ត្រាវិញចេញទ័ពហ្វឹកហាត់ឆ្នាំ ២០២៣
កាលពីថ្ងៃទី ០១ ខែមីនា គណៈបញ្ជាការដ្ឋានយោធាខេត្តធ្វើជាអធិបតីចាត់តាំងពិធីចេញទ័ពហ្វឹកហាត់ឆ្នាំ ២០២៣។ សមមិត្តឡេថាញបិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួម និងចង្អុលការ។

អញ្ជើញចូលរួមពិធីចេញទ័ពហ្វឹកឆ្នាំ ២០២៣ នេះមានមេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត តំណាងបណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទគណៈបញ្ជាការដ្ឋានយោធាខេត្ត គណៈបញ្ជាការដ្ឋានយោធាបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត ថ្នាក់ដឹកនាំបណ្តាការិយាល័យ គណៈ បណ្តាប៉ូស្តិ៍ អង្គភាពស្ថិតក្រោមឱវាទគណៈបញ្ជាការដ្ឋានយោធាកងទ័ពការពារព្រំដែនខេត្ត។

ស្ថិតនៅនឹងពិធីចេញទ័ព វេសេនីយ៍ឯកឡេវ៉ាំងកាំង មេបញ្ជាការរង ប្រធានសេនាធិការនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត របាយការណ៍បណ្តាលទ្ធផលលេចធ្លោក្នុងការងារហ្វឹកហាត់របស់កងកម្លាំងប្រដាប់អាវុធខេត្តឆ្នាំ ២០២២ ជ្រួតជ្រាប សាយភាយភារកិច្ចហ្វឹកហាត់ឆ្នាំ ២០២៣។ ឆ្នាំ ២០២៣ ប្រមូលផ្តុំកម្លាំងហ្វឹកហាត់លើកកម្ពស់ចំណេះដឹងអំពីលទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជីមិញ បំពាក់បំប៉ន លើកកម្ពស់ចំណេះដឹងបដិវត្តន៍ឫទ្ធានុភាពនយោបាយជូនកម្មាភិបាល យុទ្ធជន លើកកម្ពស់គុណភាពហ្វឹកហាត់ អនុវត្តម៉ឺងម៉ាត់តាមបទបញ្ជា បង្កភាពវិវឌ្ឍន៍រឹងមាំខាងប្រតិបត្តិច្បាប់រដ្ឋ ក្រឹត្យវិន័យកងទ័ព។  ហ្វឹកហាត់ដោយព្រមៗ ហ្វឹកហាត់ប្រយុទ្ធជូនមុខសញ្ញាសមស្របជាមួយនឹងភារកិច្ច និងភូមិសាស្ត្រធ្វើសកម្មភាព បង្កើនការងារហ្វឹកហាត់ពេលរាត្រី ហ្វឹកហាត់ហែលទឹក និងហ្វឹកហាត់ប្រតិបតិ្តសឹកក្រៅបន្ទាយ។ ហ្វឹកហាត់តាមគោលលំនាំ៖ សារវន្ត ជាក់ស្តែង រឹងមាំដោយភ្ជាប់ជាមួយនឹងសំណូមពរជាបន្ទាន់ មួនមាំ ចំគោលដៅ យកចិត្តទុកដាក់ដល់ការហ្វឹកហាត់ព្រមៗគ្នា ស៊ីជម្រៅ ច្បាមខ្ជាប់ភារកិច្ច មុខសញ្ញា និងភូមិសាស្ត្រ មានវិធីសាស្ត្រប្រយុទ្ធ ធានាឱ្យកងកម្លាំងប្រដាប់អាវុធខេត្តជានិច្ចកាលត្រៀមប្រយុទ្ធ និងប្រយុទ្ធជោគជ័យរាល់សភាពការណ៍។

ឆ្នាំ ២០២៣ គណៈបញ្ជាការដ្ឋានយោធាខេត្ត-គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តខិតខំអនុវត្តសម្រេចល្អខ្លឹមសារ កម្មវិធី ពេលកំណត់ហ្វឹកហាត់ជូនបណ្តាមុខសញ្ញា។  យោងតាមនោះ ត្រួតពិនិត្យបញ្ចប់វគ្គហ្វឹកហាត់ ១០០% សម្រេចតាមសំណូមពរ ក្នុងនោះ លទ្ធផលហ្វឹកហាត់យោធាសម្រេចគុណភាពគ្រាន់បើ ពូកែពី ៧៥% ឡើងទៅ។ ឆ្លងតាមនោះ រួមចំណែកលើកកម្ពស់គុណភាពត្រៀមប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធខេត្ត និងអនុវត្តសម្រេចជោគជ័យភារកិច្ចយោធាការពារជាតិមូលដ្ឋាន។

ស្ថិតក្នុងពិធីនេះ ទទួលការអនុញ្ញាតិរបស់គណៈបញ្ជាការដ្ឋានយោធភូមិភាគ គណៈបញ្ជាការដ្ឋានយោធាខេត្ត បានជូនកិត្តិនាម “អង្គភាពរឹងមាំគំរូខ្នាតឆ្នើម” ឆ្នាំ ២០២២ ដល់សមូហភាព ០៨ កន្លែង និងបំផុសចលនាប្រឡងប្រណាំងហ្វឹកហាត់ឆ្នាំ ២០២៣ ទន្ទឹមនឹងនោះ ចុះកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ ២០២៣ ជាមួយនឹងបណ្តាម្តុំប្រឡងប្រណាំងរបស់បណ្តាអង្គភាពចូលរួមហ្វឹកហាត់។

មានយោបល់ចង្អុលការក្នុងពិធីចេញទ័ពហ្វឹកហាត់ សមមិត្តឡេថាញបិញបានកំណត់ត្រា និងវាយតម្លៃខ្ពស់ពីលទ្ធផលការងារហ្វឹកហាត់ ត្រៀមប្រយុទ្ធឆ្នាំ ២០២២ របស់កងកម្លាំងប្រដាប់អាវុធខេត្ត។  ដើម្បីទុកឱ្យការងារហ្វឹកហាត់សម្រេចបានលទ្ធផលខ្ពស់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរកងកម្លាំងប្រដាប់អាវុធខេត្តគប្បីជ្រួតជ្រាបជ្រាលជ្រៅតាមគោលការណ៍ ទស្សនៈ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋស្តីពីការងារការពារជាតិ យោធា និងការងារហ្វឹកហាត់។ ប្រមូលផ្តុំកម្លាំងដឹកនាំលើគ្រប់វិស័យ និងមានវិធានការសមស្របដើម្បីលើកកម្ពស់គុណភាពហ្វឹកហាត់ អនុវត្តល្អការងារត្រៀមបម្រុងរាល់កិច្ចការ បម្រើឱ្យការងារហ្វឹកហាត់។ ចាត់តាំងហ្វឹកហាត់សមស្របជាមួយនឹងមុខសញ្ញានីមួយៗ ការងារធ្វើសមយុទ្ធបណ្តាថ្នាក់ ធានាភាពជាក់ស្តែងនៃសំណូមពរ ភារកិច្ច និងសកម្មភាពក្នុងតំបន់ការពាររបស់ខេត្ត របស់តំបន់។ ភ្ជាប់ជាមួយនឹងបណ្តាចលនាប្រឡងប្រណាំងជាមួយនឹងការងារហ្វឹកហាត់ដើម្បីបង្កថាមពល ឫទ្ធានុភាពក្នុងបណ្តាស្ថាប័ន អង្គភាព ភ្ជាប់ជាមួយនឹងការហ្វឹកហាត់យោធាជាមួយនឹងអប់រំនយោបាយ សតិអារម្មណ៍ជូនកម្មាភិបាល យុទ្ធជន។ គប្បីយកចិត្តទុកដាក់ដល់ការងារកសាងកងកម្លាំងប្រដាប់អាវុធរៀបរយ បន្ទាយខៀវ-ជ្រះ-ស្អាតរួមចំណែកកសាងបក្ខភាគស្អាតស្អំរឹងមាំ ស្ថាប័ន អង្គភាពរឹងមាំលើគ្រប់វិស័យ។ ធានាល្អការងារភ័ស្តុភារ បច្ចេកទេសសម្រាប់ការហ្វឹកហាត់ និងរបប សម្បទាសម្រាប់កម្មាភិបាល យុទ្ធជន ម្ចាស់ការបង្ការរោគជំងឺ និងលើកកម្ពស់ជីវភាព សម្ភារ ស្មារតីជូនកម្មាភិបាល យុទ្ធជន ធានាសុវត្ថិភាពក្នុងការហ្វឹកហាត់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291762