គណៈកម្មាធិការបក្សនគរបាលខេត្ត៖ អនុវត្តមានប្រសិទ្ធភាពសេចក្ដីសម្រេចចិត្តឆ្នាំ ២០២២

គណៈកម្មាធិការបក្សនគរបាលខេត្តចាត់តាំងសន្និបាតបូកសរុបសេចក្ដីសម្រេចចិត្តឆ្នាំ ២០២២ និងផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តឆ្នាំ ២០២៣។ វរសេនីយ៍ឯកត្រឹងស្វឹងអាញ់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត លេខាបក្ស នាយកនគរបាលខេត្តអញ្ជើញចូលរួមជាអធិបតីអង្គសន្និបាត។ ចូលរួមសន្និបាត មានបណ្ដាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍ គណៈប្រតិបត្តិការ បក្សនគរបាលខេត្ត តំណាងបណ្ដាបក្ខភាគ សាខាបក្សស្ថិតក្រោមឱវាទបក្ខភាគនគរបាលខេត្ត។

ឆ្នាំ ២០២២ អនុវត្តសេចកក្ដីសម្រេចចិត្តស្ដីពីភារកិច្ចការពារសន្តិសុខជាតិ ធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងកសាងកងកម្លាំងនគរបាលខេត្ត គណៈអចិន្ត្រៃយ៍ គណៈប្រតិបត្តិការបក្ខភាគនគរបាលខេត្តបានផ្លាស់ថ្មី ដឹកនាំ ចង្អុលការ និងបញ្ជាការប្ដូរផ្ដាច់បណ្ដាការងារនៅចំពោះមុខស្ថានភាពលំបាក និងឥទ្ធិពលអសកម្មពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម។ ធ្វើសេនាធិការ សំណើជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការបក្សនគរបាលមជ្ឈិម ថ្នាក់ដឹកនាំក្រសួងនគរបាល ចង្អុលការអនុវត្តល្អបណ្ដាភារកិច្ចការងារនគរបាល។

 ការងារកសាងបក្ស កសាងកងកម្លាំងមានភាពវិវឌ្ឍន៍សកម្ម សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន បំផុតគឺការផ្សព្វផ្សាយ ធ្វើឱ្យជាក់ច្បាស់អនុវត្តសេចក្ដីសម្រេចចិត្តលេខ ១២‑NQ/TW ចុះថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២២ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការកសាងកងកម្លាំងនគរបាលប្រជាជនបរិសុទ្ធ រឹងមាំ រៀបរយ ស្ទាត់ជំនាញ ទំនើបពិតប្រាកដ ឆ្លើយតបសំណូមពរ ភារកិច្ចក្នុងស្ថានភាពថ្មី”។

 ឆ្នាំ ២០២២ គណៈកម្មាធិការបក្សនគរបាលខេត្តបានចង្អុលការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្ដាដំណោះស្រាយ ជាក់ស្ដែងគឺ៖ (១) ផ្ដុំកសាងនគរបាលថ្នាក់ឃុំឆ្លើយតបសំណូមពរ ភារកិច្ចដែលបានប្រគល់ជូន រួមចំណែកយ៉ាងសកម្ម ដោះស្រាយមានប្រសិទ្ធភាពស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់តាំងពីមូលដ្ឋាន។ (២) បន្តធ្វើឱ្យប្រសើរឡើងយន្តការ គោលនយោបាយ ច្បាប់ស្ដីពីសន្តិសុខ សណ្ដាប់ធ្នាប់ និងកសាងកងកម្លាំងនគរបាលឆ្លើយតបសំណូមពរជាក់ស្ដែង។ (៣)  ជំរុញមាំអនុវត្តសមិទ្ធផលវិទ្យាសាស្រ្ត-បច្ចេកទេស  បច្ចេកវិទ្យាជឿនលឿន ទំនើបបម្រើបណ្ដាការងារនគរបាល។ ចំណុចលេចធ្លោគឺ នគរបាលខេត្តត្រាវិញ បានដាក់ឱ្យធ្វើសកម្មភាពស្ថានីយរួមស្វែងរកសំណួរស្វ័យប្រវត្តិឆ្លើយទៅនឹងបណ្ដាសំណុំបែបបទរដ្ឋបាលស្ថិតក្នុងសិទ្ធិដោះស្រាយរបស់នគរបាលខេត្ត។ ផ្ដុំចង្អុលការ អនុវត្តភារកិច្ចធានាសន្តិសុខសណ្ដាប់ធ្នាប់។ ផ្ដើមពីនោះ ស្ថានភាពសន្តិសុខនយោបាយបានធានាលំនឹង កាត់បន្ថយបទល្មើសអំពីសណ្ដាប់ធ្នាប់។ ចង្អុលការពង្រឹង លើកកម្ពស់គុណភាព និងពង្រីកទូលាយទម្រង់ក្នុងចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” ក្នុងនោះទម្រង់ “បង្ការ បង្ក្រាបបទបំពានច្បាប់ និងអំពើហឹង្សាក្នុងសាលារៀន”  បានក្រសួងនគរបាលវាយតម្លៃខ្ពស់។ ជាមួយស្នាដៃ លទ្ធផលដែលសម្រេចបាន នគរបាលខេត្តត្រាវិញមានកិត្តិយសបានរដ្ឋាភិបាលជូនទង់ប្រឡងប្រណាំងឆ្លងតាមរយៈបូកសរុបចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុប្រទេស”ឆ្នាំ ២០២២។

នៅក្នុងសន្និបាត មានយោបល់អន្តរាគមន៍ លាតត្រដាងជាច្រើន និងស្នើដំណោះស្រាយមានអត្ថន័យជាក់ស្ដែងជាច្រើនស្ដីពីការងារចង្អុលការ បញ្ជាការរបស់គណៈកម្មាធិការបក្សនគរបាលខេត្ត ការងារកសាងបក្ស កសាងកងកម្លាំង ការងារហ្វឹកហាត់បទបញ្ជា យោធា យុទ្ធគុន បណ្ដារបៀបធ្វើពូកែ មានប្រសិទ្ធភាពក្នុងការអនុវត្តន៍ “ថ្នាក់លើធ្វើគំរូ ថ្នាក់ក្រោមសកម្មធ្វើតាម”។

 ឱកាសនេះសមមិត្តវរសេនីយ៍ឯកត្រឹងស្វឹងអាញ់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្ស នាយកនគរបាលខេត្តស្ងើចសរសើរអង្គការចាត់តាំងមូលដ្ឋានបក្ស ៦ កន្លែង “សម្រេចឆ្នើមភារកិច្ច” ឆ្នាំ ២០២២។

 ថ្លែងយោបល់សន្និដ្ឋានក្នុងសន្និបាត វរសេនីយ៍ឯកត្រឹងស្វឹងអាញ់ស្ងើចសរសើរ វាយតម្លៃខ្ពស់លទ្ធផលដែលសម្រេចបានរបស់ទូទាំងបក្ខភាគ។ ដើម្បីសម្រេចល្អបណ្ដាគោលដៅ ភារកិច្ចក្នុងឆ្នាំ ២០២៣ លេខាគណៈកម្មាធិការនគរបាលខេត្តស្នើបណ្ដាបក្ខភាគ សាខាបក្សអនុវត្តភារកិច្ចសំខាន់ៗមួយចំនួន ដូចជា៖ គណៈកម្មាធិការបក្សបណ្ដាបក្ខភាគ សាខាបក្សត្រូវធ្វើជាមជ្ឈមណ្ឌលសាមគ្គី គប្បីឯកភាពខ្ពស់ក្នុងការដឹកនាំ បញ្ជាការ អនុវត្តម៉ឺងម៉ាត់បណ្ដាការកំណត់អំពីការធ្វើជាគំរូ។ បង្កើនការដឹកនាំ ចង្អុលការអនុវត្តប្ដូរផ្ដាច់ភារកិច្ចនយោបាយ សប្បាយបុណ្យតេតបែរជាធ្វេសប្រហែសភារកិច្ចដែលបានប្រគល់ជូន។ ម្ចាស់ការធ្វើសេនាធិការ សំណើជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំនគរបាលខេត្តចង្អុលការដោះស្រាយបណ្ដាករណី សភាពការណ៍កើតមាន ដោយចៃដន្យ ស្រាវជ្រាវ អនុវត្តជាប្រចាំបណ្ដាសមិទ្ធផលវិទ្យាសាស្រ្ត-បច្ចេកទេស និងបច្ចេកវិទ្យាបម្រើការឲ្យបានល្អសំណូមពរ ភារកិច្ចការងារនគរបាល៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 989
  • ក្នុងសប្តាហ៍: 7,501
  • ទាំងអស់: 1,104,596