ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានបានម្ចាស់ឆ្នោតចាប់អារម្មណ៍ សំណើ

កាលពីរសៀលថ្ងៃទី២៥ ខែឧសភា តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អង្គភាពទីក្រុងត្រាវិញរួមមាន៖ អ្នកស្រ្តី ង្វៀងធីទ្រុកលី អនុប្រធានគណៈឃោសនានៃគណៈកម្មាធិការបក្សខេត្ត លោកផាមហ្វាងមិញ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅសង្កាត់ទី២ ទី៦ ទី៧ ទី៨និងទី៩ ទីក្រុងត្រាវិញ។ អញ្ជើញចូលរួមជាមួយក្រុមនៅមានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ។ 

នៅពេលជួបសំណេះសំណាល អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ ផាមហ្វាងមិញ បានតំណាងឲ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្តបានផ្តល់ព័ត៌មានជូនម្ចាស់ឆ្នោតអំពីខ្លឹមសារ កម្មវិធីសម័យប្រជុំពាក់កណ្តាលឆ្នាំ២០២៣

នៃក្រុមប្រឹក្សាប្រជាជនខេត្ត និងលទ្ធផលសម័យប្រជុំលើកទី៨-សម័យប្រជុំឯកទេស។ យោងតាមនោះ តាមការរំពឹងទុកសម័យប្រជុំជាប្រចាំពាក់កណ្តាលឆ្នាំ២០២៣ បានប្រព្រឹត្តឡើងក្នុងរយៈពេល៣ថ្ងៃ (ថ្ងៃទី១២, ១៣ និង១៤ ខែកក្កដាឆ្នាំ២០២៣) នៅមឈ្ឈមណ្ឌលសន្និបាតខេត្តត្រាវិញ។

ម្ចាស់ឆ្នោតបណ្តាសង្កាត់ស្នើនូវខ្លឹមសារមានជាប់ពាក់ព័ន្ធដល់បញ្ហាជួសជុលបណ្តាខ្សែផ្លូវចុះទ្រុឌទ្រោម បើកទូលាយខ្សែផ្លូវសឺនថុង ទីក្រុងត្រាវិញ កម្រិតប្រមូលថវិកាចំពោះសិស្សានុសិស្ស ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

លើមូលដ្ឋានសំណើរបស់ម្ចាស់ឆ្នោត ថ្នាក់ដឹកនាំទីក្រុងត្រាវិញ បានឆ្លើយបំភ្លឺនិងធ្វើជាក់ច្បាស់បណ្តាបញ្ហាដែលម្ចាស់ឆ្នោតយកចិត្តទុកដាក់ ទន្ទឹមនឹងនោះ កំណត់ត្រាមតិសំណើ ឆ្លុះបញ្ចាំងរបស់ម្ចាស់ឆ្នោតដើម្បីពិនិត្យ បញ្ជាក់និងមានទិសដៅដោះស្រាយសមស្រប។

ជំនួសមុខក្រុម អនុប្រធានគណៈឃោសនានៃគណៈកម្មាធិការបក្សខេត្ត ង្វៀងធីទ្រុកលី កំណត់ត្រាបណ្តាមតិ ស្នើ ឆ្លុះបញ្ចាំងរបស់ម្ចាស់ឆ្នោត ទន្ទឹមនឹងនោះ ឆ្លើយបំភ្លឺនិងធ្វើជាក់ច្បាស់ជាងបណ្តាបញ្ហាដែលម្ចាស់ឆ្នោតដាក់ចេញ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 87
  • ក្នុងសប្តាហ៍: 7,067
  • ទាំងអស់: 1,103,006