ត្រៀមបម្រុងល្អដើម្បីចាត់តាំងសម្រេចជោគជ័យសម័យប្រឡងយកសញ្ញាបនបត្រវិទ្យាល័យ
កាលពីថ្ងៃទី ២៣ ខែឧសភា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ ប្រធានគណៈចង្អុលការសម័យប្រឡងយកសញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២៣ ធ្វើជាអធិបតីអង្គប្រជុំជាមួយនឹងសមាជិកគណៈចង្អុលការដើម្បីផ្សព្វផ្សាយ ពិភាក្សាពីការងារចាត់តាំងសម័យប្រឡងយកសញ្ញាបនបត្រវិទ្យាល័យនៅលើភូមិសាស្រ្តខេត្ត។

អញ្ជើញចូលរួមមានអ្នកស្រី ង្វៀងធីប៊ិចវ៉ឹង នាយិការមន្ទីរអប់រំ-បណ្តុះបណ្តាល អនុប្រធានអចិន្ត្រៃយ៍គណៈចង្អុលការ អ្នកស្រីតាំងធីង៉ុកម៉ាយ នាយិការរងមន្ទីរអប់រំ-បណ្តុះបណ្តាលរួមជាមួយនឹងតំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត។

នាយិការមន្ទីរអប់រំ-បណ្តុះបណ្តាល ង្វៀងធីប៊ិចវ៉ឹងបានឲ្យដឹងថា៖ សម័យប្រឡងយកសញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២៣ នឹងបានប្រព្រឹត្តឡើងនៅថ្ងៃទី ២៨-២៩ខែសីហា ឆ្នាំ ២០២៣។ នៅខេត្តត្រាវិញមានមណ្ឌលប្រឡងចំនួន ៣១ កន្លែង ជាមួយនឹងបន្ទប់ប្រឡង ៤៩០ បន្ទប់ (បន្ទប់ប្រឡងជាផ្លូវការចំនួន ៤០២ បន្ទប់ និងបន្ទប់បម្រុងចំនួន ៨៨ បន្ទប់)។ ចំនួនបេក្ខសិស្សដែលបានចុះឈ្មោះលើប្រព័ន្ធសរុបរួមចំនួន ៩.២៥៤ នាក់។ ក្នុងនោះមានបេក្ខសិស្សចុះឈ្មោះប្រឡងជម្រើសបញ្ចប់វិទ្យាល័យចំនួន ៤៤៣ រូប បេក្ខសិស្សចុះឈ្មោះប្រឡងបញ្ចប់វិទ្យាល័យចំនួន ៨.៤៤២ រូប បេក្ខសិស្សចុះឈ្មោះជម្រើសមហាវិទ្យាល័យ និងបេក្ខសិស្សចុះឈ្មោះប្រឡងយកតែលទ្ធផលដើម្បីជម្រើសមហាវិទ្យាល័យចំនួន ៣៦៩ រូប ជម្រើសតាមប័ណ្ណសិក្សាដោយមិនចូលរួមប្រឡងចំនួន ៥៩ រូប)។

ដើម្បីត្រៀមបម្រុងបានល្អសម្រាប់សម័យប្រឡងយកសញ្ញាបនបត្រវិទ្យាល័យ ឆ្នាំ២០២៣ មន្ទីរអប់រំ-បណ្តុះបណ្តាលបានរៀបចំតាំងពីការងារផ្សព្វផ្សាយ និងចេញផ្សព្វផ្សាយបណ្តាឯកសារណែនាំ និងដឹកនាំចង្អុលការចាត់តាំងសម័យប្រឡង ដើម្បីផ្សព្វផ្សាយសាយភាយបណ្តាចំណុចថ្មីរបស់សម័យប្រឡងឆ្នាំនេះ។ កសាងផែនការហ្វឹកហាត់ផ្ទាល់នៅបណ្តាមូលដ្ឋានអប់រំស្តីពីបទបែបប្រឡងជូនដល់មុខសញ្ញាគ្រប់រូប ដោយឡែកតែប្រធានមណ្ឌលប្រឡង អនុប្រធានមណ្ឌលប្រឡង លេខាធិការ កម្មាភិបាលមេប្រយោគ អនុរក្ស។ ក្រៅពីនោះ នៅទាំងត្រៀមបម្រុងកងកម្លាំងចូលរួមសម័យប្រឡង រៀបចំសម្ភារៈ គ្រឿងបរិក្ខារ និងមធ្យោបាយសម្រាប់សម័យប្រឡង និងសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីមានផែនការដោះស្រាយនូវឧប្បត្តិហេតុមិនប្រក្រតីផ្សេងៗ។

សន្និដ្ឋានអង្គប្រជុំ  លោកឡេថាញ់បិញ ឯកភាពជាមួយផែនការរបស់មន្ទីរអប់រំ-បណ្តុះបណ្តាល និងយោបល់របស់បណ្តាសមាជិកគណៈចង្អុលការ។ ដើម្បីបន្តពង្រីកគុណសម្បត្តិដែលសម្រេចបានក្នុងសម័យប្រឡងឆ្នាំ ២០២២ និងត្រៀមបម្រុងល្អដើម្បីចាត់តាំងសម័យប្រឡងយកសញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២៣ សម្រេចជោគជ័យ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរមន្ទីរអប់រំ-បណ្តុះបណ្តាលទទួលកំណត់ត្រាយោបល់របស់សមាជិកគណៈចង្អុលការគ្រប់រូប ដើម្បីបំពេញផែនការប្រគល់ភារកិច្ចរបស់បណ្តាអង្គភាពក្នុងងសម័យប្រឡងនាពេលខាងមុខ។

ទន្ទឹមនឹងនោះ គប្បីត្រួតពិនិត្យ ពិនិត្យឡើងវិញការងារស្ថិតក្នុងសមត្ថកិច្ចពីកិច្ចការជំនាញក៏ដូចជាមូលដ្ឋានសម្ភារ ឧបករណ៍តម្រូវការត្រូវមានក្នុងសម័យប្រឡងដើម្បីចាត់តាំងយ៉ាងម៉ឺងម៉ាត់ មិនទុកឱ្យមានការបំពានរបស់បណ្តាកម្មាភិបាលគណៈមេប្រយោគ អនុរក្ស ក៏ដូចជាបេក្ខសិស្សក្នុងការប្រឡងយកសញ្ញាបនបត្រវិទ្យាល័យនាពេលខាងមុខ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291816