុមសិល្បៈខ្មែររស្មី ភូមិបាវម៉ន ឃុំដូងចូវ ស្រុកយ្វៀងហាយ; ក្រុមសិល្បៈខ្មែរសាកលវិទ្យាល័យត្រាវិញ; ក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មី ឃុំង៉ៃស្វៀង ស្រុកថ្កូវ៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 7
  • ថ្ងៃនេ: 506
  • ក្នុងសប្តាហ៍: 7,830
  • ទាំងអស់: 986,732