23/08/2023
ត្រាវិញផ្សព្វផ្សាយយុទ្ធនាការ «៩០ថ្ងៃនិងយប់» ទទួល បើកដំណើរការគណអត្តសញ្ញាណអេឡិចត្រូនិច
ជាមួយយុទ្ធនាការនេះ គណៈកម្មាធិការប្រជាជនខេត្តបានដាក់ចេញគោលដៅចាប់តាំងពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣១ ខែវិច្ឆិការ ឆ្នាំ២០២៣ នឹងដំណើរការសម្រេចជោគជ័យគណនីអត្តសញ្ញាណអេឡិចត្រូនិចចំនួន ៣៥០.០០០ នៅលើភូមិសាស្រ្តខេត្តទាំងមូល។
នគរបាលត្រាវិញរៀបចំប្រមូលឯកសារគណនីអត្តសញ្ញាណអេឡិចត្រូនិក
គិតមកដល់ពេលនេះ ខេត្តទាំងមូលត្រូវបានផ្តល់គណនីអត្តសញ្ញាណអេឡិចត្រូនិកចំនួន ២៩៨,៧១៧ ក្នុងនោះមានគណនីចំនួន ១៤៧.១៧៨ ដំណើរការជោគជ័យ សម្រេចបាន៣០% ប្រៀបជាមួយគោលដៅដំណើរការសម្រេចជោគជ័យនៅលើភូមិសាស្រ្តខេត្ត(៥០០.០០០គណនី)។
ដើម្បីបន្តគៀងគរឱ្យមានការចូលរួមពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងប្រជាជនក្នុងការចុះឈ្មោះ ដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិចគណៈកម្មាធិការប្រជាជនខេត្ត បានចេញផែនការអនុវត្តយុទ្ធនាការ “៩០ថ្ងៃនិងយប់” ដើម្បីប្រមូល ដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិចឲ្យប្រជាជនគ្រប់លក្ខណៈនៅលើភូមិសាស្រ្តខេត្ត។
ដើម្បីអនុវត្តយុទ្ធនាការនេះ ១០០% នៃកម្មាភិបាល បុគ្គលិក និយោជិតនិងកងកម្លាំងប្រដាប់អាវុធនៃបណ្តាស្ថាប័ន អង្គភាព មូលដ្ឋាន និងថ្នាក់ឃុំ សង្កាត់ នៅលើភូមិសាស្រ្តខេត្ត ត្រូវចុះឈ្មោះ និងដំណើរការគណនីអត្តសញ្ញាណឲ្យបានជោគជ័យគណនីអត្តសញ្ញាណអេឡិចត្រូនិចកម្រិត២។ ដំឡើងនិងចូលគណនីអត្តសញ្ញាណអេឡិចត្រូនិចកម្រិតដោយប្រើកម្មវិធី VNeID នៅលើឧបករណ៍ចល័តឆ្លាតវៃ(ប្រសិនបើមាន)។ ប្រើប្រាស់គណនីអត្តសញ្ញាណអេឡិចត្រូនិចអាចដើម្បីចូលទៅក្រាំងសេវាសាធារណៈជាតិ ក្រាំងសេវាសាធារណៈរបស់ខេត្តក្នុងការអនុវត្តនីតិវិធីរដ្ឋបាល។
ក្រៅពីនោះ កម្មាភិបាល បុគ្គលិក និយោជិត សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងកងកម្លាំងប្រដាប់អាវុធ ផ្សព្វផ្សាយ ណែនាំឲ្យសាច់ញាត្តិក្នុងគ្រួសារចំនួន១០០% បានចុះឈ្មោះ និងដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិចដោយជោគជ័យ។ ចូលរួមក្នុងការផ្សព្វផ្សាយណែនាំឲ្យប្រជាជនចុះឈ្មោះ ដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិចកម្រិត១ ឬណែនាំ ដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិចកម្រិត២។
ដោយឡែក កងកម្លាំងនគរបាល កម្មាភិបាល យុទ្ធជនចលនាប្រជាជនបានយ៉ាងតិច១០នាក់ចុះឈ្មោះ ដំណើរការប្រកដដោយជោគជ័យគណនីអត្តសញ្ញាណអេឡិចត្រូនិច។ ផ្សព្វផ្សាយ ណែនាំប្រជាជលរដ្ឋប្រើប្រាស់ គណនីអត្តសញ្ញាណអេឡិចត្រូនិច ដើម្បីឆែកចូលក្រាំងសេវាសាធារណៈជាតិក្នុងការអនុវត្តនីតិវិធីរដ្ឋបាល។
ប្រជាជននៅពេលប្រើគណនីអត្តសញ្ញាណអេឡិចត្រូនិចនឹងសន្សំសំចៃបានពេលវេលាជាច្រើន ថវិកាពីព្រោះ មិនចាំបាច់បំពេញទម្រង់បែបបទជាច្រើន កាត់បន្ថយនីតិវិធីជាច្រើននៅពេលធ្វើប្រតិបត្តិការរដ្ឋបាលសាធារណៈ។
ប្រជាជនអាចជំនួសអត្តសញ្ញាណពលរដ្ឋ និងឯកសារដែលបានចុះបញ្ជី រួមបញ្ចូលគ្នាដែលបង្ហាញនៅលើកម្មវិធីអត្តសញ្ញាណកម្មអេឡិចត្រូនិកជាតិដូចជា ប័ណ្ណបើកបរ ការចុះបញ្ជីយានយន្ត ការធានារ៉ាប់រងសុខាភិបាល។ល។ ដូច្នេះនៅពេលដែលប្រជាជនធ្វើប្រតិបត្តិការរដ្ឋបាលនឹងកាត់បន្ថយបានក្រដាស់ស្នាមដែលត្រូវយកតាមជាច្រើន។
ទន្ទឹមនឹងនោះ ប្រជាជនអាចប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិចដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុដូចជា បង់ថ្លៃភ្លើង និងថ្លៃទឹក បង់ថ្លៃធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ផ្ទេរប្រាក់។ល។ នៅពេលប្រើប្រាស់គណនីនេះ ប្រជាជននឹងត្រូវបានរក្សាទុកជាសម្ងាត់ព័ត៌មាន ជៀសវាងការក្លែងបន្លំធ្វើឱ្យប្រតិបត្តិការមានសុវត្ថិភាព៕
ភឿងអាន-មិញទ្រី