សន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសស្តីពីការងារធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍

កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា លោកផាមបិញមិញ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិបានធ្វើអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសស្តីពីការងារធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍៦ខែដើមឆ្នាំ និងដាក់ចេញទិសដៅ ភារកិច្ចសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២។ នៅមណ្ឌលបន្តផ្ទាល់ត្រាវិញមានបណ្តាតំណាង បណ្តាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តចូលរួមអង្គសន្និបាត។ 

ស្ថានភាពសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុង៦ខែដើមឆ្នាំ២០២២ ជាសាវន្តបានធានា ចំនួនករណីនិងចំនួនមនុស្សរងគ្រោះដោយសារគ្រោះថ្នាក់សារាចរណ៍បន្តបានកាត់បន្ថយ។ ជាក់ស្តែង៖ ទូទាំងប្រទេសកើតឡើងគ្រោះថ្នាក់ចរាចរណ៍ចំនួន៥.៧០៣ករណី បណ្កាលឲ្យមនុស្សស្លាប់ចំនួន៣.៣១៤នាក់ រងរបួសចំនួន៣.៦៩០នាក់។ ប្រៀបជាមួយដំណាក់កាលដូចគ្នាឆ្នាំមុន ថយចុះ៦៦៣ករណី និងបន្ថយមនុស្សរងគ្រោះ៧៩៣នាក់។

កងកម្លាំងនគរបាលចរាចរណ៍បានវិនិច្ឆ័យជិត១,៤លានករណីបំពានពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវទឹក, ផាកពិន័យជិត ១.៦៣៥ ពាន់លានដុង ដកហូតប័ណ្ណបើកបរជាង ១៤៤.០០០ច្បាប់ ឃាត់រថយន្តគ្រប់ប្រភេទជិត២៤២.០០០គ្រឿង។ល។

ថ្លែងសន្និដ្ឋានអង្គសន្និបាត លោកផាមបិញមិញ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិបានសង្កត់ធ្ងន់៖ ការងារធានាធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ក្នុងឆ្នាំមានចំណុចវិជ្ជមានគណៈស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ លក្ខឋានពីចំនួនករណី និងចំនួនមនុស្សរងរបួសថយចុះបើប្រៀបធៀបនឹងឆ្នាំ២០២១។ ប៉ុន្តែនៅមានមូលដ្ឋានខ្លះមានចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើង។ អាស្រ័យហេតុនេះ បណ្តាក្រសួង ផ្នែក និងមូលដ្ឋានត្រូវយកចិត្តទុកដាក់ វិភាគមូលហេតុជាក់ស្តែងនិងដាក់ចេញដំណោះស្រាយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុង៦ខែចុងឆ្នាំ។ បណ្តាក្រសួង ផ្នែក និងមូលដ្ឋានត្រូវបន្តអនុវត្តហ្មឹងម៉ាត់ការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ជំរុញមាំការងារផ្សព្វផ្សាយ លើកកំពស់ការយល់ដឹងរបស់ប្រជាជនគណៈចូលរួមចរាចរណ៍។ គណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងកសាងផែនការអនុវត្តមានប្រសិទ្ធភាពការចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ក្នុងដូវទេសចរណ៍ឆ្នាំ២០២២ និងបណ្តាថ្ងៃមានពិធីបុណ្យធំៗក្នុង៦ខែចុងឆ្នាំដូចជា ឈប់សម្រាកពិធីបុណ្យ ថ្ងៃទី២ កញ្ញា។ បណ្តាមូលដ្ឋានយកចិត្តទុកដាក់ចង្អុលការយ៉ាងហ្មឹងម៉ាត់ការងារធានាសណ្តាប់ចរាចរណ៍ ដើម្បីកាត់បន្ថយបានទាំង៣ផ្នែក។

ទន្ទឹមនឹងនោះ ក្រសួងគមនាគមដឹកជញ្ជូនត្រូវប្រមូលផ្តុំចង្អុលការដល់បណ្តាអង្គភាពរបស់ក្រសួង បណ្តាម្ចាស់ម៉ៅកាជំរុញល្បឿនកសាង ធានាគុណភាពបណ្តាគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគម ទាន់ពេលពិនិត្យឡើងវិញ ដោះស្រាយបណ្តាចំណុចខ្មៅ ចំណុចបង្កប់គ្រោះថ្នាក់ចរាចរណ៍ លុបចោលផ្លូវបើកដោយខ្លួនឯងដោយខុសច្បាប់ដើរឆ្លងកាត់ផ្លូវរថភ្លើង ទប់ស្កាត់ ដោះស្រាយសកម្មភាពដែលទន្ទ្រានខ្សែផ្លូវសមុទ្រ ផ្លូវទឹក៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 25
  • ថ្ងៃនេ: 247
  • ក្នុងសប្តាហ៍: 8,916
  • ទាំងអស់: 705,051