សិក្ខាសាលាវិទ្យាសាស្រ្ត «លើកកម្ពស់ការអនុវត្តលទ្ធផលស្រាវជ្រាវដោយឆ្លងតាមការបង្កើនកិច្ចសហការរវាងវិទ្យាស្ថាន សាលានិងមន្ទីរ ស្ថាប័ន មូលដ្ឋាន»

កាលពីព្រឹកថ្ងៃទី១៥ តុលា ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ធ្វើជាអធិបតីសិក្ខាសាលាវិទ្យាសាស្រ្ត «លើកកម្ពស់នូវការអនុវត្តលទ្ធផលស្រាវជ្រាវដោយឆ្លងតាមរយៈការបង្កើនកិច្ចសហការរវាងវិទ្យាស្ថាន សាលានិងមន្ទីរ ស្ថាប័ន មូលដ្ឋាន»។ សិក្ខាសាលាបានចាត់តាំងឡើងផ្ទល់ដោយឆ្លងតាមរយៈអ៊ីនធឺណេត។

 

ចូលរួមសិក្ខាសាលាមានលោក ឡេថាញ់អ៊ុយ នាយកមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, បណ្ឌិតង្វៀងមិញហ្វា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ, សាស្ត្រាចារ្យ, បណ្ឌិតង្វៀងធីឡាង ប្រធានវិទ្យាស្ថានស្រាវជ្រាវកសិកម្មបច្ចេកវិទ្យាខ្ពស់វាលរាបទន្លេគឺវឡុង, បណ្ឌិត វ៉ហ៊ឺវថ្វយ ប្រធានវិទ្យាស្ថានដំណាំឈើហូបផ្លែភាគខាងត្បូង, សាស្ត្រាចារ្យ បណ្ឌិត ហ្វាងងៀស៊ើង វិទ្យាស្ថានជីវវិទ្យាត្រូពិច។ល។ ព្រមទាំងដំណាងបណ្តាមន្ទីរ ស្ថាប័នមានជាប់ទាក់ទង។

នៅសិក្ខាសាលា ដំណាងគ្រប់រូបបានស្តាប់របាយការណ៍ ធ្វើបទអន្តរាគម៖ ស្ថានភាពនៃការអនុវត្តលទ្ធផលស្រាវជ្រាវ និងស្នើដំណោះស្រាយដើម្បីបង្កើនការអនុវត្តលទ្ធផល, កំណត់ទិសដៅអនុវត្តលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់ទិន្នផល គុណភាពដំណាំ សត្វចិញ្ចឹមសម្រាប់ការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅខេត្តត្រាវិញ ដំណាក់កាល២០២១-២០២៥, កំណត់ទិសដៅស្រាវជ្រាវគំរូធ្វើកសិកម្មសម្រាប់ផលិតកម្មដោយផ្សាភ្ជាប់ជាមួយតម្រូវការរបស់មូលដ្ឋាន, កំណត់ទិសដៅអនុវត្តបច្ចេកវិទ្យាជីវសាស្រ្ត និងកោសិកាក្នុងការជ្រើសរើសនិងបង្កាត់ពូជសត្វចិញ្ចឹមផ្តល់ទិន្នផល គុណភាពសមស្របជាមួយលក្ខណៈខេត្តត្រាវិញ, អនុវត្តបច្ចេកវិទ្យាជីវសាស្រ្តជ្រើសរើស និងកែលម្អគុណភាពពូជដំណាំសំខាន់ៗ ពង្រឹងកិច្ចសហការជាមួយមូលដ្ឋាន និងអាជីវកម្មពន្លឿនដំណើរការវិនិយោគអនុវត្តកម្មវិធីម៉ាស៊ីនឧបករណ៍ទំនើបៗចូលក្នុងដំណើរការផលិតផលិតផល ដើម្បីបំពេញតម្រូវការទីផ្សារ។

ព្រមជាមួយនោះ មន្ទីរវិទ្យាសាស្រ្តនិងបច្ចេកិវិទ្យាបានពិគ្រោះយោបល់របស់អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រង និងអាជីវកម្មពីកម្មវិធីស្រាវជ្រាវជ្រើសរើសនិងបង្កាត់ពូជដំណាំ។

បណ្តាដំណាងបានចូលរួមបំពេញយោបល់ ផ្តោតលើការវិភាគពីការអភិវឌ្ឍន៍គំនិតវិទ្យាសាស្រ្ត ស្នើបញ្ជាទិញ កំណត់ទិសដៅស្រាវជ្រាវរបស់បណ្តាវិជ្ជាស្ថាន សាលាសមស្របជាមួយមូលដ្ឋាន ដើម្បីស្វែងរកទិសដៅវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់មូលដ្ឋាន បង្កើនការប្រើប្រាស់លទ្ធផលបន្ទាប់ពីស្រាវជ្រាវ សហការជាមួយអង្គភាពផ្សព្វផ្សាយអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព។

សន្និដ្ឋានសិក្ខាសាលា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន វាយតម្លៃខ្ពស់បណ្តាសុន្ទរកថាបានថ្លែងមានលក្ខណៈវិទ្យាសាស្រ្តផង និងលក្ខណៈជាក់ស្តែងផង។ ព្រមជាមួយនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់មន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសហការជាមួយមន្ទីរ ស្ថាប័ន មូលដ្ឋានដើម្បីអនុវត្តភារកិច្ចវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បណ្តាសំណើទាំងនោះត្រូវរួមចំណែកជម្រុញពង្រីកការផលិតទៅតាមទិសដៅគុណភាព តម្លៃបង្កើនខ្ពស់ កសាងពាណិជ្ជសញ្ញាផលិតកម្ម និងធានាលក្ខឋាននាំចេញ។ បន្តចាត់តាំង ជ្រើសរើសអង្គភាពធ្វើអធិបតីភារកិច្ចវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទៅតាមទិសដៅបើកទូលាយ មានការចូលរួមរបស់អង្គភាព មូលដ្ឋាន ពិសេសគឺការចូលរួមរបស់អាជីវកម្ម។ កសាងផែនការសហការស្រាវជ្រាវ ផ្ទេសជូនលទ្ធផលស្រាវជ្រាវនឹងបណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានមានសក្តានុពល។ សហការនឹងបណ្តាស្ថាប័នមានជាប់ទាក់ទងបង្កើនការកៀងគរធនធានសង្គម និងធនធានផ្សេងៗទៀតដើម្បីអនុវត្តភារកិច្ចវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 12
  • ថ្ងៃនេ: 736
  • ក្នុងសប្តាហ៍: 8,182
  • ទាំងអស់: 978,715