បើកតាំងពិពណ៌រំលឹកខួបអនុស្សាវរីយ៍លើកទី៨០ឆ្នាំ អំពីគម្រោងការណ៍នៃវប្បធម៌វៀតណាម
កាលពីរសៀលថ្ងៃទី ១៥ ខែមីនា សមាគមអក្សរសិល្ប៍និងសិល្បៈខេត្ត សហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ចាត់តាំងពិធីបើកតាំងពិព័រណ៌រំលឹកខួបអនុស្សាវរីយ៍លើកទី៨០ឆ្នាំ អំពីគម្រោងការណ៍នៃវប្បធម៌វៀតណាម។

អញ្ជើញចូលរួមពិធីបើកតាំងពិពរណ៌នេះមានលោក ប៊ូយក្វាងក្វី អតីតគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្តត្រាវិញ លោកឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកស្ថាប័នមានជាប់ទាក់ទង។

តាំងពិព័រណ៌ឧទ្ទេសនាមអំពីវណ្ណកម្មគំនូរ និងស្នាដៃសិល្បៈដែលទទួលបានពានរង្វាន់ប្រមាណ ៣៥០ ដែលដាក់តាំងបង្ហាញក្នុងការប្រកួតប្រជែងថ្នាក់តំបន់ ថ្នាក់ជាតិ និងអន្តរជាតិ។ បណ្តាសៀវភៅ វណ្ណកម្មអក្សរសាស្ត្រ តន្ត្រី ល្ខោន ស្ថាបត្យកម្ម សិល្បៈខ្មែររបស់សិល្បៈករ សិល្បៈការិនីត្រាវិញ;  បណ្តាផលិតផល និងឯកសារសារមន្ទីរត្រាវិញ កំពុងរក្សាទុកអំពីវប្បធម៌ អក្សរសិល្ប៍សិល្បៈ។

ពិព័រណ៍នេះប្រព្រឹត្តឡើងក្នុងរយៈពេល១០ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ដល់អស់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសមាគមអក្សរសិល្ប៍និងសិល្បៈខេត្តត្រាវិញ។

នេះជាសកម្មភាពដើម្បីបក្ខភាគ កងទ័ព និងប្រជាជនក្នុងខេត្តជ្រួតជ្រាបពីអត្ថន័យនៃប្រវត្តិសាស្ត្រ តម្លៃទ្រឹស្តី និងភាពជាក់ស្តែងនៃ “គម្រោងស្តីពីវប្បធម៌វៀតណាម” ក្នុង ៨០ ឆ្នាំកន្លងទៅ; បន្តពង្រីកតួនាទី ទំនួលខុសត្រូវរបស់ខ្លួនក្នុងជីវភាពរស់នៅសង្គម ក្នុងសកម្មភាពច្នៃប្រតិដ្ឋវណ្ណកម្មវប្បធម៌សិល្បៈមានតម្លៃសតិអារម្មណ៍សិល្បៈខ្ពស់ រួមចំណែកបញ្ជាក់ពីតម្លៃទ្រឹស្តី និងភាពជាក់ស្តែងនៃ “គម្រោងការណ៍នៃវប្បធម៌វៀតណាម” គឺជាមូលដ្ឋានគ្រឹះ គោលការណ៍ បាវចនា និងទិសដៅកសាងខឿនវប្បធម៌វៀតណាម៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826