អនុម័តឆ្លងបណ្តាខ្លឹមសារនៅមកត្រៀមជម្រាបជូនអង្គប្រជុំពាក់កណ្តាឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០

កាលពីរសៀលថ្ងៃទី២ ខែមិថុនា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ ង្វៀងទ្រុងហ្វាង ង្វៀងហ្វិញធៀន រួមធ្វើអធិបតីសម័យប្រជុំរបស់គណៈកម្មាធិការប្រជាជនខេត្ត ដើម្បី អនុម័តឆ្លងបណ្តាខ្លឹមសារនៅមកត្រៀមជម្រាបជូនសម័យប្រជុំពាក់កណ្តាឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០។

ចូលរួមអង្គប្រជុំមានអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គាងក្វឹង ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាមន្ទីរ ស្ថាប័ន ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ដើម្បីរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំពាក់កណ្តាលឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តលើកទី១០ បណ្តាសមាជិកនៃគណៈកម្មាធិការប្រជាជនខេត្តបានផ្តោតសំខាន់លើការពិភាក្សា និងបំពេញបណ្តាសេចក្តីព្រាងច្បាប់នឹងជម្រាបក្នុងអង្គប្រជុំរួមមាន៖

()សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារពង្រីកសេដ្ឋកិច្ច-សង្គមរយៈពេល៦ខែដើមឆ្នាំ និងផែនការពង្រីកសេដ្ឋកិច្ច-សង្គមខែចុងឆ្នាំ២០២៣

()សេចក្តីព្រាងសំណើ និងសេចក្តីសម្រេចចិត្តដែលកំណត់អំពីយន្តការ រួមបញ្ចូលដើមទុនរវាងកម្មវិធីគោលដៅជាតិ និងបណ្តាកម្មវិធី គម្រោងផ្សេងទៀតទៀត យន្តការកៀរគរធនធានផ្សេងៗដើម្បីអនុវត្តកម្មវិធីគោលដៅជាតិនៅលើភូមិសាស្រ្តខេត្ត ដំណាក់កាល ២០២១-២០២៥។

()សេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេចស្តីពីការកែសម្រួល និងបំពេញបន្ថែមផែនការវិនិយោគរយៈពេលមធ្យម ជាមួយថវិកាខេត្ត ដំណាក់កាលឆ្នាំ២០២១-២០២៥ (លើកទី៣)

() សេចក្តីព្រាងសំណើ និងសេចក្តីសម្រេចចិត្តស្តីពីការកែសម្រួល និងបំពេញបន្ថែមផែនការវិនិយោគសាធារណៈជាមួយថវិកាខេត្តឆ្នាំ២០២៣។

() សេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេច អនុម័តគោលការណ៍កែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ ដើម្បីពង្រីកព្រំប្រទល់រដ្ឋបាលទីក្រុងត្រាវិញ។

() សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តចំណូល និងចំណាយថវិកា ក្នុងរយៈពេល៦ខែដើមឆ្នាំ និងផែនការ៦ខែចុងឆ្នាំ ឆ្នាំ២០២៣។

() សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការប្រិតសំចៃ ប្រឆាំងការខ្ជះខ្ជាយឆ្នាំ២០២២ និង៦ខែដើមឆ្នាំ២០២៣។

() សេចក្តីព្រាងរបាយការណ៍ស្តីពីការងារប្រឆាំងអំពើពុករលួយក្នុងរយៈពេល៦ខែដើមឆ្នាំ និងផែនការ៦ខែចុងឆ្នាំ ឆ្នាំ២០២៣។

() សេចក្តីព្រាងរបាយការណ៍ស្តីពីការដោះស្រាយការប្តឹងផ្តល់ និងការរិហារទោសរបស់ប្រជាពលរដ្ឋក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣។

(១០) សេចក្តីព្រាងរបាយការណ៍ស្តីពីការបង្ការ ប្រឆាំងក្រិដ្ឋជននិងបំពានច្បាប់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣។

(១១) សេចក្តីព្រាងរបាយការណ៍លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧/NQ-HDND ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីលទ្ធផលត្រួតពិនិត្យការអនុវត្តគោលនយោបាយជួយដល់គ្រួសារក្រីក្រ និងជិតក្រនៅលើភូមិសាស្រ្តខេត្ត ដំណាក់កាល ២០២០-២០២២។

(១២) សេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៩/NQ-HDND ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីសកម្មភាពសួរដេញដោលក្នុងសម័យប្រជុំលើកទី៧ - ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។

(១៣) សេចក្តីព្រាងរបាយការណ៍ ៦ ខែដើមឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្ត។

នៅលើមូលដ្ឋាននៃសេចក្តីព្រាងអង្គប្រជុំ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ផ្នែកខេត្ត អង្គភាព និងសាខាខេត្ត បានចូលរួមផ្តល់យោបល់លើអំពីខ្លឹមសារដែលពាក់ព័ន្ធទៅនឹងវិស័យរបស់ខ្លួនដូចជា៖ ហិរញ្ញវត្ថុ ធនធាននិងបរិស្ថាន យុត្តិធម៌ ឧស្សាហកម្ម និងពាណិជ្ជកម្ម អប់រំ និងបណ្តុះបណ្តាល កសិកម្មនិងអភិវឌ្ឍន៍ជនបទ។

ថ្លែងចង្អុលការនៅអង្គប្រជុំនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមិត្តឡេវ៉ាំងហាំង ស្នើឲ្យមន្ទីរ អង្គភាពខេត្តមានជាប់ពាក់ព័ន្ធមានទទួលខុសត្រូវក្នុការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបំពេញខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះឲ្យបានពេញលេញ និងត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព និងពេលវេលាកំណត់ ជាពិសេសកឺបណ្តាបញ្ហាអំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំណាយថវិកា ឃុំជនបទថ្មី កំពង់ផែត្រី។ល។៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 123
  • ក្នុងសប្តាហ៍: 7,103
  • ទាំងអស់: 1,103,042