ផ្លាស់ប្តូរថ្មី រវៀសរវៃបណ្តាទម្រង់ ខ្លឹមសារក្នុងការផ្សព្វផ្សាយច្បាប់ពីសុវត្ថិភាពចរាចរណ៍

កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសបូកសរុបការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០២២ និងដាក់ចេញទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ២០២៣។ សមមិត្តង្វៀងវ៉ាំងថាំង រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិធ្វើជាអធិបតីអង្គសន្និបាត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ត្រាវិញចូលរួមសន្និបាតមានសមមិត្តយឿងវ៉ាំននី នាយកមន្ទីរគមនាគមដឹកជញ្ជូន អនុប្រធានអចិន្ត្រៃយ៍ និងបណ្តាសមាជិកគណៈសុវត្ថិភាពចរាចរណ៍ខេត្ត។

គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិបានឲ្យដឹង ក្នុងឆ្នាំកន្លងទៅ អធិការកិច្ចក្រសួងគមនាគមដឹកជញ្ជូន អគ្គនាយកដ្ឋានផ្លូវគោកវៀតណាម អគ្គនាយកដ្ឋានឯកទេស អធិការកិច្ចមន្ទីរគមនាគមដឹកជញ្ជូនបណ្តាខេត្ត ទីក្រុងបានធ្វើអធិការកិច្ច ត្រួតពិនិត្យជិត៨៤.៩២៥លើក សម្រេចចិត្តពិន័យលើការបំពានរដ្ឋបាលចំនួន៥៣.៨៣៤ករណី ជាមួយទឹកប្រាក់ពិន័យជាង២៩១,៣ពាន់លានដុង។

កងតម្រួតបានពិន័យជិត២,៩លានករណីបំពានសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ពិន័យប្រាក់ជិត៤.១២៤ពាន់លានដុង ដកហូតប័ណ្ណបើកបរចំនួន៣៨៨.១៤១សន្លឹក រក្សាមធ្យោបាយគ្រប់ប្រភេទជិត៦១៤.៥២០។

លទ្ធផលអនុវត្តភារកិច្ចធានាសណ្តាប់ សុវត្ថិភាពចរាចរណ៍ឆ្នាំ២០២២ឲ្យឃើញ គ្រោះថ្នាក់ចរាចរណ៍លើទូទាំងប្រទេសកាត់បន្ថយបាន៣ផ្នែក ជាក់ស្តែង៖ ថយ៦.២១៦ករណី ថយ១.២៤៦មនុស្សស្លាប់ ថយ៥.៨៤១មនុស្សរងរបួសប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។

ទន្ទឹមនឹងនោះ ចំនួនករណីកកស្ទះចរាចរណ៍លើទូទាំងប្រទេសបានកាត់បន្ថយចុះប្រៀបជាមួយដំណាក់កាលដូចគ្នាឆ្នាំ២០២១ បន្ទាប់ពីអនុវត្តការប្រមូលប្រាក់មិនឈប់នៅទូទាំងប្រទេស។ ស្ថានភាពបំពានពីការដឹកជញ្ជូនហួសចំណុះនៅតាមមូលដ្ឋានបានពិន័យនិងមានការផ្លាស់ប្តូរវិជ្ជមាន។

នៅខេត្តត្រាវិញ ដោយមានការចូលរួមយ៉ាងប្តូរផ្តាច់ ការខិតខំប្រឹងប្រែងមិនឈប់ឈររបស់គណៈ ផ្នែកសមត្ថកិច្ច ការយល់ព្រម គាំទ្ររបសប្រជាជន ស្ថានភាពសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅលើភូមិសាស្រ្តខេត្តបានធានាស្ថេរភាព គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយប្រៀបជាមួយឆ្នាំ២០២១។ ឆ្នាំ២០២២ ទូទាំងខេត្តបានកើតឡើងគ្រោះថ្នាក់ចរាចរណ៍ចំនួន៤០ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣៦នាក់ រងរបួស១៨នាក់ ការខូចខាតទ្រព្យសម្បត្តិប្រមាណ១៤៥លានដុង ប្រៀបជាមួយដំណាក់កាលដូចគ្នាឆ្នាំមុនថយ៥ករណី ថយមនុស្សស្លាប់៣នាក់ មនុស្សរងរបួស៤នាក់។

នៅអង្គសន្និបាត តំណាងបណ្តាខេត្ត ទីក្រុងបានរួមបំពេញយោបល់ពិភាក្សា ដើម្បីលើកកំពស់ប្រសិទ្ធភាពការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នារយៈពេលខាងមុខ។

សន្និដ្ឋានសន្និបាតសមមិត្តង្វៀងវ៉ាំងថាំង រដ្ឋមន្ត្រីក្រសួងគមនាគមនិងដឹកជញ្ជូន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិស្នើ នារយៈពេលខាងមុខ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ និងគណៈសុវត្ថិភាពចរាចរណ៍បណ្តាខេត្ត ទីក្រុងបន្តសេនាធិការកសាង វិសោធនកម្មឯកសារច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ឆ្លើយតបតាមសំណូមពរជាក់ស្តែង យកចិត្តទុកដាក់វិនិយោគ លើកកំពស់កម្រិត ជួសជុលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ពិសេសគឺខ្សែផ្លូវសំខាន់ៗ ទប់ស្កាត់ស្ថានភាពទន្ទ្រានរបៀងចរាចរណ៍ ផ្តោតលើការដោះស្រាយចំណុចខ្មៅ ចំណុចហានិភ័យសុវត្ថិភាពចរាចរណ៍ដែលអាចកើតមាន។

ទន្ទឹមនឹងនោះ លើកកំពស់គុណភាពសុវត្ថិភាពបច្ចេកទេស និងការពារបរិស្ថានរបស់មធ្យោបាយចរាចរណ៍ដឹកជញ្ជូន រៀបចំរចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញ បង្កើនចំណែកទីផ្សារនៃការដឹកជញ្ជូនផ្លូវដែក ផ្លូវសមុទ្រ ផ្លូវអាកាស កាត់បន្ថយការពឹងផ្អែកលើផ្លូវគោក បង្កើនល្បឿនវិនិយោគ ពង្រីកប្រព័ន្ធដឹកជញ្ជូនសហគមន៍ក្នុងទីក្រុង និងអន្តខេត្ត បន្តលើកកំពស់សមត្ថភាព ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ពីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។

ពង្រឹងអធិការកិច្ច ត្រួតពិនិត្យការងារគ្រប់គ្រងការដឹកជញ្ជូន ចុះឈ្មោះ ការចុះឈ្មោះយានយន្ត និងការងារបណ្តុះបណ្តាល ផ្តល់ប័ណ្ណបើកបរ កសាងវប្បធម៌ចរាចរណ៍ ផ្លាស់ថ្មី បត់បែនទម្រង់បែបបទ ខ្លឹមសារក្នុងការផ្សព្វផ្សាយច្បាប់ពីសុវត្ថិភាពចរាចរណ៍ក៏ដូចជារាល់ការកំណត់ ពិន័យបណ្តាអំពើបំពាន៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 524
  • ក្នុងសប្តាហ៍: 7,848
  • ទាំងអស់: 986,750