ប្រធានគណៈកម្មាធិការប្រជាជនខេត្តចូលរួមសន្និបាតបូកសរុបពាក់កណ្តាអាណត្តិកាលនៅស្រុកកូវកែ

កាលពីថ្ងៃទី២៥ ខែឧសភា គណៈកម្មាធិការបក្សស្រុកកូវកែចាត់តាំងសន្និបាតបូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកលើកទី១២ អាណត្តិកាល ២០២០-២០២៥។ សមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួម និងចង្អុលការអង្គសន្និបាត។

ឆ្លងរយៈកាលពីរឆ្នាំកន្លះអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត គិតបកដល់ពេលនេះ មាន១២/២១ភាគកម្រិតអនុវត្តសម្រេចនិងសម្រេចលើសសេចក្តីសម្រេចចិត្ត បណ្តាភាគកម្រិតនៅមកសុទ្ធតែសម្រេចជាង៦០% ស្រុកប្រមូលផ្តុំកម្លាំងកសាងសម្រេចជោគជ័យ៨/១០ ឃុំជនជបទថ្មី និង១ឃុំជនបទថ្មីតាមរបៀបគំរូ។ អំពីសេដ្ឋកិច្ច បន្តកើនឡើងគួរសម គិតជាមធ្យមក្នុងរយៈពេលពីរឆ្នាំកន្លះត្រូវបានប៉ាន់ប្រមាណកើនឡើង ១៣,៦១% លើសពីភាគកម្រិតនៃសេចក្តីសម្រេចចិត្ត រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្តូរត្រូវចំទិសដៅ កាត់បន្ថយសមាមាត្រនៃវិស័យកសិកម្ម បង្កើនសមាមាត្រនៃឧស្សាហកម្ម សំណង់ និងសេវាកម្ម។ ស្រុកមានទុនវិនិយោគសង្គមសរុបជាង ១២.៨០០ ពាន់លានដុង សម្រេចបានជិត ៨៩% សេចក្តីសម្រេចចិត្ត និងប្រាក់ចំណូលគិតជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចជាង ៧២លានដុង សម្រេចជាង ៩០% នៃសេចក្តីសម្រេចចិត្ត។ ទន្ទឹមនឹងនោះ មានសំណង់គមនាគម អគ្គិសនី ទឹក វប្បធម៌ អប់រំ សុខាភិបាលបានវិនិយោគសាងសង់ សុខុមាលភាពសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើមានភាពជឿនលឿនច្រើន កាត់បន្ថយក្រីក្រកាន់តែមានចីរភាព ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនបានកើនឡើង។ ទន្ទឹមនឹងនោះ ស្រុកប្រមូលផ្តុំអនុវត្តល្អគោលនយោបាយជនជាតិ សាសនាហើយទទួលបានលទ្ធផលសំខាន់ៗជាច្រើន វិស័យការពារជាតិ សន្តិសុខបានរក្សាខ្ជាប់ខ្ជួន លំនឹង ប្រព័ន្ធនយោបាយបានពង្រឹង រៀបចំរឹងមាំ លើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធប្រឆាំងរបស់អង្គការមូលដ្ឋានបក្ស បក្ខជន។

គោលដៅធំបំផុតរបស់ស្រុកកូវកែដាក់ចេញដល់ចុងឆ្នាំ២០២៣គឺ ផ្តេជ្ញាចិត្តកសាងសម្រេចជោគជ័យ១០/១០ឃុំជនបទថ្មីលើកកំពស់ ៣ឃុំជនបទថ្មីតាមរបៀបគំរូ និងស្រុកសម្រេចសម្បទាស្រុកជនបទថ្មីលើកកំពស់កម្រិត។ ហើយដល់ចុងឆ្នាំ ២០២៥ កូវកែខិតខំមានកម្រិតចំណូលមធ្យមសម្រាប់មនុស្សម្នាក់គឺ៨០លានដុង អត្រាគ្រួសារក្រីក្រនៅ០,៩% និងប្រមូលថវិកាជូនរដ្ឋកើនឡើងមធ្យមជារៀងរាល់ឆ្នាំជាង១៥%។ ឆ្លងតាមនោះ អង្គប្រជុំបានប្រមូលផ្តុំកម្លាំងពិភាក្សា ពិភាគ្សាពីភាគកម្រិតជាក់ស្តែងនីមួយៗ ជាមួយភារកិច្ច ដំណោះស្រាយជាច្រើនបានដាក់ចេញដើម្បីអនុវត្តដល់ចុងមហាសន្និបាត។

ថ្លែងយោបល់ចង្អុលការអង្គប្រជុំ អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានឲ្យដឹងថា៖ បក្ខភាគស្រុកកូវកែតែងតែជ្រោងខ្ពស់ស្មារតីសាមគ្គីភាព ឯកភាពសកម្មភាព ផ្តោតសំខាន់លើការដឹកនាំ ចង្អុលការនិងរៀបចំការអនុវត្តភារកិច្ចនយោបាយដែលបានប្រគល់ជូន។ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗ និងទូលំទូលាយជាច្រើននៅគ្រប់វិស័យ ជាមួយនឹងលទ្ធផលវិជ្ជមានជាច្រើន។ បណ្តាលទ្ធផលដែលទទួលបានបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ទូទៅរបស់ខេត្ត។ បង្កើតមូលដ្ឋានគ្រឹះ និងបុព្វបទសំខាន់សម្រាប់ស្រុក ដើម្បីបន្តអភិវឌ្ឍកាន់តែលឿន និងប្រកបដោយនិរន្តរភាពនាពេលខាងមុខ។

ទន្ទឹមជាមួយលទ្ធផលទទួលបាន ប្រធានគណៈកម្មាធិការប្រជាជនខេត្តក្រើនរំលឹកដល់អ្វីដែលនៅមានកំណត់ និងឲ្យដឹងថា៖ សេដ្ឋកិច្ចទោះបីមានការរីកចម្រើនគួរសមក៏ដោយ ប៉ុន្តែពិតជាមិនមាននិរន្តរភាពនោះទេ កត្តាឈានចូលមានតិចតួច។ ការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ ការពង្រីកសេដ្ឋកិច្ចក្នុងវិស័យកសិកម្មនៅជនបទមិនសមស្របនឹងសក្តានុពល ភាពមាបប្រៀប សកម្មភាពរបស់សេដ្ឋកិច្ចសមូហភាព សហករណ៍នៅមានកំណត់ មិនមែនជាស្នូលនៃសេដ្ឋកិច្ចកសិកម្មទេ។ កសាងពាណិជ្ជសញ្ញា ម៉ាក់សញ្ញា ណែនាំភូមិសាស្រ្ត ស្វែងរកប្រភពដើមផលិតផលមិនទាន់បានយកចិត្តទុកដាក់ត្រូវកម្រិត។ ទន្ទឹមនឹងនោះ សមត្ថភាពដឹកនាំ កម្លាំងប្រកួតប្រជែងរបស់អង្គការមូលដ្ឋានបក្សមួយចំនួននៅមានកម្រិតនៅឡើយ។

ចង្អុលការភារកិច្ចសំ ខាន់ៗនារយៈពេលខាងមុខ អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើបក្ខភាគស្រុកកូវកែប្រមូលផ្តុំ យ៉ាងប្តូរផ្តាច់ក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាដំណោះស្រាយ ដើម្បីបង្កនិងពង្រីកឲ្យអស់ប្រភពធនធានជាពិសេសធនធានផ្ទៃក្នុង និងសក្ដានុពល ភាពមានប្រៀបរបស់ស្រុក បង្កើតជាកម្លាំងជម្រុញអនុវត្តសម្រេចគោលដៅ កសាងសម្រេចជោគជ័យស្រុកជនបទថ្មីលើកកម្ពស់ជាស្រុកដំបូងនៃខេត្តនៅឆ្នាំ២០២៣ នេះ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើបន្តពង្រីកភាពមាបប្រៀបជាស្រុក ឈានមុខគេក្នុងសេដ្ឋកិច្ចកសិកម្ម ពង្រឹងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម ផ្តោតលើការផ្លាស់ប្តូរផលិតកម្ម ពង្រីកកសិកម្មទៅតាមទិសដៅសរីរាង្គ តម្លៃបន្ថែមខ្ពស់ បំពេញតម្រូវការទីផ្សារ។ ទាញយកអត្ថប្រយោជន៍ពីលក្ខណៈធម្មជាតិ និងតម្លៃវប្បធម៌ប្រពៃណី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ រួមចំណែកជាជំហានក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្តឱ្យកាន់តែរឹងមាំ។

អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើឲ្យបន្តគិតគូដល់ការពង្រីកទូលំទូលាយវប្បធម៌-សង្គមលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាល យកចិត្តទុកដាក់ការពង្រឹងការអប់រំសីលធម៌របស់សិស្សានុសិស្ស និងយុវវ័យជំនាន់ក្រោយ។ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករនៅជនបទ; រៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈតាមអាស័យដ្ឋាន ស្របតាមតម្រូវការរបស់អ្នកពលកម្ម និងតម្រូវការជ្រើសរើសបុគ្គលិករបស់សហគ្រាស។ ជម្រុញមាំការផ្ទេរជូន អនុវត្តបណ្តាភាពជឿនលឿនខាងវិទ្យាសាស្រ្ត បច្ចេកទេសចូលក្នុងការផលិតនិងជីវភាពរស់នៅ។ កូវកែប្រមូលផ្តុំអនុវត្តល្អការងារថែទាំដល់អ្នកមានសគុណ គ្រួសារគោលនយោបាយ និងបណ្តាមុខសញ្ញាគាំពារសង្គម។ អនុវត្តល្អសុខុមាលភាពសង្គម ដោយភ្ជាប់ជាមួយការលើកកម្ពស់កម្លាំងផ្ទៃក្នុងឈានឡើងចាគផុតពីភាពក្រីក្ររបស់ប្រជាជន ដើម្បីកាត់បន្ថយគ្រួសារក្រីក្រ និងជិតក្រីក្រនៅក្នុងស្រុក។

សមមិត្តឡេវ៉ាំងហាំងស្នើស្រុកព្រឹងការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ បន្តផ្សព្វផ្សាយអនុវត្តបាវចនាប្រតិបត្តិការរបស់គណៈកម្មាធិការបក្សខេត្ត «សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះទៅមុខ អភិវឌ្ឍន៍» ជម្រុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ បន្តអនុវត្តមានប្រសិទ្ធភាពគំរូ «លើធ្វើជាគំរូ ក្រោមសកម្មធ្វើតាម» និងបណ្តាគំរូមានប្រសិទ្ធភាពផ្សេងទៀតដើម្បីពង្រីកភាពឈានមុខ គំរូក្នុងអនុវត្តភារកិច្ច៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 76
  • ក្នុងសប្តាហ៍: 7,056
  • ទាំងអស់: 1,102,995