ប្រគល់ប័ណ្ណទទួលស្គាល់ ASC ដល់របរចិញ្ចឹមគ្រំខេត្តត្រាវិញ

កាលថ្ងៃទី ១៥ ខែមីនា មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិចិញ្ចឹម និងទាញយកផលប្រកបដោយស្ថិរភាព (ICAFIS) ចំណុះសមាគមជលផលវៀតណាមបានរៀបចំពិធីប្រគល់ប័ណ្ណទទួលស្គាល់ ASC (បញ្ជាក់កម្រិតអន្តរជាតិចំពោះជលផល ) សម្រាប់របរចិញ្ចឹមគ្រំខេត្តត្រាវិញ។

អញ្ជើញចូលរួមក្នុងពិធីនេះ មានថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តត្រាវិញ; បណ្តាអង្គភាពគាំទ្រអនុវត្តការទទួលស្គាល់ ASC; ថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងសាខាជលជាតិខេត្តតៀនយ៉ាង និងបេនត្រែ; បណ្តាអាជីវកម្មបានចុះហត្ថលេខាលើកន្សោមតម្លៃ សហករណ៍ចិញ្ចឹមគ្រំនៅលើភូមិសាស្រ្តខេត្តត្រាវិញ។

គម្រោងការ “អភិវឌ្ឍន៍ប្រកបដោយស្ថេរភាព និងទូលំទូលាយនៃកន្សោមតម្លៃគ្រំនៅវៀតណាម” បានសហភាពអឺរ៉ុបឧបត្ថម្ភ និងបានអង្គការ Oxfam នៅវៀតណាម មជ្ឈមណ្ឌល ICAFIS និងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) ផ្សព្វផ្សាយអនុវត្ត។ លទ្ធផលមួយក្នុងចំណោមលទ្ធផលដែលបានគ្រោងទុកនៃគម្រោងគឺអ្នកផលិតគ្រំខ្នាតតូច បានលើកកំពស់សមត្ថភាពដើម្បីអនុវត្តចំណេះដឹងផលិតកម្មសមស្រប និងអនុវត្តស្តង់ដារនិរន្តរភាពក្នុងការចិញ្ចឹមគ្រំបានអន្តរជាតិទួលស្គាល់។

នៅខេត្តត្រាវិញ មជ្ឈមណ្ឌល ICAFIS សហការជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ សាខានាយកដ្ឋានជលផល និងសហករណ៍ចិញ្ចឹមគ្រំថាញ់កុង (ឃុំមីឡុងណាម ស្រុកកូវង៉ាង) សហករណ៍ចិញ្ចឹមគ្រំកសិផលឡុងថាញ់ និងសហករណ៍ចិញ្ចឹមគ្រំ-ងាវតៀនថាញ់(ឃុំឡុងហ្វា ស្រុកចូវថាញ់) រួមគ្នាអនុវត្តលក្ខណៈវិនិច្ឆ័យនៃប័ណ្ណទទួលស្គាល់ ASC សម្រាប់របរចិញ្ចឹគ្រំ។  គិតមកដល់ពេលនេះ របរចិញ្ចឹមគ្រំត្រាវិញបានទទួលស្គាល់ស្ដង់ដារ ASC ជាមួយនឹងផ្ទៃដីសរុបចំនួន ៤៣៣ហិកតា របស់សហករណ៍ចំនួន ៣៖ ថាញ់កុង ២០០ហិកតា តៀនថាញ់ ១៩៣ហិកតា ឡុងហ្វា ៤០ហិកតា។

ខេត្តត្រាវិញគឺជាខេត្តទី៣ របស់វៀតណាម និងជាតំបន់ចិញ្ចឹមគ្រំទី៣ លើពិភពលោកដែលត្រូវបានទទួលស្គាល់ ASC ។ ប័ណទទួលស្គាល់នេះបានបង្កឱកាសដើម្បីនីហរ័ណគ្រំត្រាវិញទៅកាន់ទីផ្សារពិភពលោក ជំរុញរបរចិញ្ចឹមគ្រំត្រាវិញឡើងកំពស់ថ្មី និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត។

នៅក្នុងឱកាសនេះ បណ្តាសហគ្រាស អង្គភាពប្រមូលទិញ កែច្នៃ និងនីហរ័ណបណ្តាមុខទំនិញគ្រំ និងសហករណ៍ចិញ្ចឹមគ្រំចំនួន ៣ បានផ្តល់ប័ណទទួលស្គាល់ស្ដង់ដារ ASC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីតភ្ជាប់កម្សោមតម្លៃគ្រំនៅត្រាវិញទៅតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 7
  • ថ្ងៃនេ: 493
  • ក្នុងសប្តាហ៍: 7,817
  • ទាំងអស់: 986,719