នគរបាលត្រាវិញៈ បូកសរុបលទ្ធផលការងារក្នុង៣ខែអនុវត្តខែកំពូលត្រួតពិនិត្យ ពិន័យលើការរំលោភបំពានល្បែងអេឡិចត្រូនិច «ហ្កែមបាញ់ត្រី»
កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា ន​​គរ​​បាល​​ខេត្ត​ត្រា​វិញ​ ចាត់​​តាំង​​អង្គ​សន្និ​បាត​​បូក​ស​រុប​លទ្ធ​ផល​​​ការ​ងារ​ក្នុង​៣​ខែ​អ​នុ​វត្ត​​​ខែកំ​ពូល​ត្រួត​ពិ​និត្យ ពិ​​ន័យ​​លើ​​​ការរំ​លោភ​​បំ​ពាន​​ល្បែង​​អេ​ឡិច​ត្រូ​និច​«ហ្កែម​​​បាញ់​​ត្រី»។ វរ​សេ​នី​ឯក ផាង​ថាញ់​ក្វឹង នា​​យក​​រងន​គរ​​បាល​ស៊ើប​​អង្កេតនៃ​ន​គរ​បាល​ខេត្ត​ ធ្វើ​អ​ធិ​​ប​តី​អង្គ​​​ប្រ​​ជុំ។
អស់​​រយៈ​​កាល​​៣​ខែ​​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​​ចង្អុល​ការ​​​របស់​​ប្រ​ធាន​គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជនខេត្ត​ស្តី​ពី​ពង្រឹង​​ការ​ងារ​គ្រប់​គ្រង​​​សេ​វា​​​ល្បែង​​អេ​ឡិច​​ត្រូ​​និច​ «ហ្កែម​​បាញ់​ត្រី»។ កង​កម្លាំង​ន​គរ​​បាល​ខេត្ត​​បាន​ស​ហ​ការ​​​ជា​​មួយ​​ក្រុម​ត្រួត​ពិ​​និត្យ​អន្តរ​ស្ថា​​ប័ន​ខេត្ត ស្រុក ទីផ្សារ​រួម​ខេត្ត​ ទី​ក្រុង​ បាន​​ដំ​​ណើរ​ការ​​ត្រួត​ពិ​និត្យ​​​​ទី​កន្លែង​​ធ្វើ​​អា​ជី​​វ​កម្ម​​ល្បែង​អេ​ឡិច​​ត្រូ​​​និច​​«ហ្កែម​​បាញ់​ត្រី»​ចំ​នួន​​១.៨៣០​​កន្លែង បាន​​រក​ឃើញ​​​​​​ក​​រ​​ណី​​បំ​ពាន​ចំ​​នួន​​៧៩​រូប ពិ​ន័យ​ និង​​​បង់​ព័ន្ធ​សារ​ឡើង​វិញ​ចំ​នួន​​៤៦​ក​រណី ជា​​មួយ​ទឹក​ប្រាក់​​ចំ​នួន​៣.៨៥.៨៩៤.០០០​​​ដុង អប់​​រំ​​ក្រើន​​រំ​​លឹក​​១៧​​ក​រ​ណី។ ឆ្លង​តាម​ការ​ត្រួត​ពិ​និត្យ រក​ឃើញ ចាប់​ពិ​​ន័យ​១១​ក​​រណី មុខ​សញ្ញា​​លេង​ល្បែង​​៥០​រូប​ ពិ​​ន័យ​​រដ្ឋ​​បាល​​​​មុខ​សញ្ញា​​ចំ​នួន​២៩​រូប ជា​មួយ​ទឹក​ប្រាក់​ចំ​នួន​៨៨.៧៥០.០០០​ដុង​ រឹប​អូស​ម៉ា​ស៊ីន​​ «ហ្កែម​​បាញ់​ត្រី» ៣​គ្រឿង​។ សព្វ​​ថ្ងៃ​ នៅ​​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញនៅ​មាន​​២៨២​​កន្លែង​ទៀត​ធ្វើ​​អា​ជី​​វ​កម្ម ម៉ា​ស៊ីន​ចំ​នួន​​​៣៩២​គ្រឿង (បន្ថយ​​​​​បាន១១៥​​កន្លែង ម៉ា​ស៊ីន​​ចំ​នួន​​១៣៧ «ហ្កែម​​បាញ់​​ត្រី» ប្រៀប​​នឹង​​មុន​ពេល​អ​នុ​វត្ត​​លើក​ជា​​កំ​ពូល)។

ថ្លែង​​ម​តិ​នៅ​ទី​នេះ​​វរ​សេ​​នី​ឯក​​ ផាង​​ថាញ់​​ក្វឹង បាន​ស្ងើច​សរ​សើរ​​​និង​​វាយ​​តម្លៃ​ខ្ពស់​​អំ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ស​មូ​ហ​ភាព​​កម្មា​ភិ​បាល យុទ្ធ​​​ជន​​ន​គរ​បាល​របស់​អង្គ​ភាព​អ​នុ​វត្ត​ភា​​រ​កិច្ច ទន្ទឹម​នឹង​នោះ សំ​ណូម​ពរ​​​​ក្នុង​​អំ​ពេល​​ខាង​​មុខ​​ន​គរបាល​របស់​​អង្គ​ភាព​​នានា​​​បន្ត​​ផ្សព្វ​​ផ្សាយ​​​​មាន​​ប្រ​សិទ្ធ​ភាព ព្រម​ៗ​គ្នា​​នូវ​ដំ​ណោះ​ស្រាយ ម្ចាស់​ការ​​ក្តាប់​ស្ថាន​​ភាព​ ដោះ​ស្រាយឲ្យ​​បាន​ទាន់​ពេល​​នូវ​​បញ្ហា​ស្មុគ​ស្មាញ​​កើត​​​​មាន​ឡើង បន្ត​​ម្ចាស់​ការ​ស​ហ​ការ​ជា​មួយ​ស្ថា​​ប័ន​ក្នុង​​ការ​ត្រួត​ពិ​និត្យ ដោះ​ស្រាយ​​អំ​ពើ​បំ​ពាន​ដែល​​មាន​ជាប់​ទាក់​ទង​​​ដល់​​​ល្បែង​អេ​ឡិច​ត្រូ​​និច​ «ហ្កែម​បាញ់​​​ត្រី» នៅ​​លើ​ភូមិ​សាស្រ្ត។

ដើម្បី​​ស្ងើច​​សរ​សើរ​​ពី​ស្នា​​ដៃ​​ឆ្នើម​​នៅ​វិ​ស័យ​​ត្រួត​ពិ​និត្យ​ពិ​​ន័យ​​អំ​ពើ​បំ​ពាន​​ដែល​​មាន​ជាប់​ទាក់​ទង​​​​ដល់​​​ល្បែង​អេ​ឡិច​ត្រូ​​និច​ «ហ្កែម​បាញ់​​​ត្រី» ឆ្លង​តាម​​​ការ​ប្រ​​តិ​បត្តិ​ខែ​ជា​កំ​ពូល នា​​យក​​ន​គរ​​បាល​ខេត្ត​​​​បាន​​ផ្តល់​ជូន​ប័ណ្ណ​សរ​សើរ​​ដោយ​​មិន​​បាន​គ្រោង​ទុកដល់​បុគ្គល​ចំ​នួន​១៧​​រូប​សម្រេច​​បាន​ស្នា​​ដៃ​ឆ្នើម៕
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766