ចាត់តាំងបណ្តាសកម្មភាពអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពិការ-ពលីយ៉ាងអធឹកអធម ប្រាកដ ប្រសិទ្ធភាព

ក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គមចេញផ្សាយផែនការចាត់តាំងបណ្តាសកម្មភាពអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពិការ-ពលី (២៧/៧/១៩៤៧-២៧/៧/២០២៣)។  បណ្តាសកម្មភាពគប្បីបានចាត់តាំងយ៉ាងអធឹកអធម ប្រាកដ ប្រសិទ្ធភាព សមស្របជាមួយនឹងស្ថានភាពជាក់ស្តែង។ 

គោលដៅ សំណូមពររបស់ផែនការនោះគឺដើម្បីផ្សព្វផ្សាយ ចាត់តាំងអនុវត្ត គោលនយោបាយ ច្បាប់ស្តីពីការទំនុកបម្រុងពិសេសដល់អ្នកមានសគុណចំពោះបដិវត្តន៍ដើម្បីអប់រំប្រវេណីស្នេហាជាតិ វីរភាពបដិវត្តន៍ជូនកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ថ្នាក់ ពិសេសគឺយុវវ័យជំនាន់ក្រោយ។ ទន្ទឹមនឹងនោះ បន្តជំរុញមាំចលនាតបស្នងសងគុណ កេណ្ឌប្រមូលប្រភពធនធានក្នុងសង្គមរួមចំណែកអនុវត្តល្អបណ្តាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋស្តីពីការងារទំនុកបម្រុងដល់អ្នកមានសគុណចំពោះបដិវត្តន៍។

បណ្តាសកម្មភាពអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពិការ-ពលី ត្រូវបានចាត់តាំងយ៉ាងអធឹកអធម ប្រាកដ ប្រសិទ្ធភាព សមស្របជាមួយនឹងស្ថានភាពជាក់ស្តែង។ បែងចែងភារកិច្ចច្បាស់លាស់ដល់បណ្តាស្ថាប័ន អង្គភាពក្នុងការចាត់តាំង ផ្សព្វផ្សាយអនុវត្ត។

ផែនការរំលឹកដល់សកម្មភាព ជាក់ស្តែងជាច្រើនដូចជា៖ ចាត់តាំងទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលីនៅនឹងបូជនីយដ្ឋានបណ្តាវីរយុទ្ធជនពលី និងរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅថ្ងៃទី ២៧/៧/២០២៣ នៅនឹងហាណូយ។ ចាត់តាំងសន្និបាតស្ងើចសរសើរដល់អ្នកមានសគុណចំពោះបដិវត្តន៍ឆ្នើមទូទាំងប្រទេសឆ្នាំ ២០២៣ ចាប់តាំងពីថ្ងៃទី ២១-២២/៧/២០២៣ នៅនឹងខេត្តធឿធៀងហ្វេ។ ក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គមធ្វើជាអធិបតីសហការបណ្តាអង្គភាពដូចជា៖ ក្រសួងការពារជាតិ ក្រសួងនគរបាល កាសែតញ៉ឹងញឹង គណៈកម្មាធិការប្រជាជនខេត្តធឿធៀងហ្វេ។

តំណាងគឺជាអ្នកមានសគុណចំពោះបដិវត្តន៍សរុបរួមចំនួន ៣០០ នាក់។ ក្នុងនោះ អាទិភាពអញ្ជើញតំណាងគឺជាកម្មាភិបាលចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ កម្មាភិបាលបុព្វបុរសកុបកម្ម វីរកងកម្លាំងប្រដាប់អាវុធប្រជាជន វីរពលកម្មក្នុងសម័យសង្រ្គាមប្រមាណ ៦០ នាក់។ ចាត់តាំងអញ្ជើញទៅដាក់កម្រងផ្កា អុជធូប និងទៀនរំលឹកគុណបណ្តាវីរយុទ្ធជនពលីនៅតាមបណ្តាបូជនីយដ្ឋានយុទ្ធជនពលីក្នុងទូទាំងប្រទេសនៅម៉ោង ២០ នៃថ្ងៃ ២៦/៧/២០២៣។ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញធ្វើជាអធិបតី។ បណ្តាអង្គភាពសហការរួមមាន៖ ក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គម ក្រសួងអប់រំ-បណ្តុះបណ្តាលរួមជាមួយនឹងបណ្តាមូលដ្ឋាន។  ចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយដល់អ្នកមានសគុណ ញាតិសន្តានរបស់អ្នកមានសគុណចំពោះបដិវត្តន៍នៅតាមបណ្តាមូលដ្ឋាន និងបណ្តាមជ្ឈមណ្ឌលចិញ្ចឹមបំប៉នអ្នកមានសគុណចំពោះបដិវត្តន៍ក្នុងខែ ៧/២០២៣។ ក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គមធ្វើជាអធិបតី បណ្តាមូលដ្ឋានសហការ។

ចលនាកសាងមូលនិធិតបស្នងសងគុណថ្នាក់មជ្ឈិមក្នុងខែ ៦/២០២៣ អាស្រ័យដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមធ្វើជាអធិបតី។ អង្គភាពសហការគឺគណៈគ្រប់គ្រងមូលនិធិតបស្នងសងគុណមជ្ឈិម ក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គម។

អំពីការចាត់តាំងអនុវត្ត យោងលើលក្ខណៈជាក់ស្តែង បណ្តាសកម្មភាពចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពិការ-ពលីធានាអធឹកអធម អត្ថន័យ ភាពជាក់ស្តែង ប្រសិទ្ធភាព សមស្របជាមួយនឹងស្ថានភាពជាក់ស្តែង។

ចំពោះថ្នាក់មជ្ឈិម យោងលើផែនការនេះ បណ្តាក្រសួង ផ្នែក ស្ថាប័នមានការទាក់ទិនម្ចាស់ការផ្សព្វផ្សាយអនុវត្តតាមផែនការនេះដោយយោងលើបណ្តាភារកិច្ចដែលបានប្រគល់ជូន ធានាត្រឹមត្រូវតាមសម្ទុះ គុណភាព និងប្រសិទ្ធភាព។

ក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គមសហការជាមួយនឹងបណ្តាអង្គភាព កសាងផែនការអញ្ជើញបណ្តាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ ញាតិសន្តានរបស់យុទ្ធជនពលី បណ្តាមូលដ្ឋានចិញ្ចឹមបំប៉នអ្នកមានសគុណចំពោះបដិវត្តន៍។ ស្ថាប័ននេះក៏តាមដាន គ្រើនរំលឹក សហការបណ្តាក្រសួង គណៈ ផ្នែក ស្ថាប័នមានការទាក់ទិន និងមូលដ្ឋានផ្សព្វផ្សាយអនុវត្តភារកិច្ចដែលបានចែងក្នុងផែនការ របាយការណ៍ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលពីលទ្ធផលអនុវត្ត។

នៅតាមបណ្តាមូលដ្ឋាន ចង្អុលការចាត់តាំងអនុវត្តគោលនយោបាយទំនុកបម្រុងពិសេសដល់អ្នកមានសគុណចំពោះបដិវត្តន៍ អនុវត្តគ្រប់គ្រាន់របបទំនុកបម្រុងពិសេសបានទាន់ពេល អធិការកិច្ច ត្រួតពិនិត្យការអនុវត្តន៍គោលនយោបាយ វិនិច្ឆ័យម៉ឺងម៉ាត់បណ្តាករណីឆ្លៀតឱកាសគោលនយោបាយទំនុកបម្រុងពិសេសដល់អ្នកមានសគុណចំពោះបដិវត្តន៍។

ឆ្នាំ ២០២០ បទបញ្ញត្តិទំនុកបម្រុងពិសេសដល់អ្នកមានសគុណចំពោះបដិវត្តន៍បានផ្សព្វផ្សាយ មានសុពលភាពអនុវត្តចាប់តាំងពីថ្ងៃទី ០១/៧/២០២១។ បទបញ្ញត្តិមានចំណុចថ្មីច្រើន ឆ្ពោះទៅដល់ការលើកកម្ពស់របបទំនុកបម្រុង និងបើកទូលាយចំនួនអ្នកបានទទួលទំនុកបម្រុងពិសេសដល់អ្នកមានសគុណចំពោះបដិវត្តន៍ដើម្បីបង្កលក្ខណៈទុកឱ្យអ្នកមានសគុណខិតខំឈានឡើងរួចផុតពីភាពលំបាក លំនឹងជីវភាព ទន្ទឹមនឹងនោះ បង្កបរិស្ថានងាយស្រួលសម្រាប់បណ្តាស្ថាប័ន អង្គការចាត់ និងបុគ្គលចូលរួមយ៉ាងសកម្មទៅក្នុងការងារ “តបស្នងសងគុណ”។

ក្រោយពី ៧៦ ឆ្នាំដែលបានអនុវត្តគោលនយោបាយទំនុកបម្រុងពិសេសដល់អ្នកមានសគុណចំពោះបដិវត្តន៍ និងគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍នឹងបានសិក្សាស្រាវជ្រាវ បំពេញបន្ថែម និងតម្រែតម្រង់ឱ្យសមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិនៃសម័យកាលនីមួយៗ។

 យោងតាមនោះ បណ្តារបបទំនុកបម្រុងបានអនុវត្តយ៉ាងពហុសណ្ឋាន រួមមានឧបត្ថម្ភ ប្រាក់បំណាច់ប្រចាំខែ ឧបត្ថម្ភតែមួយលើក និងបណ្តារបបទំនុកបម្រុងពិសេសផ្សេងៗដូចជា៖ ឧបត្ថម្ភសុខាភិបាល អប់រំ ឧបករណ៍ស្តារសម្បទាអវៈយវៈ បង្កការងារធ្វើ កែលម្អលំនៅឋាន បន្ថយឬលើកលែងពន្ធប្រើប្រាស់ដីធ្លី បុលទុនធ្វើអាជីវកម្ម  បន្ថយឬលើកលែងពន្ធ។ យោងលើមុខសញ្ញាអ្នកមានសគុណនីមួយៗ ដែលមានបណ្តាគោលនយោបាយថែទាំសុខភាពពិសេសដូចជា៖ គោលនយោបាយឧបត្ថម្ភដល់អ្នកបម្រើអ្នកម្តាយវៀតណាមវីរភាព យុទ្ធជនពិការ អ្នកទទួលគោលនយោបាយដូចចាយុទ្ធជនពិការមានអត្រារងរបួសពី ៨១% ឡើងទៅ។ល។

សព្វថ្ងៃនេះ អ្នកមានសគុណជិត ១,២ លាននាក់កំពុងទទួលបានរបបទំនុកបម្រុងប្រចាំខែ។ គិតមកដល់ខែ ៧/២០២២ ក្នុងទូទាំងប្រទេសទទួលបញ្ជាក់អ្នកមានសគុណជាង ៩,២ លាននាក់រួមមាន៖

+ អ្នកធ្វើសកម្មភាពបដិវត្តន៍មុនថ្ងៃទី ០១/១/ ១៩៤៥ ជិត ៩.០០០ នាក់។

+ អ្នកធ្វើសកម្មភាពបដិវត្តន៍មុនថ្ងៃទី ០១/១/ ១៩៤៥ រហូតដល់មុនថ្ងៃកុបកម្មទួទៅថ្ងៃទី ១៩/៨/ ១៩៤៥ ចំនួន ១៦.៥០០ នាក់។

+ យុទ្ធជនពលីជិត ១,២ លាននាក់ ញាតិសន្តានយុទ្ធជនពលីជិត ៥០០.០០០ នាក់។ + អ្នកម្តាយវៀតណាមវីរភាពជាង ១៣៩.០០០ នាក់។

+ វីរកងកម្លាំងប្រដាប់អាវុធប្រជាជន វីរពលកម្មជិត ១.៣០០ នាក់។

 +យុទ្ធជនពិការ និងអ្នកទទួលរបបគោលនយោបាយដូចជាយុទ្ធជនពិការជិត ៦០០.០០០ នាក់។

+ យុទ្ធជនជំងឺជិត ១៨៥.០០០ នាក់។

+ អ្នកធ្វើសកម្មភាពក្នុងសម័យសង្រ្គាម និងកូនបង្កើតរបស់អ្នកធ្វើសកម្មភាពត្រូវជ្រាបជាតិពុលគីមីជិត ៣២០.០០០ នាក់។

+ អ្នកធ្វើសកម្មភាពបដិវត្តន៍ ធ្វើសកម្មភាពក្នុងសម័យសង្រ្គាមត្រូវខ្មាំងចាប់ដាក់គុកនិរទេសជិត ១១១.០០០ នាក់។

+ អ្នកមាសគុណក្នុងការឧបត្ថម្ភបដិវត្តន៍ចំនួន ១.៨៩៧.០០០ នាក់។

 +អ្នកធ្វើសកម្មភាពតស៊ូរំដោះប្រជាជាតិ ការពារមាតុភូមិ និងបំពេញកាតព្វកិច្ចអន្តរជាតិជិត ៤,១ លាននាក់៕

ស.ហ

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 10
  • ថ្ងៃនេ: 498
  • ក្នុងសប្តាហ៍: 3,508
  • ទាំងអស់: 1,237,475