ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តគោលដៅ ០៤ យ៉ាង និងក្រុមភារកិច្ចសំខាន់ៗ០៨ យ៉ាងសម្រាប់ការងារធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុងឆ្នាំ២០២២

កាលពីព្រឹកថ្ងៃទី៦ មករា ស្ថិតនៅរដ្ឋធានីហាណូយ សមមិត្ត ផាមបិញមិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិធ្វើជាអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ដើម្បីបូកសរុបលទ្ធផលការងារធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ២០២២។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានលោក ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត ។

ក្នុងឆ្នាំ ២០២១ ស្ថានភាពសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ទូទាំងប្រទេសបន្តមានភាពវិឌ្ឈយ៉ាងសកម្មលើលក្ខណៈវិនិច្ឆ័យទាំង០៣ គឺចំនួនករណី ចំនួនអ្នកស្លាប់ និងចំនួនអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍សុទ្ធតែមានការថយចុះយ៉ាងខ្លាំងបើប្រៀបជាមួយនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ពិសេសគឺចាប់តាំងពីពាក់កណ្តាលខែមិថុនាមកដល់ពេលនេះ ការអនុវត្តន៍បណ្តាសេចក្តីកំណត់ស្តីពីគម្លាតសង្គមយ៉ាងតឹងរឹងដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផ្ទុះឡើងលើកទី៤ នៅតាមមូលដ្ឋានជាច្រើនបានធ្វើឲ្យចំនួនយានយន្ត និងអ្នកចូលរួមចរាចរណ៍បានថយចុះយ៉ាងខ្លាំងបើប្រៀបធៀបជាមួយនឹងរយៈពេលតែមួយកាលពីឆ្នាំមុន។ យោងតាមនោះអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០២១ លើទូទាំងប្រទេសមានកើតឡើង ១១.៤៩៨ ករណី បណ្តាលឲ្យមនុស្សស្លាប់ ៥.៧៩៩ នាក់ រងរបួស ៨.០១៨ នាក់។ ប្រៀបជាមួយឆ្នាំ២០២០ ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ថយជាង ២៣% ចំនួនករណីស្លាប់ថយជាង ១៥% និងចំនួនមនុស្សរងរបួសថយជាង ២៨%។ មាន ៥៨ ខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមមានចំនួនករណីស្លាប់អាស្រ័យដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះច្រើនប្រៀបជាមួយរយៈពេលតែមួយឆ្នាំ ២០២០ ក្នុងនោះមានខេត្តអាងយ៉ាង និងសឺនឡាថយចុះជាង ៤០% ។

មានយោបល់ចង្អុលការអង្គសន្និបាត ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ ផាមបិញមិញ បានសង្កត់ធ្ងន់៖ ដើម្បីបន្តអនុវត្តសារាចរលេខ ១៨ របស់គណៈលេខាមជ្ឈិមបក្ស សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងប្រយុទ្ធប្រឆាំងនឹងការកកស្ទះចរាចរណ៍ឆ្នាំ ២០២២ ជាមួយគោលំនាំ «កសាងវប្បធម៌ចរាចរណ៍សុវត្ថិភាពជាមួយការត្រួតពិនិត្យមានប្រសិទ្ធភាពកូវីដ-១៩» បណ្តាក្រសួង ផ្នែកមជ្ឈិម និងណ្តាមូលដ្ឋានគប្បីត្រូវច្បាមខ្ជាប់និងផ្សព្វផ្សាយអនុវត្តល្អគោលដៅ ០៤ យ៉ាង និងក្រុមភារកិច្ច វិធានការសំខាន់ ០៨ យ៉ាងនោះគឺ៖ បន្តជម្រុញមាំការលើកកម្ពស់ការយល់ដឹង និងគោរពច្បាប់ដោយដោយខ្លួនឯង និងកសាងវប្បធម៌ចរាចរណ៍សុវត្ថិភាព ពង្រឹងវិធានការគ្រប់គ្រង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំឆ្នាំពី ៥-១០% ទាំងចំនួនករណី ចំនួនមនុស្សស្លាប់និងចំនួនមនុស្សរងរបួស។ ជម្នះស្ថានភាពការស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ នៅតាមទីក្រុងធំ និងមិនទុកឲ្យកើតមានការស្ទះចរាចរណ៍នៅពេលត្រួតពិនិត្យជំងឺ មិនទុកឲ្យឆ្លង និងផ្ទុះឡើងជំងឺក្នុងគមនាគមន៍ដឹកជញ្ជូន។ យោងតាមនោះ ប្រព័ន្ធនយោបាយទាំងមូលតាំងពីមជ្ឈិមដល់មូលដ្ឋានបន្តជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តល្អសេចក្តីសន្និដ្ឋានលេខ45-KL/TW ចុះថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០១៩ របស់គណៈលេខាមជ្ឈិមបក្ស ស្តីពីបន្តជម្រុញមាំការអនុវត្តន៍មានប្រសិទ្ធភាពសារាចរលេខ ១៨ របស់គណៈលេខាមជ្ឈិមបក្សនីតិកាលទី ១១ ស្តីពីពង្រឹងការដឹកនាំរបស់បក្សចំពោះការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវរថភ្លើង ផ្លូវទឹក និងជម្នះការស្ទះចរាចរណ៍។ ពិសេសគឺក្រសួងគមនាគមន៍ និងដឹកជញ្ជូនគប្បីត្រូវមានវិធានការរៀចំការដឹកជញ្ជូនឡើងវិញ ធ្វើឲ្យប្រសើរឡើងការដឹកជញ្ជូនតាមផ្លូវរថភ្លើង ផ្លូវទឹក ផ្លូវអាកាស ដើម្បីកាត់បន្ថយការដឹកជញ្ជូនតាមផ្លូវគោក ឆ្លងតាមនោះរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវគោក។ ព្រមជាមួយនោះគឺបន្តកសាង សម្រេចរួសរាល់របប យន្តការ គោលនយោបាយច្បាប់ និងបណ្តាសេចក្តីកំណត់ដល់ការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ បន្តលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពអនុវត្តច្បាប់ស្តីពីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងបង្ការ ទប់ស្កាត់ជំងឺក្នុងការដឹកជញ្ជូន រៀបចំផ្សព្វផ្សាយអនុវត្តបណ្តាគម្រោងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ផ្សាភ្ជាប់ជាមួយការធានាគុណភាព ជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្សាភ្ជាប់ជាមួយការរៀបចំចរាចរណ៍វិទ្យាសាស្រ្ត សមស្រប ពិនិត្យឡើងវិញ ដោះស្រាយសម្រេចបណ្តាចំណុចខ្មៅ ចំណុចអាចកើតមានឡើងគ្រោះថ្នាក់ចរាចរណ៍៕

 

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 27
  • ថ្ងៃនេ: 2493
  • ក្នុងសប្តាហ៍: 15,140
  • ទាំងអស់: 691,153