សន្និបាតធ្វើវិវេចនាសង្គមចំពោះសេចក្តីព្រាង គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ចពេលយប់នៅខេត្តត្រាវិញដល់ឆ្នាំ២០៣០
កាលពីថ្ងៃទី ២ ខែមិថុនា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ចាត់តាំងសន្និបាតធ្វើវិវេចនាសង្គមចំពោះសេចក្តីព្រាង គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ចពេលយប់នៅខេត្តត្រាវិញ ដល់ឆ្នាំ២០៣០។

អញ្ជើញចូលរួមសន្និបាតមានលោក ង្វៀងវ៉ាំងទ្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត  ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោក ង្វៀងហ្វិញធៀន សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកផាមត្វៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងម្ចាស់វិនិយោគ លោកវឿងហាយខ្វា នាយករងមន្ទីរផែនការនិងវិនិយោគ តំណាងអង្គភាពពង្រាង តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាអតីតថ្នាក់ដឹកនាំខេត្ត និងទីក្រុងត្រាវិញឆ្លងតាមរយៈពេល

សេចក្តីព្រាងគម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ចពេលយប់នៅខេត្តត្រាវិញដល់ឆ្នាំ២០៣០ ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃវិស័យស្សាហកម្មទេសចរណ៍ឲ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ឆ្លងតាមរយៈនោះរីកសាយភាយដល់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចផ្សេងៗទៀត ជម្រុញជាងនេះទៀតសម្ទុះកំណើន និងការអភិវឌ្ឍនៃឧស្សាហកម្មពាណិជ្ជកម្ម និងសេវាកម្មនិយាយរួម  រួមចំណែកយ៉ាងសកម្មក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅខឿនសេដ្ឋកិច្ច ២៤ ម៉ោង; បង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាជន។

យោងតាមនោះ ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរណ៍សរុបមកមូលដ្ឋានគឺ,៧ លាននាក់ ប្រាក់ចំណូលពីទេសចរណ៍នឹងសម្រេចបានប្រមាណ ៩៣០ពាន់លានដុង។ កំណត់ទិសដៅដល់ឆ្នាំ ២០៣០ ទទួលភ្ញៀវទេសចរណ៍ប្រមាណ ២,៥លាននាក់ ចំណូលសរុបពីទេសចរណ៍សម្រេចបានប្រមាណ ១.៨៥០ពាន់លានដុង; រួមចំណែកពីសេដ្ឋកិច្ចពេលយប់ចំពោះគោលដៅរបស់ខេត្តលើពាណិជ្ជកម្ម និងសេវាកម្ម៖ ការបង្កើនការលក់រាយរុបនៃទំនិញ និងប្រាក់ចំណូលសេវាកម្មរបស់ខេត្តត្រូវបានគេរំពឹងថានឹងកើនឡើងជាធ្យម១៥% ក្នុងមួយឆ្នាំ។

នៅសន្និបាត មន្ទីរផែនការនិងវិនិយោគរួមជាមួយអង្គភាពរៀបចំសេចក្តីព្រាង បានបង្ហាញនូវគ្រោងការណ៍ សំណើរបណ្តាទិសដៅ និងដំណោះស្រាយ ដើម្បីភិវឌ្ឍសេដ្ឋកិច្ចពេលយប់ ដូចជា៖ បង្កើតតំបន់ពាណិជ្ជកម្ម និងសេវាកម្មពេលយប់នៅផ្សារត្រាវិញ កសាងផ្លូវថ្មើរជើង និងផ្សាររាត្រី តំបន់កម្សាន្ត ម្ហូបអាហារ ទិញដូរ សិល្បៈតាមដងផ្លូវដោយផ្សាភ្ជាប់ជាមួយវប្បធម៌ពិសេស។ ទន្ទឹមនឹងនោះអង្គភាពរៀបចំក៏ស្នើត្រូវស្រាវជ្រាវមានដំណោះស្រាយសម្តែងបង្ហាញ បង្កើតឥទ្ធិពលពន្លឺនៅស្ពានឡុងបិញ១ និង២ បង្កើតផ្លូវថ្មើរជើង ផ្សាររាត្រីរួម បង្កើតជាផ្លូវថ្មើរជើង ផ្សាររាត្រី រួមផ្សំនឹងទីលានទឹកនៅមាត់ច្រាំងផ្សារយ្វៀងហាយដល់ស្ពានឡុងត្វង រៀបចំព្រឹត្តិការណ៍ពិសេសពីរាត្រី ដូចជា ការសម្តែងពន្លឺ តន្ត្រីទឹក។ល។

រួមបំពេញយោបល់សម្រាប់សេចក្តីព្រាងនៃគម្រោងការ តំណាងបានស្នើ៖ គួរតែផ្តោតលើការរៀបចំផ្លូវថ្មើរជើងសាកល្បងនៅលើភូមិសាស្រ្តទីក្រុងត្រាវិញ, ជៀសវាងការរីករាលដាលប៉ុន្តែមិនមានប្រសិទ្ធភាព; ត្រូវស្នើផលិតផលជាក់ស្តែង និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពេលយប់ គោលយោបាយគាំទ្រអភិវឌ្ឍន៍សេដ្ឋកិច្ចពេលយប់ ធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សោភ័ណភាពទីក្រុង សុវត្ថិភាពភោនាហារ មិនប៉ះពល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ខេត្តត្រូវសិក្សាពីបទពិសោធន៍ក្នុងខេត្តជិតខាង ដើម្បីមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន។ល។

ថ្លែងយោបល់នៅអង្គសន្និបាត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន បានឲ្យដឹង៖ គណៈកម្មាធិការប្រជាជនខេត្តនឹងទទួលមតិរបស់តំណាងបានរួមបំពេញសម្រាប់គម្រោងការ។ គម្រោងការត្រូវមានដំណាក់កាល និងជ្រើសរើសទីតាំងជាក់ស្តែងសម្រាប់អនុវត្ត។ ការអភិវឌ្ឍសេដ្ឋកិច្ចពេលយប់ត្រូវតែផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ បើកខ្សែផ្លូវទេសចរណ៍ដែលបានតភ្ជាប់ និងការកសាងតំបន់ទេសចរណ៍លេចធ្លោ

ទទួលបល់របស់បណ្តាតំណាង គណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនឹងបូកសរុប ស្នើជាមួយមន្ទីរផែនការនិងវិនិយោគ ស្ថាប័នរៀបចំសេចក្តីព្រាងទទួល ជម្រាបជូនគណៈកម្មាធិការប្រជាជនខេត្តពិនិត្យបំពេញបន្ថែម បញ្ចប់គម្រោងការ ឆ្លងតាមរយៈក្រុមប្រឹក្សាប្រជាជនខេត្ត និងគណៈអចិន្ត្រៃយ៍បក្សខេត្ត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291811