ត្រាវិញ ចាត់តាំងសម័យប្រឡងគំនិតឆ្នៃប្រឌិតចាប់ផ្តើមអាជីពខេត្តត្រាវិញ ឆ្នាំ២០១៩
កាល​ពី​ថ្មី​ៗ​នេះ​ សម្ព័ន្ធ​​យុ​​វ​ជន​​ខេត្ត​ត្រា​វិញ​​​ស​​ហ​​ការ​ជា​​មួយ​គម្រោង​ SME ខេត្ត​ត្រា​វិញ ចាត់​តាំង​​​​ប្រ​ឡង​​​​ផ្តាច់​ព្រ័ត្រស​ម័យ​​ប្រ​ឡង​គំ​និត​​ឆ្នៃ​​ប្រ​​ឌិត​​ចាប់​​ផ្តើម​អា​ជីព​ខេត្ត​ត្រា​វិញ​​ឆ្នាំ​២០១៩។
ស​ម័យ​​ប្រ​ឡង​​បាន​​បំ​ផុស​​ចាប់​តាំង​​ពី​ថ្ងៃ​​ទី​២៥ ខែ​ឧ​ស​ភា ឆ្នាំ​​២០១៩ ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​​​​មាន​គំ​និត​​​ច្នៃ​​ប្រ​​ឌិត ​​និង​គម្រោង​​ចំ​នួន​១១៩​ចុះ​​ឈ្មោះ​ចូល​រួម បេក្ខ​សិស្ស​​ចូ​ល​រួម​​ប្រ​ឡង​​គឺ​ជា​​ស​មា​ជិក​សម្ព័ន្ធ​​​​យុវ​ជន សិស្ស និស្សិត​ ស​មា​ជិក​ស​​មា​គម​ អា​ជី​​ករ​​វ័យ​​ក្មេង​កំ​ពុង​​រស់​នៅ​​និង​បំ​ពេញ​​ការ​ងារ​​នៅ​​ក្នុង​​​​និង​​​ក្រៅ​ខេត្ត​​ត្រា​វិញ​។ បណ្តា​គម្រោង​គំ​និត​​ឆ្នៃ​​ប្រ​​ឌិត​​​​ចូល​រួម​​​​ប្រ​ឡង​​ស្ថិត​នៅ​​ក្នុង​​​វិ​​ស័យ​ជា​​ច្រើន​ដូច​ជាៈ កសិ​កម្ម​បណ្តា​​ផលិត​​ផល​កែ​​ច្នៃ​ពី​​កសិ​កម្ម សេ​វា​​កម្ម ទេស​ចរណ៍​ ផលិត​​ផល​ធ្វើ​ពី​សិប្ប​​កម្ម។ល។ នៅ​​វគ្គ​ជម្រុះ គណៈ​កម្ម​ការ​ចាត់​តាំង​​​ជ្រើស​​បាន​​​គំ​​និត​​ច្នៃ​​ប្រ​ឌិត​​​ឆ្នើម​ចូល​រួម​​​​វគ្គ​​ផ្តាច់​ព្រ័ត្រ។ នេះ​ជា​​គំ​​និត​​ច្នៃ​​ប្រ​​ឌិត​​ល្អ មាន​លទ្ធ​​ភាព​នាំ​​មក​​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង និង​​បន្ត​បង្កើត​ជា​​រ​បត់​ថ្មី​អំ​ពី​ការ​​ចាប់​ផ្តើម​អា​ជីព​​ក្នុង​​យុ​​វ​ជន។​

​នៅ​​វគ្គ​​ផ្តាច់​ព្រ័ត្រ​​​មាន​គំ​និត​​ច្នៃ​​ប្រ​ឌិត​​ឆ្នើម​​ចំ​នួ​ន​៤០ បាន​​បេក្ខ​​សិស្ស​​ចូល​រួម​​ប្រ​​កួត​​ប្រ​ជែង​​នៅ​​វគ្គ​​​ប្រ​ឡង​ទាំង​​​ពីរនោះ​គឺ ធ្វើ​អត្ថា​​ធិប្បាយ​ និង​​ឆ្លើយ​សំ​​នួរសំ​ខាន់​ៗ​ចំ​ពោះ​​​ក្រុម​ប្រឹក្សា​គណៈ​​មេ​​​ប្រ​​យោគ។

ឆ្លង​តាម​ស​ម័យ​​​ប្រ​ឡង​​សំ​ដៅ​​ប្រ​​មូល​ផ្តុំ​នូវ​គំ​​និត​​ច្នៃ​​ប្រ​​ឌិត​​ចាប់​​ផ្តើម​អា​ជីព​​មាន​ភាព​ច្នៃ​​ប្រ​ឌិត​​រ​បស់​​​យុ​វ​វ័យ​​ខេត្ត​ត្រា​វិញ ព្រម​ជា​មួយ​​នោះ​​ផ្សព្វ​​ផ្សាយ​​ទូ​​លំ​ទូ​​លាយ​​ក្នុង​​ប្រ​ជា​​ជន​​ពី​​ស​កម្ម​ភាព​ចាប់​​ផ្តើម​អា​ជីព​រ​បស់​ខេត្ត ដាស់​ស​តិ​​បំ​ផុះ​​​នូវ​​​ស្មា​​រ​តី​​សាង​​ខ្លួន សាង​ជី​​វ​ភាព​​រស់​​នៅ​ចាគ​​​​ផុត​​ពី​ភាព​​ក្រី​​ក្រ​​ធ្វើ​​មាន​​ក្នុង​​​​​យុវ​វ័យ ស​ម័យ​​ប្រ​ឡង​​ជួយបំ​ពាក់​ចំ​ណេះ​ដឹង បំ​ណិន​ជា​​ចាំ​​បាច់​​ដល់​​បេក្ខ​​​សិស្ស​​​​​​ពី​ការ​​ចាប់​​ផ្តើម​អា​ជីព។ ទន្ទឹម​នឹង​​នោះ ឧទ្ទេស​​នាម ភ្ជាប់​ជា​មួយ​គំ​​និត​អាច​ធ្វើ​ទៅ​បាន​​ជា​​​មួយ​​ម្ចាស់​វិ​និ​យោគ​វិ​​វត្តន៍​​ទៅ​ជា​គម្រោង​ចាប់​​ផ្តើម​អា​ជីព​​ក្នុង​ខេត្ត។ ឆ្លង​​តាម​​ស​​ម័យ​​​ប្រ​ឡង ​​សំ​​ដៅ​​ជ្រើស​​យក​គំ​និត​​ច្នៃ​​ប្រ​​ឌិត​​​​ទទួល​​បាន​​​ពាន​​រង្វាន់​ទៅ​​ចូល​​រួម​​សម័យ​​ប្រ​​ឡង​​ចាប់​ផ្តើម​អា​ជីព​​​នៅ​ក្នុង​តំ​បន់​​និង​ទូ​ទាំង​​ប្រ​ទេស​ឬ​​បាន​​​ឧទ្ទេស​​​​នាម​​ចូល​រួម​​ធ​នា​គារ​​​គំ​​​និត​​ចាប់​​ផ្តើម​អា​​ជីព​​របស់​មជ្ឈិម។

លទ្ធ​​ផល ​គណៈ​​កម្ម​​កា​ចាត់​តាំង​​​​ជ្រើស​​​បាន​​គំ​និត​​​ច្នៃ​​ប្រ​​ឌិត​​ខ្ពស់​​បំ​ផុត​​ចំ​នួន​១០ ដើម្បី​​​ជូន​រង្វាន់។ ក្នុង​​នោះ​ ពាន​​រង្វាន់​​លេ​ខ​​១​​ បាន​ជូន​​ទៅ​​​បេក្ខ​សិស្ស​លឿង​​ម៉ាញ់​​យឿង អង្គ​ភាព​​សា​​ក​ល​​វិ​ទ្យា​​ល័យ​​ត្រា​វិញ​ ជា​មួយ​​ផលិត​ផល​ ស្រា​​ដូង​​​ង៉ុក​ទឺវ ២​រង្វាន់​​លេខ​​២​​​បាន​​ជូន​​​ដល់​​បេក្ខ​សិស្ស ង្វៀង​​ហៀង​ដាក អង្គ​ភាព​​សា​​ក​ល​​វិ​ទ្យា​​ល័យ​​ត្រា​វិញ​ ជា​មួយ​​ផលិត​ផល​​ផលិតតែ​​រក្ខ​ជាតិ​ដប​​​ត្រ​​ចៀក​កាំOrganic និង​​បេក្ខ​សិស្ស​​ ត្រឹង​ភឿក​ដាក អង្គ​ភាព​សា​​កល​​វិ​ទ្យា​​ល័យ​​ត្រា​វិញ​ជា​​មួយ​គំ​និត​​ច្នៃ​​ប្រ​ឌិត​ បញ្ជា​​និង​​ត្រួត​ពិ​និត្យ​​​​​​ម៉ូ​ទ័រ​​អេ​ឡិច​​​​ត្រិច​​ស្វ័យ​​ប្រ​​វត្តិ​​ស្រះ​​បង្កង​​ឧ​ស្សា​​ហ​កម្ម ៣​​រង្វាន់​​លេខ​​៣ បាន​ជូន​​ដល់​​បក្ខ​សិស្ស​ ឡី​​ថាញ់​​វឿង អ​នុ​សង្កាត់​ទី​​១ ទី​​​ប្រ​ជុំ​ជន​ស្រុក​​ថ្កូវ​ជា​​មួយ​គំ​​និត​​បង្កើត​​ស​ហ​ករណ៍​​ចិញ្ចឹម​សត្វ​​​សា​​មគ្គី គណៈ​​​ប្រ​​តិ​​បត្តិ​ការ​សម្ព័ន្ធ​​យុ​វ​ជន​​ឃុំ​ទ្រឿង​ឡុង​ហ្វា​ ទី​​ផ្សារ​រួម​ខេត្ត​​យ្វៀង​​ហាយ​​ជា​​មួយ​​គំ​និត​អ​​នុ​វត្ត​ជួយ​​ត​ភ្ជាប់​​រ​វាង​​ម្ចាស់​​ផ្គត់​​ផ្គង​​សេ​​វាកម្ម​​​ជួស​ជុល​ និង​អ្នក​​មាន​​តម្រូវ​ការ​ជួស​ជុល​សេ​​វា​​កម្ម​បេក្ខ​សិស្ស​ ង៉ោ​ឌិញ​​ខាយ ជា​​មួយ​គំ​និត​​​ផលិត​​​មេ​ស្ករ និង​​ប្រើ​​ប្រាស់​​​កាក​​អំ​ពៅ​​ក្នុង​​​ចិញ្ចឹម​​បង្កង​ឧ​ស្សា​​ហកម្ម៕
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291823