ត្រាវិញមានបន្ថែម១០ឃុំសម្រេចលក្ខឋានជនបទថ្មី និងជនបទថ្មីលើកកម្ពស់ ឆ្នាំ២០២១
គណៈកម្មាធិការប្រជាជនខេត្តបានចេញសេចក្តីសម្រេចចិត្តទទួលស្គាល់៣ឃុំសម្រេចលក្ខឋានជនបទថ្មី និង៧ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ឆ្នាំ២០២១។

តាមនោះ ៣ឃុំទើបបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២១រួមមាន៖ ឃុំថាញ់ហ្វាសឺន ឃុំញ៉ីទ្រឿង និងឃុំធ្វឹងហ្វា ស្រុកកូវង៉ាង។ ០៧ឃុំទើបបានទទួលស្គាល់សម្រេចលក្ខឋានបទថ្មីលើកកម្ពស់ឆ្នាំ២០២១រួមមាន៖ ឃុំឡុងថើយ ឃុំហ៊ីវតឺ និងឃុំហ៊ុងហ្វា ស្រុកទីវកឹង, ឃុំថុងហ្វា ផុងភូ អានភូតឹង និងឃុំតាមង៉ាយ ស្រុកកូវកែ។

គណៈកម្មាធិការប្រជាជនខេត្តសំណូមពរគណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិ និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌បណ្តាស្រុកកូវង៉ាង ទីវកឹង និងកូវកែ ចាត់តាំងពិធីប្រកាសបណ្តាឃុំសម្រេចលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់តាមការកំណត់ និងបន្តរក្សាឃុំជនបទថ្មី និងកសាងឃុំជនបទថ្មីលើកកំកម្ពស់ជនបទថ្មីតាមរបៀបគំរូក្នុងរយៈពេលខាងមុខ។

បានដឹងថា ជាមួយការមានបន្ថែម១០ឃុំសម្រេចលក្ខឋានជនបទថ្មី និងជនបទថ្មីលើកកំកម្ពស់ឆ្នាំ២០២១។ គិតមកដល់បច្ចុប្បន្ននេះ ទូទាំងខេត្តត្រាវិញមាន៧៥/៨៥ឃុំ បានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់សម្រេចលក្ខឋានឃុំជនបទថ្មី។ ១៨ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ ទូទាំងខេត្តក៏មាន៦១២/៦៤១ភូមិសម្រេចលក្ខឋានវប្បធម៌ និងភូមិជនបទថ្មី ស្មើអត្រា៩៥,៤៨%, មាន ២១៤.២៨០/២៣១.២១៨គ្រួសារសម្រេចលក្ខឋានគ្រួសារវប្បធម៌ជនបទថ្មី ស្មើអត្រា៩២,៦៧%៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764