អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ធ្វើការជាមួយសមាគមទំនាក់ទំនងជាមួយប្រជាជនវៀតណាមនៅបរទេស
កាលពីរសៀលថ្ងៃទី ២២ ខែមីនា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងហ្វិញធៀន បានទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយគណៈប្រតិភូការងាររបស់សមាគមទំនាក់ទំនងជាមួយប្រជាជនវៀតណាមនៅបរទេស ដឹកនាំដោយលោកង្វៀងវ៉ាំងថាំង សមាជិកអចិន្ត្រៃយ៍មជ្ឈិមសមាគមធ្វើជាប្រធានក្រុម។

មាគមទំនាក់ទំនងជាមួយប្រជាជនវៀតណាមនៅបរទេស (ALOV) គឺជាអង្គការសមាជិករបស់មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលមានតួនាទី និងភារកិច្ចដើរតួជាស្ពានតភ្ជាប់អាណិកជនយើងនៅបរទេស និងជនរួមជាតិក្នុងប្រទេស។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅហើយ ទន្ទឹមនឹងការបំពេញភារកិច្ចនយោបាយដើម្បីធ្វើបច្ចុប្បន្នភាពនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋចំពោះសហគមន៍អាណិកជន សមាគមទំនាក់ទំនងជាមួយប្រជាជនវៀតណាមនៅបរទេស បាននិងកំពុងផ្សព្វផ្សាយកម្មវិធីគាំទ្រសម្រាប់ប្រជាជន ជាពិសេសពាណិជ្ជករនៅក្រៅប្រទេសដែលកំពុងស្វែងរកឱកាសជំរឿនពាណិជ្ជកម្ម ទេសចរណ៍ និង វិនិយោគនៅតាមខេត្ត-ក្រុងទូទាំងប្រទេស។

នៅក្នុងពិធីធ្វើការ តំណាងគណៈប្រតិភូ អនុម័តឆ្លងបណ្តាសកម្មភាពសហប្រតិបត្តិការចាត់តាំងក្នុងប្រទេស បណ្តាញទំនាក់ទំនង និងផ្សារណាត់ពិព័រណ៍ជំរឿនពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគនៅបរទេសអាស្រ័យសមាគមចាត់តាំង។ ជាក់ស្តែងក្នុងខែមេសា ឆ្នាំ២០២៣ ALOV បានសហការជាមួយទីភ្នាក់ងារវៀតណាមនៅក្រៅប្រទេស តំណាងអាណិកជននៅប្រទេសទាំងពីរ ជប៉ុននិង និងតៃវ៉ាន់ ដើម្បីឧទ្ទេសនាមអង្ករ ផលិតផលកសិកម្ម ពីបណ្តាគម្រោងវិនិយោគពីបណ្តាខេត្តនៅភាគខាងត្បូងវៀតណាមទៅកាន់ដៃគូ។

ALOV មានគោលបំណង ខេត្តត្រាវិញ ចូលរួមកម្មវិធីមហោស្រពផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍ រួមជាមួយនឹងជំរុញការវិនិយោគនៅប្រទេសជប៉ុន សហការដើម្បីជំរុញនូវបញ្ហាមួយចំនួនសម្រាប់អង្គភាពអាជីវកម្មក្នុងខេត្ត ក្នុងការនាំចេញទំនិញសម្រាប់ទីផ្សារជប៉ុន។ ទន្ទឹមនឹងនោះ ស្នើខាងគណៈកម្មាធិការប្រជាជនខេត្តពិភាក្សាអំពីផែនការបង្កើតបណ្តាញទំនាក់ទំនងរវាងការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត និង ALOV នៅតំបន់តីណាមបូ ដើម្បីជួយដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ និងថ្នាក់ដឹកនាំមជ្ឈិមសមាគម។

ថ្លែងមតិនៅពិធីធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងហ្វិញធៀន បានកំណត់ត្រា និងថ្លែងអំណរគុណចំពោះ ALOV បានផ្តល់ជូនពត៌មានអំពីកម្មវិធីនេះដល់ខេត្តត្រាវិញ។ លោកបានមានប្រសាសន៍ថា កម្មវិធីមហោស្រពមានភាពចាប់អារម្មណ៍ និងសម្បូរបែប ដែលមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយរូបភាពរបស់ប្រទេសវៀតណាមទៅកាន់បរទេស។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានមានប្រសាសន៍ថា ខាងខេត្តប្រសិនបើផ្តល់ឱកាសនោះ ខេត្តនឹងចូលរួមយ៉ាងសកម្មក្នុងការជំរុញការវិនិយោគ ជំរឿនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ទន្ទឹមនឹងនោះ នាពេលឆាប់ៗខាងមុខនេះ នឹងជម្រាបជូនប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីពិនិត្យ និងឆ្លើយតបទៅនឹងយោបល់ស្នើរបស់ ALOV៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291823