អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹងស្តីពីការងារត្រៀមបម្រុងសន្និបាតបូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាល
កាលពីថ្ងៃទី ១៦ ខែឧសភា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹងស្តីពីការងារត្រៀមបម្រុងសន្និបាតបូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាល។ នេះគឺជាអង្គភាពដែលបានអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តជ្រើសចង្អុលការចាត់តាំងសន្និបាតបូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាលចំពោះបក្ខភាគថ្នាក់លើដើម្បីដកពិសោធន៍ ចង្អុលការពង្រីកទូលាយ។

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាអធិបតី។ រួមដំណើរជាមួយមានបណ្តាសមមិត្តយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត  សមមិត្តគឹមរឿង សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែកខេត្ត។

ស្ថិតនៅនឹងពិធីធ្វើការ តំណាងទាំងឡាយបានប្រមូលផ្តុំរួមបំពេញយោបល់កសាងសេចក្តីព្រាងសេចក្តីរបាយការណ៍បូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកទីវកឹងលើកទី ១០ អាណត្តិកាល ២០២០-២០២៥។ ត្រួតពិនិត្យគុណសម្បត្តិគុណវិបត្តិពាក់កណ្តាលអាណត្តិកាលរបស់គណៈប្របត្តិការបក្ខភាគស្រុកលើកទី ១០ អាណត្តិកាល ២០២០-២០២៥ ការងារត្រួតពិនិត្យឃ្លាំមើល និងអនុវត្តពិន័យបក្ស និងការងារបង្ការប្រឆាំងអំពើពុករលួយ អសកម្ម ខ្ជាះខ្ជាយពាក់កណ្តាលអាណត្តិកាល។

មានយោបល់ក្នុងពិធីធ្វើការនេះ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តវាយតម្លៃខ្ពស់បណ្តាការងារត្រៀមបម្រុងបូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាលរបស់ស្រុកទីវកឹង។សំណូមពរអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹងគប្បីកំណត់ត្រាយោបល់រួមបំពេញរបស់បណ្តាតំណាង ដើម្បីបំពេញ កែប្រែសម្រេចបណ្តាសេចក្តីរបាយការណ៍ធានាគុណភាព។ក្នុងនោះមានសេចក្តីរបាយការណ៍នយោបាយពាក់កណ្តាលអាណត្តិកាលគប្បីត្រូវលាត់ត្រដាងឱ្យបានខ្លឹមសាររបស់ភារកិច្ចសំខាន់ ០៥ យ៉ាង ភារកិច្ចទម្លុះទម្លាយ ០៣ យ៉ាងរបស់ស្រុក  ដោយភ្ជាប់ជាមួយនឹងភារកិច្ចសំខាន់ ០៦ យ៉ាង ភារកិច្ចទម្លុះទម្លាយ ០៣ យ៉ាងរបស់ខេត្ត។ ចំពោះបណ្តាភាពអន់ខ្សោយ គុណវិបត្តិ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹងគប្បីស្រាវជ្រាវវាយតម្លៃសារឡើងវិញឱ្យហ្មត់ចត់ ត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង។ យោងលើមូលដ្ឋាននោះដើម្បីដកពិសោធន៍ពីមូលហេតុនាំឱ្យអន់ខ្សោយ ធ្វើជាមេរៀនបទពិសោធន៍។ តាមគោលការណ៍របស់គណៈកម្មាធិការបក្សខេត្តគឺរក្សាខ្ជាប់ភាគកម្រិតសេចក្តីសម្រេចចិត្ត មិនកែប្រែកាត់បន្ថយរហូតដល់ចុងអាណត្តិកាល។ ចំពោះបណ្តាភាគកម្រិតដែលមិនសម្រេចឬសម្រេចទាបគប្បីប្រមូលផ្តុំកម្លាំងវាយតម្លៃជម្រៅដើម្បីរកមូលហេតុអ្វីមិនសម្រេច។ ក្នុងគោលដៅ ភារកិច្ចពាក់កណ្តាលអាណត្តិកាលបន្ទាប់ពីនេះ មិនគប្បីរំលឹកឡើងបណ្តាភាគកម្រិតដែលបានសម្រេច ត្រូវតែលើកឡើងបណ្តាភាគកម្រិតដែលមិនទាន់ដើម្បីបន្តអនុវត្តឱ្យសម្រេចប៉ុណ្ណោះ។

មានយោបល់ចង្អុលការសន្និបាតនេះ សមមិត្តគឹមង៉ុកថាយបានសង្កត់ធ្ងន់ថា៖ យោងលើមូលដ្ឋាននៃយោបល់រួមបំពេញរបស់បណ្តាតំណាងសំណូមពរអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹងគប្បីប្រមូលបូកសរុបបំពេញធ្វើសម្រេចសេចក្តីព្រាងបណ្តាសេចក្តីរបាយការណ៍។ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹងគប្បីច្បាមខ្ជាប់សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកលើកទី ១០ អាណត្តិកាល ២០២០-២០២៥ ដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវតាមភាពជាក់ស្តែងរបស់បណ្តាភាគកម្រិត ភារកិច្ចដែលសម្រេចបាន ចំពោះបណ្តាភាគកម្រិត ភារកិច្ចដែលសម្រេចទាបឬមិនទាន់សម្រេចបាននោះ ដើម្បីដាក់ចេញវិធានការមានប្រសិទ្ធភាពសម្រាប់ពាក់កណ្តាលចុងអាណត្តិកាល។ ខ្លឹមសារវាយតម្លៃមិនគប្បីពង្រាយ ចំពោះភារកិច្ចសំខាន់ ០៥ យ៉ាង ភារកិច្ចទម្លុះទម្លាយ ០៣ យ៉ាងរបស់ស្រុកគប្បីត្រូវភ្ជាប់ជាមួយនឹងភារកិច្ចសំខាន់ ០៥ យ៉ាង ភារកិច្ចទម្លុះទម្លាយ ០៣ យ៉ាងរបស់ខេត្ត គប្បីវាយតម្លៃឱ្យជាក់ស្តែង លាត់ត្រដាងបានកម្រិតដែលសម្រេចបានលើភារកិច្ចនីមួយៗ។

អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឯកភាពជាមួយនឹងគោលដៅ ភាគកម្រិតសំខាន់ៗរបស់ពាក់កណ្តាលអាណត្តិកាលដែលនៅមក រក្សាខ្ជាប់តាមសេចក្តីសម្រេចចិត្តមហាសន្និបាត មិនកែប្រែ។ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹងគប្បីអនុវត្តសម្រេចសេចក្តីរបាយការណ៍រួចជូនឱ្យក្រុមនិពន្ធដើម្បីកសាងសេចក្តីរបាយការណ៍បូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្តខេត្តពិនិត្យ និងបន្តឆ្លងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ពេលដែលធានាបានបណ្តាសំណូមពរដែលបានដាក់ចេញ និងដំណើការចាត់តាំងសន្និបាតចង្អុលការតាមផែនការ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291881