អគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹកទទួលឧបត្ថម្ភកូននេ សាទមានស្ថានភាពលំបាកនៅត្រាវិញ

កាលពីថ្ងៃទី ២០ ខែកក្កដា នៅឃុំដុងហាយ ស្រុកយ្វៀងហាយ អគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹកសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ គណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយចាត់តាំងសកម្មភាព “កងទ័ពជើងទឹងទទួលឧបត្ថម្ភកូននេសាទ” និងកម្មវិធី “កងទ័ពជើងទឹកវៀតណាមជាទីបង្អែកសម្រាប់នេសាទចេញទៅលំហច្បាមខ្ជាប់សមុទ្រ”។

វរសេនីយ៍ឯក ត្រឹងម៉ាញ់ជៀង នាយរងស្នងការនយោបាយនៃ អគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹក

អញ្ជើញចូលរួមផ្នែកខាងអគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹក មានវរសេនីយ៍ឯក ត្រឹងម៉ាញ់ជៀង នាយរងស្នងការនយោបាយនៃ អគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹក វរសេនីយ៍ឯក វ៉ូយ្វីលឺវ អធិការនយោបាយនៃអគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹក និងបណ្តាសមាជិកក្នុងក្រុមប្រតិភូ។ ខេត្តត្រាវិញ មានសមមិត្តង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីពលកម្ម-យុទ្ធជនពិការ និងសង្គម ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំដុងហាយ និងគ្រួសារនេសាទលើភូមិសាស្រ្តឃុំដុងហាយ។

ក្នុងកម្មវិធីសកម្មភាព បណ្តាតំណាងបានទស្សនាកម្មវិធីសិល្បៈ ទស្សនាភាពយន្តឯកសារអំពីប្រវេណីតំបន់ទី ២ កងទ័ពជើងទឹក និងបានស្តាប់សេចក្តីប្រកាសអំពីស្ថានភាព លទ្ធផលសកម្មភពហ្វឹកហ្វឺន ត្រៀមបម្រុង ប្រយុទ្ធការពារអធិបតេយ្យភាពសមុទ្រ កោះរបស់កម្មាភិបាល យុទ្ធជនតំបន់ទី ២ កងទ័ពជើងទឹកក្នុងរយៈកាលកន្លង។

សកម្មភាព “កងទ័ពជើងទឹកទទួលឧបត្ថម្ភកូននេសាទ” អគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹកបានប្រគល់ជូនសេចក្តីសម្រេចចិត្ត និងទទួលឧបត្ថម្ភប្អូនៗ ០៥ រូប ជាកូនរបស់គ្រួសារនេសាទមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តឃុំដុងហាយ។ អគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹកឧបត្ថម្ភប្អូនម្នាក់ៗ ៥០០.០០០ ដុងក្នុងមួយខែ (ឧបត្ថម្ភដល់អាយុ ១៨ ឆ្នាំ) និងជូនឲ្យប្អូនម្នាក់ៗទោចក្រយាន ០១ គ្រឿង និងអំណោយជាច្រើនទៀត។

អគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹកក៏បានសហការជាជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានសួរសុខទុក្ខ ជំរុញទឹកចិត្តប្អូនៗក្នុងការប្រជុំជីវភាព រៀនសូត្រ ធានាលំនឹងអំពីជីវភាព ចិត្តសាស្រ្ត។ ជំរុញទឹកចិត្ត ណែនាំ ជួយឲ្យប្អូនៗមានទិសដៅវិជ្ជាជីវៈច្បាស់លាស់ ខិតខំក្លាយជាពលរដ្ឋល្អក្នុងសង្គម។

កម្មវិធី “កងទ័ពជើងទឹកវៀតណាមជាទីបង្អែកសម្រាប់នេសាទចេញទៅលំហច្បាមខ្ជាប់សមុទ្រ” អគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹកបានជូនអំណោយ ១០ ចំណែកដល់នេសាទដែលមានសា្ថនភាពលំបាក ជូនទង់ជាតិ អាវកំសួល និងថង់ដាក់ថ្នាំសុខាភិបាលដល់គ្រួសារនេសាទលើភូមិសាស្រ្តឃុំចំនួន ១០០ គ្រួ។

វរសេនីយ៍ឯក ត្រឹងម៉ាញ់ជៀងបានឲ្យដឹងថា៖ សកម្មភាព “កងទ័ពជើងទឹកទទួលឧបត្ថម្ភកូននេសាទ” និងកម្មវិធី “កងទ័ពជើងទឹកវៀតណាមជាទីបង្អែកសម្រាប់នេសាទចេញទៅលំហច្បាមខ្ជាប់សមុទ្រ” សំដៅរួមចំណែកជួយឧបត្ថម្ភ ថែទាំ ចិញ្ចឹមមុខសញ្ញាជាកូននេសាទកំព្រា ឬមានស្ថានភាពលំបាកដើម្បីប្អូនៗមានលក្ខណៈឆ្លងកាត់លំបាកឈានឡើង។

នេះក៏ជាសកម្មភាពដើម្បីជំរុញចលនា ពង្រីកស្មារតីសាមគ្គីរវាងកងទ័ព-ប្រជាជន ចែករំលែកការលំបាកជាមួយនេសាទ ជួយនេសាទលំនឹងចិត្តប្រកបរបរនេសាទ ទាញយកផលជលផលផង និងចូលរួមការពារអធិបតេយ្យភាពសមុទ្រ កោះរបស់មាតុភូមិផង។

បានដឹងថា មុននោះ នៅថ្ងៃទី ១៨-១៩ ខែកក្កដា អគ្គបញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹកបានចាត់តាំងសកម្មភាព “កងទ័ពជើងទឹកទទួលឧបត្ថម្ភកូននេសាទ” និងកម្មវិធី “កងទ័ពជើងទឹកវៀតណាមជាទីបង្អែកសម្រាប់នេសាទចេញទៅលំហច្បាមខ្ជាប់សមុទ្រ” នៅខេត្តបាកលីវ និងខេត្តសុកត្រាំង៕

.

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 10
  • ថ្ងៃនេ: 499
  • ក្នុងសប្តាហ៍: 3,509
  • ទាំងអស់: 1,237,476