ដំណើរការគម្រោងការឧបត្ថម្ភសហករណ៍អាស្រ័យនារីចូលរួមគ្រប់គ្រង
កាលពីព្រឹកថ្ងៃទី ១៧ ខែមីនា មជ្ឈិមសមាគមសហព័ន្ធន៍នារី ចាត់តាំងសន្និបាត ដំណើរការគម្រោងការ «ឧបត្ថម្ភសហករណ៍អាស្រ័យនារីចូលរួមគ្រប់គ្រង បង្កការងារធ្វើជូនកម្មករនារីដល់ឆ្នាំ ២០៣០» ( គម្រោងការលេខ០១) ទន្ទឹមនឹងនោះបំផុសសម័យប្រឡងប្រណាំងនារីផ្តើមអាជីពឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេមិញខៃ អញ្ជើញចូលរួមនិងចង្អុលការសន្និបាត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញអញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំណ្តាមន្ទីរ ស្ថាប័ន សមាគមសហព័ន្ធន៍នារីខេត្ត។

គម្រោងការ «ឧបត្ថម្ភសហករណ៍អាស្រ័យនារីចូលរួមគ្រប់គ្រង បង្កការងារធ្វ់ជូន កម្មករនារីរហូតដល់ឆ្នាំ ២០៣០» ត្រូវបានរដ្ឋាភិបាលអនុម័តិឆ្លងតាមសេចក្តីសម្រេចលេខ០១/QD-TTg ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ដោយស្ថិតលើមូលដ្ឋាន សំណើរបស់សមាគមសហព័ន្ធន៍នារីវៀតណាម។

សន្និបាតលើកនេះមានគោលបំណងអនុវត្តគម្រោងការបានទាន់ពេល ឯកភាពការយល់ដឹង និងការទទួលខុសត្រូវរបស់សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ បណ្តាក្រសួង ស្ថាប័ន និងអង្គការចាត់តាំងមហាជនតាំងពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋានក្នុងការអនុវត្តន៍គម្រោងការ។ ផ្តើមពីនោះ អនុវត្តធានាគោលដៅអភិវឌ្ឍន៍ ពង្រឹង និងលើកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពរបស់សហករណ៍អាស្រ័យដោយនារីចូលរួមគ្រប់គ្រង។ បង្កការងារធ្វើជូនកម្មករនារី លើកកម្ពស់កម្លាំងផ្ទៃក្នុង ស្មារតីសហការ ផ្តើមអាជីពប្រកបដោយភាពច្នៃប្រតិដ្ឋរបស់សមាជិក និងនារី។

គម្រោងការលេខ ០១ ផ្តុំកម្លាំងលើខ្លឹមសារជាក់ស្តែងដូចជាផ្សព្វផ្សាយ ចលនានារី លើកកម្ពស់ការយល់ដឹងអំពីការឧបត្ថម្ភពង្រីកសេដ្ឋកិច្ចសមូហភាព និងសហករណ៍។ ពង្រឹង និងបង្កើនគុណភាពធ្វើសកម្មភាពរបស់សហករណ៍អាស្រ័យដោយនារីចូលរួមគ្រប់គ្រង។ ឧបត្ថម្ភ ប្រឹក្សា កសាង និងលើកកម្ពស់គុណភាពធនធានមនុស្សរបស់សហករណ៍។ លើកកម្ពស់គុណភាពការងារចង្អុលការ បញ្ជាការរបស់សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ស្តីពីការឧបត្ថម្ភពង្រីកសេដ្ឋកិច្ចសមូហភាព និងសហករណ៍។ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នៅអង្គសន្និបាត ប្រធានសមាគមសហព័ន្ធន៍នារីវៀតណាម ហាធីង៉ា បានអំពាវនាវដល់សមាជិក និងស្ត្រីទាំងអស់បន្តចូលរួមយ៉ាងខ្លាំងក្លា និងជឿជាក់ក្នុងការចូលរួម ជ្រោមជ្រែងការប្រឡងប្រណាំងដើម្បីសម្រេចបាននូវគំនិតអាជីវកម្មដោយស្មារតី ផ្តើបអាជីពជាតិ ធ្វើមានជូនគ្រួសារ ខ្លួនឯង និង សហគមន៍ និងរួមចំណែកយ៉ាងជាក់ស្តែងទៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ថ្លែងមតិចង្អុលការ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេមិញខៃ បានសង្កត់ធ្ងន់ថា បណ្តាឆ្នាំកន្លងហើយ បក្ស និងរដ្ឋាភិបាលបានផ្សព្វផ្សាយគោលនយោបាយជាក់ស្តែងជាច្រើន ដើម្បីបង្កលក្ខណៈឲ្យនារីអភិវឌ្ឍន៍រួមចំណែកធានាសមភាពភេទ ជំរុញមាំតួនាទីនារីក្នុងគ្រួសារ និងសង្គម។ ដោយមានទស្សនៈថាសេដ្ឋកិច្ចសមូហភាពគឺជាស្នូល សហករណ៍គឺជាផ្នែកសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ ផ្តើមពីនោះផ្តល់អាទិភាពដល់ការពង្រីកសេដ្ឋកិច្ចសមូហភាព កសាងទម្រង់សេដ្ឋកិច្ចសមូហភាពដែលសមស្របនឹងលក្ខណៈសេដ្ឋកិច្ចសមូហភាពរបស់មូលដ្ឋាន រួមទាំងគម្រោងការលេខ ០១ និងគម្រោងការលេខ ៩៣៩ អាស្រ័យដោយសមាគមសហព័ន្ធន៍នារីវៀតណាមទទួលបន្ទុក។

រដ្ឋាភិបាលបានចាត់ទុកការអនុវត្តន៍គម្រោងការទាំងពីរខាងលើជាភារកិច្ចនយោបាយ ហេតុនេះហើយសំណូមពរបណ្តាក្រសួង ស្ថាប័ននិងមូលដ្ឋានរួមគ្នាជាបន្ទុកក្នុងការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព។ សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ត្រូវតែម្ចាស់ការក្នុងការចូលរួមផ្សព្វផ្សាយបណ្តាខ្លឹមសាររបស់គម្រងការ ដើម្បីរីកសាយភាយស្មារតី ផ្តើមអាជីពក្នុងនារី។

ក្នុងក្របខ័ណ្ឌសន្និបាត នៅទាំងប្រព្រឹត្តឡើងពិធីបំផុសចលនា នារីផ្តើមអាជីពឆ្នាំ ២០២៣ តាមគោលលំនាំ "នារីផ្តើមអាជីវកម្ម ពង្រីកធនធានក្នុងស្រុក"។ នេះជាសកម្មភាពប្រចាំឆ្នាំក្នុងក្របខ័ណ្ឌនៃគម្រោងលេខ៩៣៩ "ឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល២០១៧-២០២៥" (គម្រោងការលេខ៩៣៩) ដើម្បីជំរុញទឹកចិត្តនារីគ្រប់លំដាប់ថ្នាក់ និងគ្រប់មជ្ឈដ្ឋានសកម្មចូលរួមផ្តើមអាជីព ផ្តើមអាជីវកម្ម៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291806