ចាប់តាំងពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ មិនបង់ប្រាក់ពិន័យចរាចរណ៍និងមិនបានចុះឈ្មោះយានយន្ត

យោងតាមសេចក្តីណែនាំលេខ២៤/២០២៣/TT-BCA របស់ក្រសួងនគរបាល ចាប់តាំងពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ អង្គការចាត់តាំង បុគ្គលបំពានសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ប៉ុន្តែមិនគោរពតាមសេចក្តីសម្រេចចិត្តស្តីពីការដាក់ពិន័យលើការបំពានរដ្ឋបាលនឹងមិនទាន់បានដោះស្រាយឱ្យចុះបញ្ជីយាន្តយន្ត។

ការិយាល័យនកងតម្រូតចរាចរណ៍ខេត្តត្រួតពិនិត្យស្ថានភាពយានយន្តកំពុងឃាត់បណ្តោះអាសន្ននៅអង្គភាព

បច្ចុប្បន្នមានយានយន្តរាប់ពាន់គ្រឿងបំពានសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ត្រូវបានកងតម្រូតចរាចរណ៍នៃនគរបាលទូទាំងខេត្តប្រមូលរក្សាទុកបណ្តោះអាសន្ន។ ការរក្សាជាបណ្តោះអាសន្នចំនួនយាន្តយន្តទាំងនេះ គឺដើម្បីធានាទូកឱ្យម្ចាស់យានយន្ត ឬអ្នកដែលប្រព្រឹត្តល្មើសរដ្ឋបាល បង់ប្រាក់ពិន័យត្រូវទៅតាមច្បាប់ប្បញ្ញត្តិ។ ប៉ុន្តែបច្ចុប្បន្ននេះ មានមធ្យោបាយជាច្រើនះយសពេលកំណត់រក្សាបណ្តោះអាសន្ន ប៉ុន្តែអ្នកល្មើសច្បាប់ និងម្ចាស់មធ្យោបាយមិនមកបង់ប្រាក់ពិន័យ ដើម្បីទទួលមធ្យោបាយមកវិញ ប្រការនេះបណ្តាលឲ្យមានការលំបាកជាច្រើនដល់ស្ថាប័នមត្ថកិច្ច។

នៅនៅនឹងនគរបាលទីក្រុងត្រាវិញ មានយានយន្តជាង ៥០០ គ្រឿង ត្រូវបានកងតម្រូតចរាចរណ៍រក្សាទុកបណ្តោះអាសន្ន ដើម្បីធានាការអនុវត្តសេចក្តីសម្រេចចិត្តវិនិច្ឆ័យពិន័យបទល្មើសរដ្ឋបាលក្នុងវិស័យចរាចរណ៍ផ្លូវគោករបស់ម្ចាស់យានយន្ត និងអ្នកបំពាន។ថ្វីត្បិត តាមការស្ថិតិរបស់កងតម្រូតចរាចរណ៍នគរបាលទីក្រុងត្តាវិញ សព្វថ្ងៃនជមានយានយន្តជាងពាក់កណ្តាលត្រូវហួសពេលពិន័យតាមសេចក្តីកំណត់។ ភាគច្រើនគឺបណ្តាមធយោបាយទាំងនេះគឺជាយានយន្ត ម៉ូតូចាស់ ខូចខាត់តម្លៃមិនខ្ពស់។ ជនល្មើសមិនបង់ប្រាក់ពិន័យដើម្បីទទួលយកទុឱ្យមធ្យោបាយរក្សាទុកក្នុងឃ្លាំងយូរបង្កលំបាកដល់ស្ថាប័នសមត្ថកិច្ចក្នុងការគ្រប់គ្រង ពិសេសគឺឥទ្ធិពលផ្ទាល់ដល់បែបផែនកំណត់វិនិច្ឆ័យពិន័យបទល្មើសរដ្ឋបាល។

យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន នៅពេលដែលកម្លាំងកងតម្រូតចរាចរណ៍កំពុងបំពេញភារកិច្ចរកឃើញអំពើបំពាន ហើយយោងទៅតាមលក្ខណៈ និងភាពធ្ងន់ធ្ងរនៃបទល្មើសបំពាននោះ ដើម្បីពិន័យព្រមានទោស ចេញសេចក្តីសម្រេចចិត្តពិន័យ បទល្មើសរដ្ឋបាលនៅនឹងកន្លែជាមួយនឹងកំហុសមានកម្រិតពិន័យជាប្រាក់ចំនួន ២៥០.០០០ដុងចំពោះបុគ្គល និង ៥00.000 ដុងចំពោះអង្គការចាត់តាំង។

ចំណែកបណ្តាករណីល្មើសច្បាប់ក្រៅពីនោះ កងតម្រូតចរាចរណ៍ នឹងធ្វើកំណត់ហេតុ ពិន័យរដ្ឋបាល រួមជាមួយនឹងការដកហូតបណ្ណបើកបរ ឬយានយន្តល្មើសជាបណ្តោះអាសន្ន។ ការរក្សាទុកជាបណ្តោះអាសន្នធ្យោបាយបំពានគឺជាការចាំបាច់ដើម្បីធានាឱ្យអ្នកល្មើសត្រូវបង់ប្រាក់ពិន័យតាមបទប្បញ្ញត្តិ។ ក្នុងរយៈពេលត្រូវរក្សាទុកជាបណ្តោះអាសន្នម្ចាស់ធ្យោបាយត្រូវបង់ប្រាក់រក្សាទុកមធ្យោបាយត្រូវ តាមច្បាប់កំណត់។ ប៉ុន្តែ បន្ទាប់ពីកងកម្លាំងតម្រូតចរាចរណ៍កំណត់ហេតុលើការបំពានរដ្ឋបាល រក្សាទុកមធ្យោបាយបំពានបណ្តោះអាសន្ន គឺមានម្ចាស់យានយន្តជាច្រើនមិនបង់ប្រាក់ពិន័យនិងចោលយានយន្ត

នេះជាស្ថានភាពមិនត្រឹមតែនៅទីក្រុងត្រាវិញប៉ុណ្ណោះទេ នៅមានកើតឡើងនៅតាមមូលដ្ឋានជាច្រើនក្នុងទូទាំងខេត្តទៀតផង។ ស្ថិតនៅនឹងនគរបាលស្រុកកាងឡុង មានរថយន្តល្មើសច្បាប់ជិត ១.០០០គ្រឿង កំពុងត្រូវបានរក្សាទុកជាបណ្តោះអាសន្នបែបនេះដែរ។ល។

ចំនួនមធ្យោបាយកំពុងកើនឡើង ជាពិសេសយានយន្តហួសពេលកំណត់បង់ប្រាក់ពិន័យ ខណៈដែលទីធ្លាចំណតមានកំណត់ ប្រការនេះបណ្តាឱ្យមានការលំបាកជាច្រើនក្នុងការគ្រប់គ្រងយានយន្ត។ យោងតាមកងតម្រូតចរាចរណ៍ ទន្ទឹមជាមួយកម្រិតពិន័យខ្ពស់បើប្រៀបធៀបនឹងតម្លៃរថយន្ត គឺប្រភពដើមនៃយានយន្តមិនច្បាស់លាស់ មិនមានឯកសារត្រឹមត្រូវ ក៏ជាមូលហេតុបណ្តាលឲ្យម្ចាស់រថយន្តមិនព្រមបង់ប្រាក់ពិន័យតាមការកំណត់ផងដែរ។ នគរបាលស្រុកបាននិងកំពុងនុវត្តដំណោះស្រាយជាច្រើនដើម្បីដោះស្រាយស្ថានភាពនេះ។

វរសេនីយ៍ឯកបម្រុង ឡេថាញ់ផុង អនុប្រធាននគរបាលស្រុកកាងឡុងបានឲ្យដឹង៖ គិតតាំងពីដើមឆ្នាំ២០២៣ មកដល់ពេលនេះ ករណីអ្នកបំពានបានអនុវត្តរួចស្រេចសេចក្តីសម្រេចចិត្តស្មើអត្រា៦២%។ បើរាប់ចំនួនមធ្យោបាយ ចាប់ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន នគរបាលស្រុកកាងឡុងនៅរក្សាទុកយានយន្តចំនួន ៨៧៤គ្រឿងដែលបំពានសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។

ការិយាល័យនកងតម្រូតចរាចរណ៍ខេត្តកំពុងឃាត់បណ្តោះអាសន្នយានយន្តល្មើសច្រើនជាងគេ ដោយមានមធ្យោបាយជាង១.៥០០គ្រឿង ក្នុងនោះមានជិត ១.២០០ គ្រឿងដែលហួសពេលបង់ប្រាក់ពិន័យជាង ២ ខែ។ ជារៀងរាល់សប្តាហ៍ កម្មាភិបាលគ្រប់គ្រងត្រូវតែធ្វើបញ្ជីសារពើភណ្ឌយានយន្ត ដោយធានាបានបណ្តាលក្ខណៈសុវត្ថិភាពអំពីការបង្ការ ពន្លត់អគ្គិភ័យ។ សម្រាប់មធ្យោបាយចាស់ តម្លៃទាប អ្នកបើកបរដែលប្រព្រឹត្តល្មើសដោយមានកម្រិតពិន័យខ្ពស់ ដូចជាការបំពានជាតិអាល់កុល គឺម្ចាស់យានយន្តភាគច្រើនបោះបង់ចោលមធ្យោបាយរបស់ខ្លួន ហើយមិនបង់ប្រាក់ពិន័យ។

អាចបញ្ជាក់ឱ្យឃើញបានថា ការដែលម្ចាស់យានយន្តមិនបង់ប្រាក់ពិន័យ បានកើតឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះ គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដោយសារតែផលវិបាករបស់វាបង្កឡើង ការដោះស្រាយអ្នកបំពានហួកាលកំណត់ទាំងនេះបាត់ពេលវេលាច្រើន។ ដំណើរការយាមល្បាត ការត្រួតពិនិត្យ និងដោះស្រាយការបំពានមានប្រសិទ្ធភាពបំផុត លុះត្រាតែរាល់អំពើបំពានត្រូវបានរកឃើញ និងដោះស្រាយយ៉ាងម៉ឺងម៉ាត់ ក្នុងនោះមានទាំងការបង់ប្រាក់ពិន័យផងដែរ បើអ្នកល្មើសមិនបង់ប្រាក់ពិន័យតាមបទប្បញ្ញត្តិទេ វានឹងមិនធានាដល់ការរារាំងពីច្បាប់ឡើយ។ មានមនុស្សជាច្រើនគិតថា យានយន្តដែលខ្លួនគ្រប់គ្រងមិនមាតម្លៃខ្ពស់នោះទេ ប្រសិនបើល្មើសច្បាប់ ហើយរថយន្តនោះត្រូវកងតម្រូតចរាចរណ៍ចាប់ពិន័យនឹងមិនបង់បា្រក់ពិន័យឡើយ ហើយទិញរថយន្តផ្សេងទៀតដើម្បីធ្វើដំណើរ កងកម្លាំងសមត្ថកិច្ចនឹងមិនអាចគ្រប់គ្រងបាន។

ប៉ុន្តែ យោងតាមកខ្ទង់ទី១៥ មាត្រាទី សេចក្តីណែនាំលេខ ២៤/២០២៣/TT-BCA របស់ក្រសួងគរបាល ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ អង្គការចាត់តាំង និងបុគ្គលបំពានសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ដោយមិនគោរពតាមសេចក្តី សម្រេចចិត្តដាក់ពិន័យលើអំបំពានផ្នែករដ្ឋបាលគឺមិនទាន់ដោះស្រាយការឱ្យចុះឈ្មោះយានយន្តត្រូវតាមបទប្បញ្ញាត្តិ

វរសេនីយ៍ឯកបម្រុង ង្វៀងកុងល្វឹង អនុប្រធានការិយាល័យកងតម្រូតចរាចរណ៍នគរបាលខេត្តសង្កត់ធ្ងន់៖  នេះជាបទប្បញ្ញត្តិថ្មីប្រជាជនត្រូវយកចិត្តទុកដាក់ ជាពិសេសចំពោះជនល្មើសច្បាប់ពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ដើម្បីធានាបាននូវសិទ្ធិរបស់អ្នកចុះបញ្ជីយានយន្តស្របតាមបទប្បញ្ញត្តិនៃច្បាប់។

ដើម្បីរួមចំណែកជាមួយកងកម្លាំងសមត្ថកិច្ចក្នុងការគ្រប់គ្រងស្ថានភាពសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ អ្នកចូលរួមចរាចរណ៍ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃច្បាប់ នៅពេលដែលមានសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មលើការបំពានផ្នែករដ្ឋបាលរបស់ស្ថាប័នសមត្ថកិច្ចគឺត្រូវគោរពតាមការបង់ប្រាក់ពិន័យ ដើម្បីធានាបាននូវភាពម៉ឺងម៉ាត់របស់ច្បាប់។ ទន្ទឹមនឹងនោះ ម្ចាស់មធ្យោបាយត្រូវមានការយល់ដឹងអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ ហើយដាច់ខាតមិនត្រូវប្រគល់មធ្យោបាយរបស់ខ្លួនទៅឱ្យអ្នកបើកបរដែលមិនគ្រប់លក្ខណៈបើកបរ ដើម្បីជៀសវាងនូវផលវិបាកមិនល្អដែលអាចកើតមាន៕

ដាកញ៉ឹង-មិញទ្រី

 

 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 9
  • ថ្ងៃនេ: 515
  • ក្នុងសប្តាហ៍: 3,525
  • ទាំងអស់: 1,237,492